ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រលកកម្តៅធ្វើឱ្យប្រជាជនប៉ាគីស្ថានជាង ៥០០ នាក់បានបាត់បង់ជីវិតក្នុងរយៈពេលមិនដល់មួយសប្តាហ៍

2 ថ្ងៃ មុន

ប្រជាជនប៉ាគីស្ថានជាង ៥០០នាក់បានបាត់បង់ជីវិតក្នុងរយៈពេល ៦ថ្ងៃដោយសារតែរលកកំដៅ។ មូលហេតុ​ពិតប្រាកដ​នៃ​ការស្លាប់​នីមួយៗ​មិន​ត្រូវបាន​គេ​ដឹង​នោះទេ ប៉ុន្តែ​ចំនួន​អ្នកស្លាប់​បាន​កើនឡើង​យ៉ាងគំហុក​នៅ​ថ្ងៃ​ដែល​សីតុណ្ហភាព​ក្នុង​ទីក្រុង​ការ៉ាជី​ឡើង​លើសពី ៤០អង្សា​សេ។ មនុស្សជាច្រើនត្រូវសម្រាកនៅមន្ទីរពេទ្យក្នុងអាកាសធាតុក្តៅ។  លោកវេជ្ជបណ្ឌិត Imran Sarwar…

ប្រជាជនប៉ាគីស្ថានជាង ៥០០នាក់បានបាត់បង់ជីវិតក្នុងរយៈពេល ៦ថ្ងៃដោយសារតែរលកកំដៅ។ មូលហេតុ​ពិតប្រាកដ​នៃ​ការស្លាប់​នីមួយៗ​មិន​ត្រូវបាន​គេ​ដឹង​នោះទេ ប៉ុន្តែ​ចំនួន​អ្នកស្លាប់​បាន​កើនឡើង​យ៉ាងគំហុក​នៅ​ថ្ងៃ​ដែល​សីតុណ្ហភាព​ក្នុង​ទីក្រុង​ការ៉ាជី​ឡើង​លើសពី ៤០អង្សា​សេ។ មនុស្សជាច្រើនត្រូវសម្រាកនៅមន្ទីរពេទ្យក្នុងអាកាសធាតុក្តៅ។ 

លោកវេជ្ជបណ្ឌិត Imran Sarwar Sheikh ប្រធានផ្នែកសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបាននិយាយថា មន្ទីរពេទ្យក្រុងការ៉ាជីបានទទួលមនុស្ស ២៦៧នាក់ដែលមានជំងឺដាច់សរសៃឈាមខួរក្បាលពីថ្ងៃទី ២៣-២៦ ខែមិថុនា ដែលក្នុងនោះ ១២ នាក់បានស្លាប់។

អ្នកជំងឺមានរោគសញ្ញាក្អួត រាគ និងក្តៅខ្លួនខ្លាំង។ មនុស្សជាច្រើនមានរោគសញ្ញានៃជំងឺដាច់សរសៃឈាមក្នុងកំដៅនៅពេលធ្វើការនៅខាងក្រៅ។ ហើយមិនត្រឹមតែប៉ុណ្ណោះអ្នកនៅក្រុងនេះរឹតតែវេទនាជាមួយកំដៅ នៅពេលដែលអគ្គីសនីត្រូវបានកាត់ផ្តាច់ជាញឹកញាប់ ដែលធ្វើឱ្យកង្ហារ និងម៉ាស៊ីនត្រជាក់មិនអាចដំណើរការបាន។ឮ

ទីក្រុងការ៉ាជីមិនមែនជាកន្លែងតែមួយគត់នៅក្នុងប្រទេសប៉ាគីស្ថានដែលកត់ត្រាសីតុណ្ហភាពខ្ពស់រយៈពេលវែងនោះទេ។ កាល​ពី​ខែ​មុន ខេត្ត Sindh របស់ប្រទេសនេះក៏បាន​កត់ត្រា​សីតុណ្ហភាព ៥២,២ អង្សាសេ៕ ប្រភព៖ BBC

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ