ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អារ៉ាប៊ីសាអូឌីត នឹងវ៉ាដាច់អាមេរិក ក្លាយជាទីផ្សារអគារពាណិជ្ជកម្មធំបំផុតលើពិភពលោក

2 ថ្ងៃ មុន

រាជធានីរីយ៉ាដ ៖ ប្រទេសអារ៉ាប៊ីសាអូឌីត ត្រៀមវ៉ាដាច់សហរដ្ឋអាមេរិក ដើម្បីក្លាយជាទីផ្សារសំណង់

រាជធានីរីយ៉ាដ ៖ ប្រទេសអារ៉ាប៊ីសាអូឌីត ត្រៀមវ៉ាដាច់សហរដ្ឋអាមេរិក ដើម្បីក្លាយជាទីផ្សារសំណង់អគារពាណិជ្ជកម្មដ៏ធំបំផុតនៅលើពិភពលោក។ ដែលនេះក៏ដោយសារតែព្រះរាជាណាចក្រមួយនេះ បានធ្វើការវិនិយោគផ្នែកហិរញ្ញវត្ថុដ៏ធំនៅក្នុងគំនិតផ្ដួចផ្ដើម ដែលមានគោលបំណងធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ។

យោងតាមប្រភពពីគេហទំព័រ Bloomberg និង EquityPandit កាលពីពេលថ្មីៗនេះ បានរាយការណ៍ថា តម្លៃសំណង់អគារសរុបរបស់អារ៉ាប៊ីសាអូឌីត នឹងកើនឡើងដល់ ១៨១.៥ពាន់លានដុល្លារអាមេរិក នៅចុងឆ្នាំ ២០២៨ ពោលគឺកើនឡើងជិត ៣០% ពីកម្រិតនៅក្នុងឆ្នាំ ២០២៣។

ការកើនឡើងនៃសកម្មភាពសំណង់នេះ ត្រូវបានរំពឹងថានឹងជំរុញដោយអចលនទ្រព្យលំនៅដ្ឋាន និងបណ្តាគម្រោង ដែលត្រូវបានហៅថា «Giga» រួមជាមួយនឹងការអភិវឌ្ឍន៍ផ្សេងទៀត ក្រោមគំនិតផ្តួចផ្តើមទស្សនៈវិស័យរបស់ព្រះអង្គម្ចាស់ Mohammed bin Salman សម្រាប់ឆ្នាំ ២០៣០។ផែនការពោរពេញដោយមហិច្ឆតានេះ គោលបំណងផ្លាស់ប្តូរសេដ្ឋកិច្ចអារ៉ាប៊ីសាអូឌីត ដែលពឹងផ្អែកខ្លាំងលើប្រេង ហើយក៏ត្រូវការចាំបាច់ ដើម្បីសម្រុះសម្រួលចំនួនប្រជាជនដែលកំពុងកើនឡើង ក៏ដូចជាការរំពឹងទុកនៃលំហូរចូលនៃភ្ញៀវទេសចរបរទេសផងដែរ។

បច្ចុប្បន្ននេះ គេសង្កេតឃើញអំពីការប្រែប្រួលជាប្រវត្តិសាស្ត្រ ដែលកំពុងលាតត្រដាងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ជាមួយនឹងគម្រោងសំណង់អគារ ដែលលេចធ្លោទាំងទំហំ ការរចនា និងតម្លៃផង​ដែរ។អារ៉ាប៊ីសាអូឌីតបានផ្តួចផ្តើមគម្រោងមានតម្លៃជាង ១.២៥ទ្រីលានដុល្លារអាមេរិក រាប់ចាប់តាំងពីគម្រោង Vision 2030 ដែលត្រូវបានណែនាំ កាលពី៨ឆ្នាំមុន។

ទោះបីជាគម្រោងមួយចំនួនត្រូវបានផ្អាក និងភាគច្រើនមិនទាន់បញ្ចប់យ៉ាងណាក៏ដោយ ប៉ុន្តែព្រះរាជាណាចក្រឈូងសមុទ្រមួយនេះ កំពុងដំណើរការដោយឥតឈប់ឈរ ដើម្បីបំពេញតាមគោលដៅកំណត់របស់ខ្លួន សម្រាប់ឆ្នាំ ២០៣០ ។ កិច្ចសន្យាសាងសង់បានកើនឡើងរហូតដល់ ១៤០ពាន់លានដុល្លារអាមេរិក ត្រឹមឆ្នាំ ២០២៣ ហើយភាគច្រើនស្ថិតនៅក្នុងរាជធានីរីយ៉ាដ (Riyadh ដែលនឹងមានប្រជាជនរស់នៅ១០លាននាក់ នៅឆ្នាំ ២០៣០ ។

ស្របពេលដែលអារ៉ាប៊ីសាអូឌីត ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ពិភពលោកឆ្នាំ ២០៣០ (World Expo 2030) ក៏ដូចជាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ពិភពលោកនៅឆ្នាំ ២០៣៤ ដោយរាជធានីបេះដូងនៃប្រទេសអារ៉ាប៊ីសាអូឌីតមួយនេះ បង្កើនភាពរីកចម្រើនរបស់ខ្លួន ទៅជាមជ្ឈមណ្ឌលដ៏សំខាន់មួយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ