ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិតផលវៀតណាមចំនួន ១៧លានត្រូវបានលក់នៅលើ Amazon ក្នុងឆ្នាំ២០២៣

2 ថ្ងៃ មុន

ចំនួនផលិតផលវៀតណាមដែលលក់នៅលើវេបសាយ Amazon បានកើនឡើង ៣០០% ដល់ទៅ១៧លានក្នុងឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN EXPRESS។ លោក Trinh…

ចំនួនផលិតផលវៀតណាមដែលលក់នៅលើវេបសាយ Amazon បានកើនឡើង ៣០០% ដល់ទៅ១៧លានក្នុងឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN EXPRESS។

លោក Trinh Khac Toan នាយកតំបន់ភាគខាងជើងនៃក្រុមហ៊ុន Amazon Global Selling Vietnam បាននិយាយនៅក្នុងវេទិកាមួយកាលពីថ្ងៃព្រហស្បតិ៍ថា តម្លៃនៃទំនិញដែលបាននាំចេញតាមរយៈវេទិកាពាណិជ្ជកម្មអេឡិចត្រូនិករបស់សហរដ្ឋអាមេរិកបានកើនឡើង៥០% ក្នុងអំឡុងពេលនោះ។

លោក​បាន​បន្ត​ថា ​តួលេខ​នេះ​បង្ហាញ​ពី​សក្ដានុពល​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៃ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន ។

Amazon Global Selling បានព្យាករណ៍ថា ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែនក្នុងប្រទេសវៀតណាម និងអាស៊ីអាគ្នេយ៍នឹងកើនឡើង ២០% ជារៀងរាល់ឆ្នាំរហូតដល់ឆ្នាំ២០២៦។

លោក Bui Trung Kien អនុប្រធានសមាគម E-Commerce វៀតណាមបានមានប្រសាសន៍ថា ការអភិវឌ្ឍន៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ព្រំដែនមានសារៈសំខាន់ណាស់ក្នុងការជំរុញការនាំចេញរបស់វៀតណាម។

នៅប្រទេសវៀតណាម ក្រុមហ៊ុន Amazon បានសហការជាមួយទីភ្នាក់ងារ E-commerce និង Digital Economy Agency ដើម្បីបណ្តុះបណ្តាលមនុស្ស ១០,០០០នាក់សម្រាប់ឧស្សាហកម្មពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ