ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តើគួរធ្វើបែបណា ទើបអាចការពារភ្នែកកូន មិន​ឱ្យ​​ម្ញូបដូចអ្នក?

2 ថ្ងៃ មុន

ប្រសិនជាអ្នកម្តាយមានភ្នែកម្ញូប កូនកើតមកក៏អាចឆ្លងអាការៈនេះតាមអ្នកដែរ។ ដូចនេះ តើ

ប្រសិនជាអ្នកម្តាយមានភ្នែកម្ញូប កូនកើតមកក៏អាចឆ្លងអាការៈនេះតាមអ្នកដែរ។ ដូចនេះ តើគួរតែធ្វើបែបណា ទើបអាចការពារកូនអ្នកមិនឲ្យម្ញូបតាមអ្នកទៅ?

នៅពេលដែលកូនកើតមក អ្នកមិនគួរព្យួរបណ្តោងលេងលើគ្រែកូនជិតពេកនោះទេ ព្រោះនៅពេលដែលគេមើលយូរ អាចធ្វើឲ្យភ្នែកកូនម្ញូបបាន។ ម្យ៉ាងទៀត នៅពេលដែលកូនចូលរៀន អ្នកមិនគួរជ្រើសរើសសាលារៀនដែលឲ្យកូនរៀនក្នុងថ្នាក់ចំនួន៤៥នាទី ហើយមិនទាន់ឲ្យចេញលេងទេ ព្រោះនៅពេលដែលកូនប្រើភ្នែកយូរពេក អាចធ្វើឲ្យភ្នែកកូនរងសម្ពាធខ្លាំង ដោយធ្វើឲ្យភ្នែកកូនឆាប់ខូចខ្លាំង។

ជាពិសេស អ្នកមិនគួរឲ្យកូនមើលគ្រឿងអេឡិចត្រូនិចច្រើនពេកទេ ព្រោះពន្លឺនៃគ្រឿងអេឡិចត្រូនិចទាំងនោះអាចបំផ្លាញភ្នែកកូនយ៉ាងងាយ។

នៅពេលដែលកូននៅតូច អ្នកមិនគួរឲ្យគេនៅតែក្នុងបន្ទប់ទេ ដោយអ្នកគួរតែពរគេឲ្យមើលទៅក្រៅបង្អួចខ្លះ ទើបអាចជំនួយដល់ភ្នែកកូនបាន។ ដូចនេះ អ្នកអាចប្រើវិធីទាំងឡាយខាងលើនេះ ដើម្បីជួយការពារភ្នែកកូនមិនឲ្យម្ញូបដូចអ្នក៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ