ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្សស្រី២នាក់ជិះម៉ូតូពីសាលាទៅផ្ទះប៉ះភ្លៀងរលឹមក៏បុ.កគ្នាជាមួយអ្នកជិះម៉ូតូធំបណ្តាលបាត់បង់ជីវិតម្នាក់

2 ថ្ងៃ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ សិស្សសាលា​ស្រី​២​នាក់​ជិះ​ម៉ូតូ​ចេញពី​សាលា​ទៅ​ផ្ទះ​ពេល​ល្ងាច​មាន​ភ្លៀងរលឹម​ស្រិច​ៗ​បុក​គ្នា​ជាមួយ​អ្នក​ជិះ​ម៉ូតូ​ធំ បណ្តាល​ស្លា​.​ប់ម្នាក់ និង​របួសធ្ងន់​បាក់ដៃ​ម្ខាង​ម្នាក់ ដែល​កើតឡើង នៅ​ល្ងាច​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២៤ ស្ថិត​ភូមិ​មិត្តភាព…

បន្ទាយ​មាន​ជ័យ ៖ សិស្សសាលា​ស្រី​២​នាក់​ជិះ​ម៉ូតូ​ចេញពី​សាលា​ទៅ​ផ្ទះ​ពេល​ល្ងាច​មាន​ភ្លៀងរលឹម​ស្រិច​ៗ​បុក​គ្នា​ជាមួយ​អ្នក​ជិះ​ម៉ូតូ​ធំ បណ្តាល​ស្លា​.​ប់ម្នាក់ និង​របួសធ្ងន់​បាក់ដៃ​ម្ខាង​ម្នាក់ ដែល​កើតឡើង នៅ​ល្ងាច​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២៤ ស្ថិត​ភូមិ​មិត្តភាព សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត ។

អ្នក​ឃើញ​ហេតុការណ៍​ប្រាប់​ថា ៖ នៅ​ពេល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​មាន​សិស្សសាលា​សុវណ្ណ​ភូមិ ស្រី​២​នាក់ ជិះ​ម៉ូតូ​គ្លិ​ច ពណ៌​ស ពាក់​ផ្លា​ក់​លេខ បន្ទាយ​មាន​ជ័យ 1P-7491 បាន​បើកបរ​ម៉ូតូ​ចេញពី​សាលារៀន​ទៅ​ផ្ទះ​ពេល​ល្ងាច ហើយ​មាន​ម៉ូតូ​ធុន​ធំ​សេរី​ទំនើប​បាន​បើកបរ​ដោយ​បុរស​ម្នាក់​បាន​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា ក្នុង​ស្ថានភាព​ភ្លៀងរលឹម​ផ្លូវ​កៅស៊ូ​រអិល​បាន​បុក​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ជា​សិស្ស​ស្លា​.​ប់ នឹង​កន្លែង និង​មាន​ស្ត្រី​ម្នាក់​ជា​សិស្ស​អ្នក​រួម​ដំណើរ​ជាមួយ​បណ្តាល​របួសធ្ងន់​បាក់ដៃ​ម្ខាង​ត្រូវ​បាន​សង្គ្រោះ ។

តាម​សម្តី​ម្ចាស់​អ្នកបើកបរ​ម៉ូតូ​ធំ​បាន​ប្រាប់​ថា ៖ គាត់​មិន​បាន​ជិះ​ម៉ូតូ​បុក​ស្ត្រី​រង​គ្រោះ បណ្តាល​អោយ​ស្លា​.​ប់ និង​របួស​នោះ​ទេ នៅ​ពេល​គាត់​បើកបរ​ម៉ូតូ​តាម​ផ្លូវ​មាន​ភ្លៀងរលឹម​ស្រិច​ៗ និង​ផ្លូវ​រអិល​ហើយ​មាន​ស្ត្រី​២​នាក់ ជា​សិស្ស​បាន​ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​សាលារៀន​ក្នុង​ទិស​ដៅ​បញ្ច្រាស់ទិស​គ្នា បើក​លឿន​រអិល​ដួល​បោក​ក្បាល​លើ​ផ្លូវ​កៅស៊ូ បណ្តាល​ម៉ូតូ​ជន​រង​គ្រោះ​បាន​រអិល​ដួល​ប៉ះ​ម៉ូតូ​គាត់​ដួល​របួស​ដៃជើង​ស្រាល ហើយ​ស្ត្រី​២​នាក់​ដួល​បោក​ក្បាល​លើ​ផ្លូវ​កៅស៊ូ បណ្តាល​ឲ្យ​ស្លា​.​ប់ម្នាក់ និង​កន្លែង​ម្នាក់​ទៀត​របួសធ្ងន់​បាក់ដៃ​ម្ខាង ។

ក្រោយ​គ្រោះ​ភ្លាម​ៗ ឃើញ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ប៉ោយ​ប៉ែ​ត បាន​ចុះ​មក​ពិនិត្យ​មុន​និង​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​ក្រុង​ប៉ោយ​ប៉ែ​ត មក​ដល់​ពិនិត្យ​វាស់វែង​ប្រាប់​ថា ៖ មូលហេតុ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​មាន​អ្នក​ស្លា​.​ប់ និង​របួសធ្ងន់​អាច​បង្ក​ឡើង​ដោយ​ម៉ូតូ​២​គ្រឿង​បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ដួល​បោក​ក្បាល​ស្លា​.​ប់ម្នាក់ និង​របួស​ម្នាក់​ជា​សិស្សសាលា​សុវណ្ណ​ភូមិ​ស្រី អាយុប្រមាណ​ជាង​១០​ឆ្នាំ ក្រោយ​ពិនិត្យ​វាស់វែង ហើយ​ស​.​ព​ប្រគល់​ជូន​សាច់ញាតិ​ទទួលយក​ទៅ​ធ្វើបុណ្យ និង​ម៉ូតូ​២​គ្រឿង​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ដោះស្រាយ​គ្នា​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ