ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វូងសត្វ«រុយ.ស» កំពុង​ស៊ី​បំផ្លា.ញស្រូវរាប់​រយ​ហិក​តា ក្នុង​ស្រុក​ចំនួន២ នៅខេត្តព្រៃវែង

2 ថ្ងៃ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ ហ្វូងសត្វល្អិតប្រភេទថ្មីម្យ៉ាង ដែលគេឲ្យឈ្មោះថា រុយ ស កំពុងស៊ីបំផ្លាញស្រូវប្រជា

ខេត្ត​ព្រៃវែង ៖ ហ្វូងសត្វល្អិតប្រភេទថ្មីម្យ៉ាង ដែលគេឲ្យឈ្មោះថា រុយ ស កំពុងស៊ីបំផ្លាញស្រូវប្រជាកសិកររាប់រយហិចតា នៅក្នុងស្រុកព្រះស្តេច និង ស្រុកពាមរក៍ ខណៈដែលកសិករម្ចាស់ស្រែ ក៏ដូចជាមន្ត្រីជំនាញកសិកម្ម នៅមិនទាន់រកឃើញវិធានការកំចាត់នៅឡើយ។

កសិករនៅស្រុកព្រះស្ដេចបានឲ្យដឹងថា វត្តមានពពួកហ្វូង រុយស នេះ ពួកគាត់បានប្រទះឃើញរយៈពេលជិតមួយខែមកហើយ បើវាចុះស្រែណា ស្រែនោះខូចស្ទើទាំងស្រុង ហើយពេលពួកគាត់បាញ់ថ្នាំសម្លាប់វា គឺពុំមានប្រសិទ្ធភាពទាល់តែសោះ កាន់តែបាញ់ថ្នាំ វាកើតកាន់តែច្រើន។

ចំណែកប្រជាកសិករនៅស្រុកពាមរក៍វិញ បានឲ្យដឹងថា ពពួកសត្វល្អិតរុយសនេះ វាឆ្លាតខ្លាំងណាស់ ពេលម្ចាស់ស្រែបាញ់ថ្នាំ វាហើរឡើងអស់ ពេលអស់ជាតិថ្នាំ វាក៏នាំគ្នាចុះមកស៊ីស្រូវដដែល ប្តូរថ្នាំយ៉ាង​ណាក៍បាញ់វាមិនងាប់ដែរ។

លោក ភុន សម្ភស្ស អភិបាលស្រុកព្រះស្តេច បានអោយដឹងថា ពពួកហ្វូងរុយសនេះ បានចុះស៊ីបំផ្លាញស្រូវប្រជាកសិករ នៅគ្រប់ឃុំទាំងអស់ក្នុងស្រុកព្រះស្ដេច ហើយឃុំដែលរងគ្រោះជាងគេ គឺឃុំបឹងដោល ហើយពេលវាចុះចំស្រែណាហើយ គឺធ្វើឲ្យដើមស្រូវក្នុងស្រែឡើងពណ៌ក្រហម ចុង​ក្រោយ គឺស្វិតតែម្ដង។

លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម ខេត្តព្រៃវែង បានមានប្រសាសន៍ថា ទីណាបាញ់ថ្នាំកំចាត់ច្រើន ទីនោះក៏សំបូរសត្វបំផ្លាញដែរ ព្រោះថ្នាំគីមីកសិកម្ម វាកំចាត់ផង ការពារផង ហើយក្លិនរបស់ថ្នាំក៏ទាក់ទាញសត្វចង្រៃផងដែរ។

លោកប្រធានមន្ទីរបានបញ្ជាក់ថា ចំពោះមុខបច្ចុប្បន្ននេះ មន្ទីរកំពុងរកវិធីសាស្ត្រកំចាត់សត្វរុយ ស នេះហើយ ប៉ុន្តែជាមួយគ្នានេះ លោកក៏ស្នើសុំឲ្យបងប្អូនប្រជាកសិករ គួរកាត់បន្ថយការប្រើប្រាស់ថ្នាំគីមីកសិកម្មផងដែរ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ