គ្រឿងអលង្ការគឺជាវត្ថុមានតម្លៃ ដែលគេភាគច្រើនយកមកលម្អខ្លួន ហើយនៅក្នុងថ្ងៃនេះកោះសន្តិភាពនឹងបង្ហាញគ្រឿងអលង្ការថ្លៃបំផុតនៅលើពិភពលោកដូចជា ចិញ្ចៀន ខ្សែក សុទ្ធតែមានតម្លៃរាប់សិបលានដុល្លារ។ ប្រភព៖ Kenh14
នាឡិកា Chopard 201 Carat តម្លៃ ២៥លានដុល្លារ

នាឡិកាដ៏មានមន្តស្នេហ៍នេះត្រូវបានផលិតឡើងដោយត្បូងពេជ្រពណ៌ផ្កាឈូក ខៀវ និងសចំនួន ៨៧៤ ដែលធំជាងគេគឺ ១៥ ការ៉ាត់។ ជាមួយនឹងបច្ចេកទេសផលិតនាឡិកា រួមបញ្ចូលគ្នាជាមួយនឹងគ្រឿងអលង្ការ នាឡិកាត្រូវបានចាត់ទុកថាជាស្នាដៃដ៏ស្រស់ស្អាត និងជារបស់ដ៏ថ្លៃបំផុតមួយនៅលើភពផែនដី។
ចិញ្ចៀន Winston Blue តម្លៃ ២៣.៨លានដុល្លារ

ចិញ្ចៀនពេជ្រពណ៌ខៀវ ១៣ការ៉ាត់ត្រូវបានគេចាត់ទុកថាជាចិញ្ចៀនភ្ជាប់ពាក្យដែលថ្លៃបំផុតនៅលើពិភពលោក។ ត្បូងពេជ្រពណ៌ខៀវគឺកម្រណាស់ ហើយបើយោងតាមអ្នកជំនាញជាច្រើន ត្បូងនេះទំនងជាមានប្រភពមកពីអាហ្វ្រិកខាងត្បូង។
ខ្សែក Cartier Hutton-Mdivani Jadeite តម្លៃ ២៧.៤៤ លានដុល្លារ

នៅពេលដែលជាកម្មសិទ្ធិរបស់ Barbara Hutton ដែលជាអ្នកស្នងមរតករបស់ចក្រភព Woolworth ខ្សែកនេះត្រូវបានទិញដោយ Cartier នៅឯការដេញថ្លៃមួយក្នុងឆ្នាំ២០១៤។ ខ្សែកនេះត្រូវបានរចនាឡើងពីត្បូងមរកត Jadeite ពណ៌បៃតងចំនួន ២៧គ្រាប់ ជាមួយនឹងក្រវាត់ដែលធ្វើពីត្បូងទទឹម ប្លាទីន និងមាស។
ខ្សែក L’Incomporing តម្លៃ៥៥លានដុល្លារ

ខ្សែកនេះមានត្បូងពេជ្រដ៏ធំបំផុតរបស់ពិភពលោកដែលមានទម្ងន់ ៤០៧ការ៉ាត់ ពេជ្រនេះត្រូវបានគេដាក់លើខ្សែកមាសពណ៌ផ្កាឈូក ដោយលម្អបន្ថែម ២៣០ការ៉ាត់សម្រាប់ពេជ្រតូចៗសរុប ១០២គ្រាប់។ ខ្សែកនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនគ្រឿងអលង្ការ Mouawad ហើយនៅតែរក្សាកំណត់ត្រាជាខ្សែកដែលមានតម្លៃបំផុតនៅលើពិភពលោក។
Peacock Brooch តម្លៃ ១០០លានដុល្លារ

ពេជ្រ Peacock Broochនេះ ត្រូវបានសម្ពោធដោយក្រុមហ៊ុនគ្រឿងអលង្ការ Graff Diamonds នៅឯពិព័រណ៍សិល្បៈប្រណីត និងវត្ថុបុរាណរបស់ TEFAF នៅប្រទេសហូឡង់ក្នុងឆ្នាំ២០១៣។ គ្រឿងអលង្កានេះមានកម្ពស់ ១០សង់ទីម៉ែត្រត្រូវបានផ្សំឡើងពីត្បូងមានតម្លៃ ចំនួន ១,៣០៥ រួមទាំងត្បូងពណ៌ស លឿង ផ្កាឈូក ទឹកក្រូច ជា។ ពេជ្រពណ៌ខៀវនៅចំកណ្តាលមានទម្ងន់ ២០.០២ ការ៉ាត់។
ចែករំលែកព័តមាននេះ