ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ឧក្រិដ្ឋជន​វៀតណាម​៥​នាក់ ករណី​កែ​ឆ្នៃ​គ្រឿងញៀ.ន នៅ​ក្រុង​បា​វិត

2 ថ្ងៃ មុន

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន ជួញដូរ រក្សា​ទុក ប្រើប្រាស់ និង​កែ​ឆ្នៃ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន នៅ​ក្រុង​បា​វិត ដកហូត​វត្ថុ​តាង​គ្រឿងញៀន​មួយ​ចំនួន​ធំ…

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន ជួញដូរ រក្សា​ទុក ប្រើប្រាស់ និង​កែ​ឆ្នៃ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន នៅ​ក្រុង​បា​វិត ដកហូត​វត្ថុ​តាង​គ្រឿងញៀន​មួយ​ចំនួន​ធំ ។

ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៍​ម៉ឺងម៉ាត់​របស់​លោក​ឧត្តមសេនីយ៍ទោ ពេជ្រ វី​រៈ ស្នងការ​នគរបាល​ខេត្ត និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី កែវ សុ​ថា ស្នងការ​រង​ទទួល​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន ដោយ​មានការ​សម្របសម្រួល​ផ្ទាល់​ពី​លោក ឡាយ ជុង​ហេង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ អម​សាលាដំបូង​ខេត្តស្វាយរៀង កាលពី​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក កាន កេ​ន នាយការិយាល័យ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ រក្សា​ទុក ប្រើប្រាស់ និង​កែ​ឆ្នៃ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​បន្ទប់​ជួល មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ។

កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​វៀតណាម ចំនួន​០៥​នាក់​(​ស្រី​០១​នាក់​) មានឈ្មោះ​ដូច​ខាងក្រោម ៖
១.​ឈ្មោះ ដូ ទៀន​ទុង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បណ្តោះអាសន្ន​បន្ទប់​ជួល ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង​។
២.​ឈ្មោះ ឡុ​ង ធឹង​លឹ​ម ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​ស្នាក់​នៅ​បណ្តោះអាសន្ន បន្ទប់​ជួល ស្ថិត​នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត​។
៣.​ឈ្មោះ ង្វៀ​ង ម៉ា​ន់​ទៀន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ ប​ច្ចុ​ប្វ​ន្ន​ស្នាក់​បណ្តោះអាសន្ន​បន្ទប់​ជួល​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត​។
៤.​ឈ្មោះ វ៉ាង ញី​វិ​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ម្ចាស់​ទីតាំង​បន្ទប់​ជួល រស់នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត​។
និង​៥.​ឈ្មោះ ដង ធី​ភឿ​ង ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បណ្តោះអាសន្ន​បន្ទប់​ជួល ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង​។

កម្លាំង​ជំនាញ​ដកហូត​វត្ថុ​តាង​រួម​មាន ៖
-​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ទម្ងន់ ១៣៥៦,៥១​ក្រាម
-​ថ្នាំ​ញៀន​ប្រភេទ​កេ​តា​មីន ទម្ងន់ ២៥៤,៥៩​ក្រាម
-​ថ្នាំ​ញៀន​ប្រភេទ​អ៊ិ​ច​ស្តា​ស៊ី ទម្ងន់​២២,៦២​ក្រាម
(​សរុប​សារធាតុ​ញៀន​ទម្ងន់ ១៧៦១,៧១​ក្រាម​)
-​សារធាតុ​មិន​ច្បាស់ ទម្ងន់ ២២៦៧,៤៩​ម​ក្រាម
–​ម្សៅ​កញ្ចប់​ម៉ាក Extrajoss​ចំនួន ០៨​ប្រអប់
–​ទឹក​ថ្នាំ​ម៉ាក Lyyfeeling ១០​ដប
–​ទឹក​ថ្នាំ​ដប ពណ៌​ទឹកដោះគោ ០៦​ដប
-​ម្សៅ​ម៉ត់​ពណ៌​ស​ម៉ាក Clearama ទម្ងន់ ២៥​គីឡូក្រាម
-​ទឹក​អាល់កុល ២៥​លី​ត្រ
-​ជញ្ជីង​ថ្លឺ​ង​ថ្នាំ​ញៀន ០៣​គ្រឿង
-​ម៉ាស៊ីន​អ៊ុត​មាត់​ថង់ ០៤​គ្រឿង
-​ម៉ាស៊ីន​ក្រឡុក ០៣​គ្រឿង
-​ម្សៅល្មៀត ០១​ដប
-​ទូរ​សព្ទ​ដៃ ០៨​គ្រឿង
-​រថយន្ត ០១​គ្រឿង
-​ម៉ូតូ ០១​គ្រឿង
-​លិខិតឆ្លងដែន ០៣​ក្បាល
–​កាត​ធនាគារ ០៣
ព្រមទាំង​ឧបករណ៍​កែ​ឆ្នៃ សម្ភារ​វេច​ខ្ចប់ និង​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៥ រួម​ជាមួយ​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តស្វាយរៀង ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ