ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្សវិទ្យាល័យចំនួន២នៅក្រុងស្ទឹងត្រែងទទួលការអប់រំពីផលប៉ះពាល់គ្រឿងញៀ.ន

2 ថ្ងៃ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ សិស្សវិទ្យាល័យចំនួន២នៅក្រុងស្ទឹងត្រែងបានទទួលការអប់រំស្ដីពីផលប៉ះពាល់នៃ

ខេត្តស្ទឹងត្រែង ៖ សិស្សវិទ្យាល័យចំនួន២នៅក្រុងស្ទឹងត្រែងបានទទួលការអប់រំស្ដីពីផលប៉ះពាល់នៃការប្រីប្រាស់សារធាតុញៀនផ្សេងៗដែរបង្កគ្រោះថ្នាក់ដល់សុខភាពនិងអាយុជីវិត។

នាព្រឹកថ្ងៃទី១ កក្កដា ២០២៤ នេះ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានចុះធ្វើការផ្សព្វផ្សាយអប់រំដល់សិស្សសាលានៅក្នុងវិទ្យាល័យព្រះរាជបូជនីយកិច្ចដើម្បីពង្រឹងការយល់ដឹងអំពីផលប៉ះពាល់នៃគ្រឿងញៀន ដឹកនាំដោយលោកសុខ វុធថាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដែលបានពន្យល់យ៉ាងក្បោះក្បាយនូវ និយមន័យគ្រឿងញៀន ផលប៉ះពាល់ និងវិធីការពារខ្លួនជៀសផុតពីគ្រឿងញៀន ក្រោមពាក្យស្លោក យើងរួមគ្នាវិនិយោគលើការបង្ការទប់ស្កាត់និងលើកកម្ពស់ការអប់រំដើម្បីសហគមន៍គ្មានគ្រឿងញៀននិងក្មេងទំនើង។

លោកសុខ វុធថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានលើកឡើងថាដោយមានការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទនិងជាអគ្គមេបញ្ជាការកងរាជអាវុធហត្ថលើកផ្ទៃប្រទេស និងការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិ​បាលដឹកនាំដោយសម្ដេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងមានការចង្អុលបង្ហាញពីមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្នុងការចាត់តាំងឱ្យក្រុមការងារកងរាជអាវុធហត្ថចុះផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់គ្រឿងញៀននេះជូនដល់សិស្សានុសិស្យ។

គ្រឿងញៀនអាចជះឥទ្ធិពលដល់ខួរក្បាលអវៈយវៈផ្សេងៗនៅក្នុងរាងកាយព្រមទាំងការសិក្សា ធ្វើឱ្យបាត់ការចងចាំ ចុះខ្សោយនៃរាងកាយបាត់បង់សតិស្មារតីជាច្រើនទៀត។ ក្នុងការភ្ជាប់ផ្សព្វផ្សាយអប់រំនេះគឺធ្វើឡើងពីរដំណាក់កាលដំណាក់កាលថ្ងៃទីមួយបានធ្វើការផ្សព្វផ្សាយអប់រំនៅក្នុងបរិវេណវិទ្យាល័យព្រះរាជបូជនីយកិច្ចដែលមានសិស្សសរុបចំនួន៨០០នាក់ ស្រី៥៥០នាក់ ចាប់ពីថ្នាក់ទី​១០, ១១ និងថ្នាក់ទី១២ ។ ចំណែកនាព្រឹកថ្ងៃទី២កក្តា២០២៤ចុះធ្វើការអប់រំផ្សព្វផ្សាយបន្តនៅក្នុងបរិវេណវិទ្យាល័យហ៊ុនសែនស្រែពោធិ៍ដែលមានសិស្សសរុបចំនួន១១៦៤នាក់សិស្សស្រី ៦៤៥នាក់។

ទន្ទឹមការផ្សព្វផ្សាយអប់រំស្ដីពីផលប៉ះពាល់គ្រឿងញៀនខាងលើកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងក៏បានបញ្ជ្រាបននូវការអប់រំមួយចំនួនបន្ថែមទៀតគឺណែនាំដល់សិស្សានុសិស្សទាំងអស់ត្រូវជៀសវាងពពាក់ពពូនប្រមូលផ្ដុំគ្នាសែបគ្រឿងញៀនជក់បារីអេឡិចត្រូនិច វ៉េប និងការប្រមូលផ្ដុំដែលបង្កជាក្មេងទំនើងគេចសាលា បង្កបញ្ហាដល់សង្គមកម្លាំងមានសមត្ថកិច្ចនិងអនុវត្តនីតិវិធីច្បាប់ ដូច្នេះដើម្បីការជៀសវាងនៅបញ្ហាខាងលើប្អូនៗត្រូវអនុវត្តគោរពទៅតាមដំបូលមានមាតាបិតានិងលោកគ្រូអ្នកគ្រូឱ្យបានភ្ជាប់ខ្ជួនគ្រប់ពេលវេលា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ