ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ចិននិងមីយ៉ាន់ម៉ា ពាក់ព័ន្ធ​ពីបទចាប់​បង្ខាំង​​មនុស្ស

2 ថ្ងៃ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង កាលពី​វេលា​ម៉ោង​ប្រមាណ​១១​និង​១០​នាទី​យប់​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៤​កន្លង​ទៅ…

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង កាលពី​វេលា​ម៉ោង​ប្រមាណ​១១​និង​១០​នាទី​យប់​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៤​កន្លង​ទៅ បាន​ឃាត់ខ្លួន​ជន​ចំនួន​២​នាក់ ម្នាក់​ឈ្មោះ YAO FUQIANG ហៅ កាំ​ង សឺ​វាន់ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ចិន ស្នាក់​នៅ​បន្ទប់​ជួល​ក្នុង​រាជធានី​ភ្នំពេញ និង​ម្នាក់​ទៀត​ឈ្មោះ HIN MAUNG TUN ហៅ វៃ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​មី​យ៉ា​ន់​ម៉ា បច្ចុប្បន្ន​ស្នាក់​នៅ​រាជធានី​ភ្នំពេញ ។

ជន​ទាំង​២​នាក់​នេះ​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន ពី​បទ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ចាប់​ឃុំឃាំង និង​បង្ខាំង​ដោយ​ខុសច្បាប់ ប្រព្រឹត្ត​កាលពី​វេលា​ម៉ោងប្រមាណ​៩​យប់​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២៤ នៅ​បុរី​ដឹ​ផាក​ស៊ី​ធី (THE PARK CITY) ស្ថិត​ក្នុងភូមិ​គីឡូ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។ ការ​ឃាត់ខ្លួន​នេះ ធ្វេ​ី​ឡេ​ី​ង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ JIN ZHONG LIN ហៅ ស្វា ភេទ​ប្រុស អាយុ​៣២ឆ្នាំ ជនជាតិ​ចិន ស្នាក់​នៅ​ក្នុង​បុរី​ខាងលើ ។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បានឱ្យ​ដឹង​ថា កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ទទួល​ព័ត៌មាន​ពី​សន្តិសុខ​ដែល​យាម​នៅ​បុរី​ខាងលើ​ថា មាន​ករណី​ចាប់​ជនជាតិ​ចិន​បញ្ចូល​ទៅ​ក្នុង​រថយន្ត​ឡង់​គ្រី​ស្ស័​រ ពណ៌​ខ្មៅ​១​គ្រឿង ។ ភ្លាម​នោះ កម្លាំង​មូលដ្ឋាន​បាន​ទៅ​ដល់កន្លែង​កើតហេតុ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាង​លេ​ី នាំ​មក​កាន់​មូលដ្ឋាន​កង​រាជអាវុធហត្ថ​ក្រុង​ដេ​ី​ម្បី​សួរនាំ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំង​២​នាក់ ឆ្លើយ​ថា ពួក​គេ​និង​បក្ខពួក​ចំនួន​៥​នាក់ ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ​មក​ក្រុង​ប៉ោយ​ប៉ែ​តដើម្បី​ចាប់ខ្លួន​ឈ្មោះ JIN ZHONG LIN ហៅ​ស្វា យក​ទៅ​រាជធានី​ភ្នំពេញ ដោយសារ​ជន​នេះ​ជំពាក់​ប្រាក់​មិន​សង ។ ពេល​ចាប់​រុញ​បញ្ចូល​ក្នុង​រថយន្ត ជន​នេះ​បាន​ស្រែក​ឱ្យ​គេ​ជួយ ធ្វើ​ឱ្យមានការ​ភ្ញាក់ផ្អើល រហូត​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ពួក​គេ​តែ​ម្តង ។

ផ្អែក​លេ​ី​ច​ម្លេ​ី​យ​សារភាព កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​កសាងសំណុំ​រឿង​បញ្ជូន​ជន​ទាំង​២​នាក់​ទៅ​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ចាត់ការ​បន្ត​តាមនីតិវិធី ចំណែក​បក្ខពួក​ផ្សេង​ទៀត កម្លាំង​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ត ។

លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ស្រាវ
ជ្រាវ និង​បង្ក្រាប​បទ​ល្មេ​ី​ស បានឱ្យ​ដឹង​ថា ការ​បង្ក្រាប​ករណី​ខាងលើ​នេះ ទទួល​បានការ​អនុ
ញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេ​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្រប
សម្រួល​នីតិវិធី​ពី​ឯកឧត្តម កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ។

ជនសង្ស័យ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​ខេត្ត បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២៤ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ