ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែក្រវាត់​មាស​៤ ដាក់​ឱ្យ​កំពូល​អធិរាជ​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​ដណ្ដើមលើ​សង្វៀន XTREME CAMBODIA KUN KHMER

3 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ អ្នក​ឧបត្ថម្ភ​ធំ​ផ្ដាច់មុខ​យ៉ាង​ពិសេស​មុនគេលើ​ការ​បង្កើត​ព្រឹត្តិការណ៍​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ XTREME CAMBODIA KUN KHMER ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ទូរទស្សន៍ ហង្ស​មាស នោះ​គឺ…

រាជធានី​ភ្នំពេញ​ ៖ អ្នក​ឧបត្ថម្ភ​ធំ​ផ្ដាច់មុខ​យ៉ាង​ពិសេស​មុនគេលើ​ការ​បង្កើត​ព្រឹត្តិការណ៍​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ XTREME CAMBODIA KUN KHMER ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ទូរទស្សន៍ ហង្ស​មាស នោះ​គឺ CAMBODIA BEER របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស​។


មហា​ព្រឹត្តិការណ៍​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​ដ៏​មហា​ស្ចា​រ្យ​បំផុត ដំបូង​គេ​បង្អស់​នៅ​កម្ពុជា XTREME CAMBODIA KUN KHMER នេះ គឺជា​ការ​ចូលរួម​ចំណែក​សហការ​យ៉ាង​ធំ​រវាង ខ្មែរ ប៊ែ​វើ​រី​ជី​ស និង​ក្រុមហ៊ុន​ហង្ស​មាស គ្រុប ក្នុង​ការ​ថែរក្សា អភិវឌ្ឍន៍ និង​ផ្សព្វផ្សាយ​គុន​ខ្មែរ​ឱ្យ​កាន់តែ​ល្បី​រន្ទឺ​ទាំង​ក្នុងស្រុក និង​លើ​សកលលោក តាម​រយៈ​ការ​ផ្គូផ្គង​ឱ្យ​មានការ​ប្រកួត​រវាង​កំពូល​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ ជា​មួយនឹង​កំពូល​អ្នក​ប្រយុទ្ធ​គុន​ចម្រុះ​ល្បី​ៗ​មក​ពី​គ្រប់​ទិស​ទី​នៃ​ពិភពលោក​។

មហា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ នឹង​ចាប់ផ្ដើម​ការ​ប្រកួត​ដំបូង​បំផុត​នៅ​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២៤ ដោយ​នឹង​មានការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​មាស​ចំនួន​៤ នៅ​លើ​សង្វៀន​តែ​មួយ ហើយ​ការ​ប្រកួត​ដំបូង​នេះ នឹង​មានការ​ចូលរួម​ប្រកួត​ពី​កំពូល​អធិរាជ​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ លំដាប់​ប្រទេស​ជា​ច្រើន​រូប និង​ត្រូវ​តតាំង​ប្រយុទ្ធ​ជាមួយ​កំពូល​អធិរាជ​គុន​ចម្រុះ​ទាំង​៦​ជាតិ​សាស​មក​ពី​ជុំវិញ​ពិភពលោក រួម​មាន​៖

គូ​ដណ្តើម​ខ្សែក្រវាត់​មាស​ទាំង​៤៖ ១). រឿង សោ​ភ័​ណ្ឌ VS ហ័​ង យ័ន​ចឺ​, ២). ឡៅ ច​ន្ទ្រា VS ម៉ូ​តា​សា សី​ហ្វី​ហ្វា​ដ​, ៣). ឃឹម បូ​រ៉ា VS អា​គី​ហ្វ ហ្គូ​លូ​ហ្សា​ដា​, ៤). ប៊ឺ​ត សង្ឃឹម VS ហ៊ី​ឆាំ ប៊ូ​ឡា​រី ។

គូ​មិត្តភាព​៖ ១). ធុន ផានិត VS ធៀន លី​មីន​, ២). ឡោ សំណាង VS ភេ​ត ភិត​សានូ​លុក​, ៣). រិ​ន ដេ​វីត VS ហ្វ្រេ កា​ស្ត្រូ ហ្គ​ង់​ហ្សា​ឡេ​សទស្សនា​ផ្ទាល់​ដោយ​សេរី នៅ​ថ្ងៃ​សៅរ៍ ទី​២៩ ខែមិថុនា ឆ្នាំ​២០២៤ ចាប់ពី​ម៉ោង​៣​រសៀល​តទៅ នៅ​សង្វៀន​VIP​ម៉ាស៊ីនត្រជាក់​ស្ថានីយ៍ទូរទស្សន៍​ហង្ស​មាស HDTV ( ព្រែក​ឯង​) ឬ​ទស្សនា​តាម​ការ Live ផ្ទាល់​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក CAMBODIA BEER​។ អត្ថបទ៖ សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ