ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាងកាយកូននឹងចេញសញ្ញាទាំង​នេះ ​បើបៅមិនត្រូវម្សៅទឹកដោះគោ

2 ថ្ងៃ មុន

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមុខសញ្ញាដែលបង្ហាញថា កូនមិនស័ក្តិសមនឹងម្សៅទឹក

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមុខសញ្ញាដែលបង្ហាញថា កូនមិនស័ក្តិសមនឹងម្សៅទឹកដោះគោនេះឡើយ។ តើមានអ្វីខ្លះទៅ?

នៅពេលដែលកូនបៅរួច តែងតែក្អួតចេញមកវិញ ហើយយំរករឿងរហូត ដោយមិនដឹងមូលហេតុ អ្នកគួរតែប្រយ័ត្នពីម្សៅទឹកដោះគោហើយ ព្រោះពេលដែលកូនបៅមិនត្រូវម្សៅទឹកដោះគោ នោះកូននឹងអាចកើតអាការៈបែបនេះបាន។

នៅពេលដែលកូនបៅម្សៅទឹកដោះគោមិន ក្រពះរបស់កូននឹងពិបាករំលាយណាស់ ដោយអាចធ្វើឲ្យក្រពះរងសម្ពាធ។ ជាហេតុដែលធ្វើឲ្យកូនអាចកើតមានអាការៈរាករូស ឬហើមពោះជាដើម។ ដូចនេះ បើកូនកើតមានអាការៈនេះ អ្នកគួរតែផ្លាស់ប្តូរម្សៅទឹកដោះគោឲ្យកូន ទើបមិនធ្វើឲ្យកូនខូចសុខភាព។

នៅពេលដែលកូនបៅទឹកដោះគោនេះមិនបាន ស្បែកនឹងអាចឡើងកន្ទួលក្រហម ហើយក៏អាចរបកស្បែកដែរ។ អាការៈនេះអាចនិយាយបានថាជាការប្រតិកម្មនឹងម្សៅទឹកដោះគោ។ ដូចនេះ អ្នកម្តាយគួរតែចេះសង្កេត ទើបមិនបំផ្លាញសុខភាពកូនផ្ទាល់ដៃរបស់អ្នក៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ