ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភូមា​ថា​ខ្លួន​មិន​បាន​នាំចូល​អា.វុ.ធ​ដូច​របាយ​ការណ៍​របស់​UNផ្សាយ​ទេ

2 ថ្ងៃ មុន

ទី​ក្រុង​រ៉ង់ហ្គូន៖ ​ធនា​គារ​​ជាតិ​ភូមា​បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​ច្រាន​ចោល​​របាយ​ការណ៍​របស់​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​ដែល​​និយាយ​ថា​របប​យោធា​ភូមា​នៅ​តែ​អាច​​​ទិញ​កាំ​ភ្លើង​យក​ទៅ​បង្ក្រាប​ក្រុម​ប្រឆាំង​។ ធនាគារ​ជាតិ​ភូមា​​​បញ្ជាក់​ថា​គ្រឹះ​ស្ថាន​ហិ​រញ្ញ​វត្ថុ​នៅ​ភូមា​ដែល​ស្ថិត​ក្រោម​ការ​​គ្រប់​គ្រង​របស់​ធនា​គារ​ជាតិ​ត្រូវ​តែ​អនុវត្ត​​តាម​នីតិ​វិធី​ដែល​ធនា​គារ​បាន​ដាក់​ឱ្យ​ប្រតិបត្តិ​តាម​។ ​ធនា​គារ​ជាតិ​ភូមា​សូម​​បដិ​សេធ​​អ្វី​ដែល​​អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​​​សរ​សេរ​នៅ​ក្នុង​​​របាយ​ការណ៍​​។ ​ធនាគារ​​​យល់​ថា​របាយ​ការណ៍​​នេះ​​​ប៉ះ​ពាល់​​ផល​ប្រយោជន៍​របស់​ប្រជា​ជន​ភូមា និង​ទំនាក់​ទំនង​រវាង​ភូមា​ និង​ប្រទេស​ដទៃ​​។ ​​អ្នក​រាយ​ការណ៍​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​​ លោក​ថំ​ អេន​ឌ្រូ…

ទី​ក្រុង​រ៉ង់ហ្គូន៖ ​ធនា​គារ​​ជាតិ​ភូមា​បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​ច្រាន​ចោល​​របាយ​ការណ៍​របស់​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​ដែល​​និយាយ​ថា​របប​យោធា​ភូមា​នៅ​តែ​អាច​​​ទិញ​កាំ​ភ្លើង​យក​ទៅ​បង្ក្រាប​ក្រុម​ប្រឆាំង​។ ធនាគារ​ជាតិ​ភូមា​​​បញ្ជាក់​ថា​គ្រឹះ​ស្ថាន​ហិ​រញ្ញ​វត្ថុ​នៅ​ភូមា​ដែល​ស្ថិត​ក្រោម​ការ​​គ្រប់​គ្រង​របស់​ធនា​គារ​ជាតិ​ត្រូវ​តែ​អនុវត្ត​​តាម​នីតិ​វិធី​ដែល​ធនា​គារ​បាន​ដាក់​ឱ្យ​ប្រតិបត្តិ​តាម​។ ​ធនា​គារ​ជាតិ​ភូមា​សូម​​បដិ​សេធ​​អ្វី​ដែល​​អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​​​សរ​សេរ​នៅ​ក្នុង​​​របាយ​ការណ៍​​។ ​ធនាគារ​​​យល់​ថា​របាយ​ការណ៍​​នេះ​​​ប៉ះ​ពាល់​​ផល​ប្រយោជន៍​របស់​ប្រជា​ជន​ភូមា និង​ទំនាក់​ទំនង​រវាង​ភូមា​ និង​ប្រទេស​ដទៃ​​។

​​អ្នក​រាយ​ការណ៍​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​​ លោក​ថំ​ អេន​ឌ្រូ (Tom Andrews) ចេញ​របាយ​ការណ៍​​កាល​ពី​ថ្ងៃ​ពុធ​ថា​​ទោះ​បី​សហ​គមន៍​អន្តរ​ជាតិ​​ខិតខំ​​ទប់​​ស្កាត់​មិន​​ឱ្យ​របប​សឹក​​ទទួ​លបាន​លុយ​ទិញ​អាវុធ​យ៉ាង​ណា​ក្ដី ប៉ុន្តែ​របប​នេះ​នៅ​តែ​​​អាច​នាំ​ចូល​ទំនិញ​​​២៥៣​លាន​ដុល្លារ​មាន​ដូច​ជា​​បច្ចេក​វិទ្យា​​​ដែល​អាច​ប្រើ​ប្រាស់​នៅ​ក្នុង​​វិស័យ​យោធា និង​ស៊ីវិល, គ្រឿង​បរិក្ខារ​សម្រាប់​​ឧស្សាហ​កម្ម​ និង​សម្ភារៈ​ដទៃ​ទៀត​។ ​​នេះ​ជា​ត​ម្លៃ​​នាំ​ចូល​រយៈ​ពេល​១២​ខែ​គិត​ចាប់​ពី​ខែ​មីនា​ ឆ្នាំ​២០២៤​​រាប់​ថយ​ក្រោយ​វិញ​។

របាយ​ការណ៍​នេះ​សរ​សេរ​រៀប​រាប់​ថា​របប​យោធា​មាន​ជំនួយ​ពី​ធនា​គារ​នៅ​ក្រៅ​ប្រទេស​។ ក្នុង​នោះ​ក៏​មាន​ធនា​គារ​ខ្លះ​ (សំដៅ​​លើ​ធនា​គារ​ឯក​ជន) នៅ​ប្រទេស​ថៃ​ផង​ដែរ​ដើម្បី​ជួយ​សម្រួល​ការ​នាំ​ចូល​ទំនិញ​ទាំង​​នោះ​។ សព្វ​ថ្ងៃ​នេះ សង្គ្រាម​ស៊ីវិល​នៅ​តែ​បន្ត​ឆាប​ឆេះ​នៅ​លើ​ទី​តាំង​ជា​ច្រើន​កន្លែង​នៃ​ប្រទេស​ភូមា​។ ដូច្នេះ ស្ថាន​ភាព​សេដ្ឋ​កិច្ច​ជាតិ​ធ្លាក់​ចុះ​ខ្លាំង​​មែន​ទែន​​។ ចំណែក​បញ្ហា​នយោ​បាយ​ក៏​ប្រហែល​ជា​មិន​ងាយ​នឹង​ដោះ​ស្រាយ​ចេញ​ទេ​ ព្រោះ​ការ​ចរ​ចា​គ្នា​មិន​សូវ​រីក​ចម្រើន​ទៅ​មុខ​ប៉ុន្មាន​ឡើយ​។​

ក្រុម​ប្រទេស​លោក​ខាង​លិច​នៅ​តែ​បន្ត​ដាក់​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​ទៅ​លើ​របប​សឹក​ភូមា​។ ដូច្នេះ ការ​ចរាចរ​ណ៍​សាច់​ប្រាក់​ចេញ​ចូល​ធនា​គារ​ ឬ​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​ និង​អាជីវ​កម្ម​ដែល​អាច​នឹង​ជាប់​ពាក់​ព័ន្ធ​ដទៃ​ទៀត​ត្រូវ​ហាម​ឃាត់​ជា​ដាច់​ខាត​។ នរណា​ហ៊ាន​បំពាន​បម្រាម​នេះ​អាច​នឹង​ទទួ​ល​រង​ទណ្ឌ​កម្ម​ខ្លួន​ឯង​ថែម​ទៀត​។ ​ធនា​គារ​ជាតិ​ភូមា​ថ្លែង​ថា​ធនា​គារ​ក្នុង​ស្រុក និង​ធនា​គារ​នៅ​ប្រទេស​ដទៃ​​ដែល​ធ្វើ​ប្រតិ​បត្តិ​ការ​សាច់​ប្រាក់​ចេញ​ចូល​ប្រទេស​ភូមា​សុទ្ធតែ​បាន​អនុវត្ត​យ៉ាង​ត្រឹម​ត្រូវ​​ទៅ​តាម​នីតិ​វិធី។​

ធនាគារ​នេះ​សូម​បញ្ជាក់​ថា​រាល់​ការ​ធ្វើ​ប្រតិ​បត្តិ​ការ​សាច់​ប្រាក់​ផ្ទេរ​ចេញ​-ផ្ទេរ​ចូល​គឺ​ដើម្បី​តែ​អនុញ្ញាត​ឱ្យ​​​នាំ​ចូល​ទំនិញ​សំខាន់​ៗ​សម្រាប់​បម្រើ​ឱ្យ​សេចក្ដី​ត្រូវ​កា​រប្រចាំ​ថ្ងៃ​របស់​ជន​ស៊ីវិល​ភូមា​តែ​ប៉ុណ្ណោះ​។ ឧទាហរណ៍ ថ្នាំ​ពេទ្យ និង​គ្រឿង​បរិក្ខារ​ពេទ្យ, ទំនិញ​សម្រាប់​ទ្រទ្រង់​វិស័យ​កសិកម្ម និង​សត្វ​ពាហនៈ​, ជី​កសិកម្ម​, ប្រេង​ឆា​ និង​ប្រេង​ឥន្ធនៈ។ល​​។​ ​យោង​តាម​​របាយ​ការណ៍​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​, ទំនិញ​ដែល​ភូមា​នាំ​ចូល​ពី​​​សិង្ហបុរី​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​តែ​ជាង​​ដប់​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ​។

មាន​ន័យ​ថា​ថយ​ចុះ​ខ្លាំង​ណាស់​បើ​ប្រៀប​ធៀប​ជា​មួយ​ឆ្នាំ​២០២២​ដែល​មាន​រហូត​ដល់​ជាង​១១០​លាន​ដុល្លារ​។ មែន​ទែន​ទៅ, ទំហំ​នាំ​ចូល​វា​នៅ​តែ​ដដែល​ទេ​។ គ្រាន់​តែ​ភូមា​​បង្វែរ​ពី​​ការ​នាំ​ចូល​ពី​សិង្ហបុរីទៅ​នាំ​ចូល​ពី​ប្រទេស​ថៃ​វិញ​ម្ដង​។ ជាក់​ស្ដែង​ គេ​ស្រាវ​ជ្រាវ​ឃើញថា​ភូមា​នាំ​អាវុធ និង​ទំនិញ​ផ្សេង​ទៀត​ពី​ប្រទេស​ថៃ​១២០​លាន​ដុល្លារ​​កាល​ពី​ឆ្នាំ​២០២៣​។ ពោល​គឺ​​អត្រា​នាំ​ចេញ​ពី​ថៃ​ទៅ​ភូមា​នៅឆ្នាំ​២០២៣​នោះ​ច្រើន​ជាង​ឆ្នាំ​២០២២​រហូត​ដល់​​ទៅ​២​ដង​។ ក្រោយ​ពេល​អង្គ​ការ​សហ​ប្រជា​ជាតិ​ចេញ​របាយ​ការណ៍​នេះ ប្រទេស​ថៃ​ចង់​ភ័យ​ខ្លួន​ដែរ​ព្រោះ​បើ​​ហ៊ាន​ស៊ីស​ស៊ូស​គ្នា​ជា​មួយ​របប​សឹក​ ថៃ​ក៏​អាច​មាន​បញ្ហា​ផង​ដែរ​។

ដូច្នេះ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍មុន, ​ក្រសួង​ការ​បរទេស​ថៃ​ក៏​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​របស់​ខ្លួន​​ដើម្បី​បញ្ជាក់​ថា​គ្រប់​ប្រព័ន្ធ​ធនា​គារ និង​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​នៅ​ទូទាំង​ប្រទេស​ថៃ​​បន្ត​អនុវត្ត​បាន​ល្អ​ណាស់​ទៅ​តាម​នីតិ​វិធី​ផ្សេង​ៗ​។ ពោល​គឺ​មិន​ខុស​ពី​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​ធំ​ៗ​នោះ​ទេ​។ ក្រសួង​បន្ថែម​ទៀត​ថា​រាជ​រដ្ឋាភិបាល​ថៃ​ក៏​មិន​ព្រងើយ​កន្តើយ​ចំពោះ​ការ​ចេញ​របាយ​ការណ៍​របស់​អ្នក​រាយ​ការណ៍​ពិសេស​នោះ​ឡើយ​​។ ថៃ​នឹង​យក​របាយការណ៍​នោះ​មក​ពិនិត្យ​មើល​ និង​វាយ​តម្លៃ​ឡើង​វិញ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ