ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកគយគន់សម្រស់​កោះ​ហាន ខេត្ត​ស្ទឹងត្រែង​ តើ​មាន​អ្វី​ពិសេស?

2 ថ្ងៃ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖​ កោះ​ហាន ​គឺជា​ឈ្មោះ​កោះ​មួយ​លាត​ស​ន្ធឹង​ពី​ព្រំប្រទល់​ប្រទេស​ឡាវ​ មក​កាន់​ទី​រួម​

0:00
0:00

ខេត្តស្ទឹងត្រែង ៖​ កោះ​ហាន ​គឺជា​ឈ្មោះ​កោះ​មួយ​លាត​ស​ន្ធឹង​ពី​ព្រំប្រទល់​ប្រទេស​ឡាវ​ មក​កាន់​ទី​រួម​ខេត្តស្ទឹងត្រែង ប្រមាណ​ជា​២៤​គីឡូម៉ែត្រ​ និង​មាន​ទំហំ​ប្រមា​ណ​ជា​១២០០០​ហិតា ស្ថិត​នៅក្នុង​តំបន់​ទន្លេមេគង្គ រ៉ា​ម​សារ​នៃ​ខេត្តស្ទឹងត្រែង ក្រាល​ដោយ​ខ្សាច់​ពណ៌​មាស ដែល​មាន​សក្តានុពល​ផ្នែក​ទេសចរណ៍​ដ៍​សំបូរ​បែប​រួម​មាន​ ​ទឹកទន្លេ​មេគង្គ​នា​រដូវប្រាំង​ត្រជាក់​និង​ថ្លា​ដូច​កញ្ចក់ ព្រៃ​លិច​ទឹក ជីវចម្រុះ​ក្នុង​ទឹក សត្វ​ស្លាប កោះ​ខ្សាច់ ថ្ម​ប៉ប្រាស់​ទឹកហូរ ព្រៃ​ភ្នំ និង​សត្វ​ស្លាប​ជា​ច្រើន​ប្រភេទ​ផង​ដែរ​។

កោះ​ហាន​ ត្រូវ​បាន​បង្កើត​ឡើង​ពី​សហគមន៍​អេកូ​ទេសចរណ៍​ដោយមានឈ្មោះ​ថា​(​សម្រស់​កោះ​ហាន )​។
កោះ​នេះ ស្ថិត​ក្នុង​ឃុំ​កោះ​ស្នែង ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ​ច​ម្ងា​យពី​ទីរួមខេត្ត២៤​គីឡូ​គីឡូម៉ែត្រ​ប៉ុណ្ណោះ​។

ដើម្បី​អាច​ទៅ​ដល់​តំបន់​អេកូ​ទេសចរណ៍​មួយ​នេះ​ យើង​ត្រូវធ្វើ​ដំណើរ​ឆ្លង​តាម​ស្ពាន​សេ​កុង​ ផ្លូវជាតិ​លេខ​៧ និង​ទៅ​ដល់​កំពង់ដរ​ចម្លង​សហគមន៍​ដដែល​មាន​អ្នក​រង់ចាំ​ទទួល​និង​នាំ​ផ្លូវ​ទៅ​ដល់ទី​កន្លែង​កំសាន្ត​នោះ​តែ​ម្តង​។

ខណៈ​ដែល​យើង​ទៅ​ដល់​កំពង់ចម្លង​ពេល​នោះ ក៏​ត្រូវ​ជិះទូក​ឆ្លងកាត់​ទន្លេ​ដើម្បី​បាន​ទៅ​ដល់​ដី​កោះ ដែល​មាន​ខ្សាច់​ពណ៌​មាស ដើមឈើ​ប៉ប្រះទឹក ទឹកទន្លេ​ថ្លា​ដូច​កញ្ចក់​យ៉ាង​ត្រជាក់​ផង​ដែរ ។ ភ្ញៀវ​ទេសចរ​ដែល​មាន​បំណង​ចង់ទៅ​កំសាន្ត​ជា​លក្ខណៈ​គ្រួសារ ជា​ក្រុម អាច​ទាក់ទង​រក​សេវា​បម្រើ​គ្រប់​តម្រូវការ​ជា​កញ្ចប់​ងាយស្រួល​បំផុត ។

ទាក់ទិន​ការ​ចាប់​​អារម្មណ៍​របស់​ភ្ញៀវដែល​តែង​ទៅ​លេង​កំសាន្ត​នៅ​តំបន់​នោះ​ហើយ​លាន់មាត់​ថា ជា​ឋានសួគ៌ធម្មជាតិ​ក្រោម​មេឃ​ធ្វើ​​អារម្មណ៍​ស្រស់ស្រាយ​ពេញ​មួយ​គ្រា​ធំ ខណៈ​បាន​ទៅលេង​នៅ​ទីនោះ ។

តំបន់​អេកូ​ទេសចរណ៍​សម្រស​ស់កោះ​ហាន​នោះ អ្នក​ទស្សនា​អាច​លេង​កំសាន្ត​ដូច​ជា ជិះទូក​មើល​ព្រៃ​លិច​ទឹក សត្វ​ស្លាប​ទឹកទន្លេ​មេគង្គ និង​ឡើង​ភ្នំ ទស្សនា​រូបសំណាក់​ថ្ម​ពាក់ព័ន្ធ​រឿងព្រេង (​ថ្មកំបោរ​) បោះ​តង់ មើល​ថ្ងៃ​លិច ដុត​ត្រី​ដោត​ចង្កាក់​ស្តាប់ភ្លេង​នា​ពេល​រាត្រី ស្ទូចត្រី បង្ហោះ​គូ​ម ជិះទូក​កៃ​​យ៉ាក់​តាម​ព្រៃ​លិច​ទឹក ពិសារ អាហារ​ប្រចាំ​តំបន់ ដែល​រៀបចំ​ដោយ​សហគមន៍​ផ្ទាល់​ស្នាក់​នៅផ្ទះ​ស្នាក់​សហ​គមន៍ និង​រៀនសូត្រ​ពី​ជីវភាព​រស់ នៅ​អ្នក​លើ​កោះ​។

ប្រសិនបើ​យើង​មិន​បាន​ត្រៀម​អាហារ​បម្រុង​ដែល​នាំ​អោយ​លំបាក​ក្នុង​ការ​ដឹក​ជញ្ជូន​លី​សែង​ក្រៅ​ពៅ​សម្ភារ​ប្រើប្រាស់​ផ្ទាល់ខ្លួន សហគមន៍​ក៏​មាន​បម្រើសេវា​ម្ហូបអាហារ ចំណែក​មិន​ចង់បោះ​តង់​លើ​វាល​ខ្សាច់ សហគមន៍​ក៏​មាន​សេវា​ផ្ទះ​ស្នាក់​សហគមន៍​ព្រមទាំង​សេវា​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ដោយ​មិន​អោយ​យើង​មានការ​ព្រួយ​បារ​ម្ភឡើយ​។

ជាធ​ម្មតា ​ភាគច្រើន​ភ្ញៀវ​ដែល​មានគោលបំណង​ទៅ​លេង​កំសាន្ត​លើ​ដី​កោះ​នោះ​ភាគច្រើន​គេនិយម​រួម​គ្នា​បោះ​តង់​លើ​កោះ​ជួបជុំ​គ្នា​បង្កើន​បរិ​យាកាស​អនុស្សាវរីយ៍​រួម​គ្នា ហើយ​អ្វី​ដែលការ​ជក់ចិត្ត​គឺ​ក្រោយ​​រៀបចំ​បោះ​តង់​រួចរាល់​ហើយ​នោះ ចូល​ចូល​ដល់ពេល​រាត្រី យើង​អាច​បង្កើត​កម្មវិធីបង្កាត់​ភ្នក់​ភ្លើង​ ដុត​ត្រី​ដោត​ចង្កាក់ ស្តាប់​សម្លេង​សត្វ​ស្លាប សម្លេង​ទឹក​ហូរ​ និង​ភ្លេង​តន្ត្រី​រឹម​ៗ​កាន់តែ​មាន​ភាព​រីករាយ​ថែម​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ