ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើប​ឆ្លងទន្លេ​បាន​១​ខែ ត្រូវប្តី​ញៀ​.​ន​.​ថ្នាំ​.​ញៀ​.​ន​ស្រាកា​.​ប់​ស្ទើរ​ស្លា​.​ប់

2 ថ្ងៃ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ស្ត្រី​ម្នាក់​ដែល​ទើប​សម្រាល​កូនស្រី​បាន​០១​ខែ​ត្រូវ​ប្ដី​ចិត្ត​តិ​រិ​ច្ឆា​ន​ទាញ​កាំ​ផ្គាក់​កាប់​បណ្ដាល​ឲ្យ​រង​របួស​ចំនួន​០៤​កន្លែង​យ៉ាងធ្ងន់ធ្ងរ កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​០១ កក្កដា ២០២៤ ខណៈ​ប្រពន្ធ​កំពុង​ដេក​បំបៅ​កូន​នៅ​លើ​គ្រែ​ក្រោមផ្ទះ ស្ថិត​ក្នុងភូមិ​ភ្នំ​សំពៅ​កើត ឃុំ​ភ្នំ​សំពៅ…

ខេត្តបាត់ដំបង ៖ ស្ត្រី​ម្នាក់​ដែល​ទើប​សម្រាល​កូនស្រី​បាន​០១​ខែ​ត្រូវ​ប្ដី​ចិត្ត​តិ​រិ​ច្ឆា​ន​ទាញ​កាំ​ផ្គាក់​កាប់​បណ្ដាល​ឲ្យ​រង​របួស​ចំនួន​០៤​កន្លែង​យ៉ាងធ្ងន់ធ្ងរ កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​០១ កក្កដា ២០២៤ ខណៈ​ប្រពន្ធ​កំពុង​ដេក​បំបៅ​កូន​នៅ​លើ​គ្រែ​ក្រោមផ្ទះ ស្ថិត​ក្នុងភូមិ​ភ្នំ​សំពៅ​កើត ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ លុះ​ព្រឹក​ឡើង​ជន​តិ​រិ​ច្ឆា​ន​នោះ​រត់គេច​ខ្លួន​បាត់ ។

តាម​របាយការណ៍​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ យ៉ា​ត រ​ដ្ឋា អាយុ​៤២​ឆ្នាំ (​ប្រពន្ធ​) រីឯ​ជន​ដៃដល់​(​ប្ដី​)​ឈ្មោះ តុង ប៊ុ​ន​សុង អាយុ​៤៩​ឆ្នាំ ។ របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា ជន​ដៃដល់​បាន​ប្រើប្រាស់​កាំបិត​ផ្គាក់​កាប់​ទៅ​លើ​ប្រពន្ធ​ដែល​ទើប​សម្រាល​កូនស្រី​បាន​០១​ខែ​ត្រូវ​ចំណួន​០៤​កន្លែង ត្រូវ​ក្បាល ត្រូវ​ស្មា ត្រូវ​ភ្លៅ និង​ត្រូវ​ខ្នង ។ ជន​នេះ​បាន​លបចូល​ទៅ​កាប់​ប្រពន្ធ​នៅ​ពេល​កំពុង​ដេក​បំបៅ​កូន​តូច​នៅ​លើ​គ្រែ​ក្រោមផ្ទះ ក្រោយ​ពេល​ស្រវឹង​ជោកជាំ ហើយ​បង្កជម្លោះ​ជាមួយ​ប្រពន្ធ​តាំងពី​ក្បាល​ព្រលប់ ។

នាយ​នគរបាល​ប៉ុស្ដិ៍​ស្ដីទី​ភ្នំ​សំពៅ លោក ម៉ី រតនា បាន​ប្រាប់​ថា ជន​ដៃដល់​ឈ្មោះ តុង ប៊ុ​ន​សុង នេះ ជា​បុគ្គល​ប្រើប្រាស់​ថ្នាំ​ញៀន​ផង និង​ផឹកស្រា​ស្រវឹង​ជា​ប្រចាំ​ផង ហើយ​តែង​បង្ក​ហិង្សា​ក្នុង​គ្រួសា​មិនសូវ​លស់​ពេល​ទេ ។ លោក​ថា បើ​តាម​ប្រវត្តិ​ជន​ដៃដល់​និង​ប្រពន្ធ​នេះ​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ ទើប​មានកូន​ស្រី​តូច​អាយុ​០១​ខែ​ខាងលើ​នេះ ។ ប៉ុន្តែ​ប្រពន្ធ​ធ្លាប់​មានគ្រួសារ​មុន និង​មានកូន​ប្រុស​០២​នាក់ ម្នាក់​អាយុ​២៥​ឆ្នាំ និង ម្នាក់​ទៀត​អាយុ​១៨​ឆ្នាំ ។

បើ​តាម​ចម្លើយ​កូនប្រុស​ស្ត្រី​រង​គ្រោះ​ដែល​បាន​ប្រាប់​សមត្ថកិច្ច ឪពុកចុង​ប្រមឹក និង​ញៀន​ថ្នាំ​រូប​នេះ តែង​បង្កជម្លោះ​ជាមួយ​ម្ដាយ​ខ្លួន​ជា​ញឹកញាប់ ហើយ​ថែម​ទាំង​ឡូឡា​រំខាន​អ្នក​ក្បែរ​ខាង​មិន​ថា យប់​ឬ​ថ្ងៃ​នោះ​ទេ​។ កូនប្រុស​ច្បង​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ឪពុកចុង​រូប​នេះ​បាន​ឡូឡា​បង្កជម្លោះ​ជាមួយ​ម្ដាយ​ខ្លួន​ដែល​កូនខ្ចី ។ ហើយ​ខ្លួន​ថែម​ទាំង​បាន​រារាំង និង​ប្រាប់​គាត់​កុំ​ឲ្យ​ស្រែក​ឡូឡា​រំខាន​ដល់​អ្នក​ជិតខាង​។ មិនតែប៉ុណ្ណោះ ខ្លួន​បាន​ប្រាប់​គាត់​ឲ្យ​ទៅ​សម្រាន្ត​នៅ​ឯ​ខ្ទម​ស្រែ​ទៅ ហើយ​គាត់​ក៏​ទៅ​បាត់ ។

ត្រង់​ចំណុច​នេះ បើ​តាម​លោក ម៉ី រតនា នាយ​ប៉ុស្ដិ៍​រដ្ឋបាល​ស្ដីទី​បាន​បញ្ជាក់​ថា ក្រោយ​ពី​កូនច្បង​ប្រាប់​ឲ្យ​ទៅ​ដេក​នៅ​ស្រែ​ជន​នេះ​បាន​ទៅ​បាត់​ហើយ ។ ប៉ុន្តែ​នៅ​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី ០១កក្កដា ស្រាប់តែ​ជន​ដៃដល់​រូប​នេះ​លី​កាំបិត​ផ្គាក់​ត្រឡប់​មក​ផ្ទះ​វិញ រួច​កាប់​ទៅ​លើ​ប្រពន្ធ​ដែល​កំពុង​ដេក​ជាមួយ​កូន​តូច​នៅ​លើ​គ្រែ​ក្រោមផ្ទះ​ចំនួន​០៤​កាំបិត ។

លោក​បាន​បន្ថែម​ថា ពេល​នោះ បើ​កុំ​តែ​កូនប្រុស​អាយុ​១៨​ឆ្នាំ ដែល​ដេក​លើ​អង្រឹង​ក្បែរ​នោះ​ស្ទុះ​ជួយ​ទាន់ ប្រហែល​ជាតិ​រិ​ច្ឆា​នរូ​ប​នេះ​កាប់​ប្រពន្ធ​ស្លាប់​បាត់​ទៅ​ហើយ ។ ក្រោយ​បង្ក​ហឹ​ង្សា​ដ៏​ឃោរឃៅ ជន​នេះ​បាន​រត់គេច​ខ្លួន​ទាំង​យប់ ។

លុះ​ព្រឹក​ឡើង​ត្រូវ​អ្នក​ភូមិ​ប្រទះ​ឃើញ​ស្ពាយ​បង្វិច​ដើរ​ចេញពី​ភូមិ តែ​មិនដឹង​ទៅ​ខាង​ណា​ទេ ព្រោះ​កម្លាំង​របស់​លោក​បាន​ទទួល​ដំណឹង​នេះ ហូ​ស​ពេល​ទៅ​ហើយ​។ ប៉ុន្តែ​យ៉ាងណា ពេល​នេះ កម្លាំង​របស់​បាន​រាយ​ការ​ណ៏​ទៅ​អធិការ ដើម្បី​តាម​ស្វែងរក​ជន​ដៃដល់​រូប​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ