ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ចា.ក់ខ្លួនឯងរួចប្រាប់មូលហេតុទៅអ្នកជិតខាង

2 ថ្ងៃ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ បុរសម្នាក់ពុំដឹងថាខឹងប្រពន្ធរឿងអ្វីនោះទេ ស្រាប់តែធ្វើសកម្មភាពចាក់ពោះ

​រាជធានី​ភ្នំពេញ ៖ បុរសម្នាក់ពុំដឹងថាខឹងប្រពន្ធរឿងអ្វីនោះទេ ស្រាប់តែធ្វើសកម្មភាពចាក់ពោះខ្លួនឯង១កូនកាំបិតចិត្តបន្លែ ប៉ុនប៉ងផ្ដាច់ជីវិតខ្លួនឯង ប៉ុន្តែមិនស្លាប់គ្រាន់តែរងរបួសធ្ងន់ ហើយកាំបិតមុតជាប់ពោះឆ្កឹលដូចគេដោតគួរឲ្យស្រៀវ ។ បន្ទាប់មកត្រូវបានមនុស្ស១ក្រុមដែលសង្ស័យជាមិត្តភក្ដិនាំគ្នាជួយបីចេញពីក្នុងបន្ទប់ជួល រួចបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកបុរសនេះបានប្រាប់អ្នកជិតខាងថា ខ្ញុំចាក់ខ្លួនឯងព្រោះខឹងប្រពន្ធ និងលែងគ្នាជាមួយប្រពន្ធហើយ ។

ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោងប្រហែល៦ល្ងាច នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួលលេខ៤២ ជាន់ទី១ ស្ថិតនៅក្នុងភូមិន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ប្រជាការពារម្នាក់បានប្រាប់ឲ្យដឹងថា បុរសរងគ្រោះ​ម្នាក់​ខាងលើ​ឈ្មោះ មឿន ពេជ្រ អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅក្នុងបន្ទប់ជួលកើតហេតុខាងលើ រងរបួសពោះដោយកាំបិតដោតនៅជាប់ពោះតែម្ដង ។ ប៉ុន្តែពុំមាននរណាម្នាក់ហ៊ានចេញមុខអះអាងឲ្យដឹងពីមូលហេតុដែលនាំឲ្យបុរសម្នាក់នេះ ចាក់ពោះខ្លួនឯងបែបនេះនោះទេ ។ ចំណែកអ្នកជិតខាងសុទ្ធតែចេញទៅធ្វើការគ្មានអ្នកនៅឡើយ លុះក្រោយពេលត្រលប់មកពីធ្វើការវិញទើបឃើញ និងមានការភ្ញាក់ផ្អើល។

កម្មករដែលជាអ្នកស្នាក់នៅផ្ទះជួលកើតហេតុនោះបាននិយាយប្រាប់សមត្ថកិច្ចថា នៅវេលាកើតហេតុខាងលើខណៈដែលពួកគាត់ដើរចេញពីធ្វើការនៅរោងចក្រទៅដល់ក្នុងបរិវេណផ្ទះជួលវិញ ។ បានឃើញមនុស្ស១ក្រុមកំពុងបីបុរសរូបនោះចេញពីក្នុងបន្ទប់ខាងលើ ដោយឃើញមានកាំបិតជាប់និងពោះទៀតផង ពេលនោះពួកគាត់មានការងឿងឆ្ងល់ខ្លាំងណាស់ក៏បានសួរនាំថាមានរឿងអ្វីកើតឡើង? ។

ប្រភពដដែលបាននិយាយទៀតថា ខណៈនោះមនុស្ស១ក្រុមដែលជាអ្នកបីនោះមិនបានឆ្លើយប្រាប់ថាយ៉ាងម៉េចៗនោះទេ ប៉ុន្តែ បុរសដែលរងរបួសនេះបាននិយាយថា «ខ្ញុំចាក់ខ្លួនឯងព្រោះខឹងប្រពន្ធ លែងគ្នាជាមួយប្រពន្ធហើយ » ។ ប៉ុន្តែពុំបានប្រាប់ថាតើខឹងប្រពន្ធរឿងអ្វី ឈ្លោះគ្នាខ្លាំងឬតិចនោះទេ បន្ទាប់មកមនុស១ក្រុមនោះក៏បានបញ្ជូនបុរសនោះទៅសង្គ្រោះនៅមន្ទីរពេទ្យតែម្ដង ។

ទាក់ទងទៅនិងករណីនេះសមត្ថកិច្ចបានប្រាប់ថា កំពុងធ្វើការស្រាវជ្រាវហើយដើម្បីបានដឹងពីមូលហេតុថា បុរសនេះពិតជាចាក់ខ្លួនឯងពិតប្រាកដមែន ឬ ក៏ត្រូវអ្នកផ្សេងចាក់ព្រោះតែទំនាស់អ្វីមួយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ