ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹកស្រាស្រវឹងដុតផ្ទះបំផ្លាញចោលត្រូវសមត្ថកិច្ចចាប់ខ្លួន

2 ថ្ងៃ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន​ពីរ​ខ្នង​ស្មើនឹង​ពីរ​ម្ចាស់​ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​បង្ក​ជា​អណ្ដាតភ្លើង​ឆេះ​សន្ធោសន្ធៅ ដោយ​ក្នុង​នោះ​មាននៅ​ស្រុក​ពញាក្រែក បង្ក​៤​ឡើង​ដោយ​កូន​ម្ចាស់ផ្ទះ​ស្រវឹងស្រា និង​ស្រុក​ត្បូងឃ្មុំ ខណៈ​ពេល​ម្ចាស់​មិន​នៅ​ចេញ​ទៅ​ស៊ីឈ្នួល​គេ ដើម្បី​យក​ប្រាក់​មក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។ សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង…

ខេត្ត​ត្បូងឃ្មុំ ៖ លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន​ពីរ​ខ្នង​ស្មើនឹង​ពីរ​ម្ចាស់​ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​បង្ក​ជា​អណ្ដាតភ្លើង​ឆេះ​សន្ធោសន្ធៅ ដោយ​ក្នុង​នោះ​មាននៅ​ស្រុក​ពញាក្រែក បង្ក​៤​ឡើង​ដោយ​កូន​ម្ចាស់ផ្ទះ​ស្រវឹងស្រា និង​ស្រុក​ត្បូងឃ្មុំ ខណៈ​ពេល​ម្ចាស់​មិន​នៅ​ចេញ​ទៅ​ស៊ីឈ្នួល​គេ ដើម្បី​យក​ប្រាក់​មក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង នា​រសៀល​ថ្ងៃ​ទី​៣០ មិថុនា​ថា នៅ​ចំណុច​ភូមិ​កោង​កាង​ទី​១ ឃុំ​កោង​កាង ស្រុក​ពញាក្រែក វេលា​ម៉ោង​៧​យប់ ។ ថ្ងៃ​ទី​២៩ មិថុនា ឆ្នាំ​២០២៤ ដោយ​បុរស​ម្នាក់​ឈ្មោះ ចត់ វាំង អាយុ​៣១​ឆ្នាំ បាន​ដុត​បំផ្លាញ​ផ្ទះ​របស់​ខ្លួន​បង្ក​ជា​អគ្គិភ័យ ឆាបឆេះ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​នាំ​គ្នា​ជួយ​អន្តរាគមន៍​ដងទឹក​ហ្នឹង​បាញ់​ទឹក​ជះ​ពន្លត់​មិន​បាន​ធ្វើ​ឲ្យ​ភ្លើង​ឆេះ​រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​នៅ​ក្បែរ​ខាង​នោះ​ទេ ។

សមត្ថកិច្ច​មូលដ្ឋាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ បុរស​ជា​កូន​ម្ចាស់ផ្ទះ​រូប​នេះ​បាន​ផឹកស្រា​ស្រវឹង រករឿង​ឪពុកចុង ដោយ​ឃើញ​ស្ថានភាព​បែប​នេះ ឪពុកចុង និង​ប្រពន្ធ​មិន​បាន​នៅផ្ទះ​ទេ គឺ​រត់គេច​ទៅ​ផ្ទះ​កូន ដែល​នៅ​មិន​ឆ្ងាយ​ពី​កន្លែង​កើតហេតុ ក្នុង​គោលបំណង​ឲ្យ​មាន​សុវត្ថិភាព តែ​ដោយសារ​ស្រា​ចូលខ្លួន​ជា​ហេតុ​ធ្វើ​ឲ្យ​បុរស​កូន​ម្ចាស់ផ្ទះ​មួរ​ម៉ៅ​ខឹង​ឪពុកចុង​ក៏​បាន​ដុត​ផ្ទះ​ឆេះ​ជា​អណ្ដាតភ្លើង ។

ភ្លាម​នោះ​អ្នក​ក្បែរ​ខាង​ឃើញ​ទាន់​ស្រែក​ប្រ​គោក​ប្រកាស នាំ​គ្នា​ជួយ​ពន្លត់​បាន​ទាន់​ពេលវេលា​តែ​ទំហំ​ការ​ឆេះ​គឺ​អស់​ជាង​៦០% ដូច្នេះ​ផ្ទះ​ឈើ​ដែល​មាន​ទំហំ ៤​គុណ​៥​ម៉ែត្រ មិន​អាច​ឲ្យ​ម្ចាស់ផ្ទះ​នៅ​បាន​ទៀត​នោះ​ទេ ។

បើ​តាម​លោក​វរសេនីយ៍ឯក​ថា​ញ់ សុ​វ៉ា​ត អធិការ​នគរបាល​ស្រុក​ពញាក្រែក​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ករណី​អគ្គិភ័យ​មួយ​កើតឡើង​បង្ក​ដោយ​ឈ្មោះ ចត់ វាំង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ បាន​ធ្វើ​សកម្មភាព​យក​ភ្លើង​ដុត​ផ្ទះ​របស់​ឈ្មោះ​ម៉ូ​វ ថា ភេទ​ប្រុស អាយុ​៦១​ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ បណ្តាល​ឲ្យ​ឆាបឆេះ ផ្អើល​ឆោឡោ ប្រជាពលរដ្ឋ នាំ​គ្នា​ជួយ​ពន្លត់ ដោយ​មានការ​សហការ​ពី​កម្លាំង​សមត្ថកិច្ច និង​កម្លាំង​ប្រជា​ការពារ ទើប​ពន្លត់​បាន​ទាំង​ស្រុក មិន​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ឡើយ ។

ក្រោយ​ហេតុការណ៍​កើតឡើង​ភ្លាម កម្លាំង​សមត្ថកិច្ច​យើង បាន​ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ ចត់ វាំង ខាងលើ បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាក្រែក ដើម្បី​សាកសួរ និង​បំពេញ​សំណុំរឿង​តាម​នីតិវិធី ។ សូម​បញ្ជាក់​ថា កាលពី​កន្លះ​ខែ​មុន​ពេល​កើត​ខេត្ត​បុរស​ដែល​ដុត​ផ្ទះ​នេះ​ធ្លាប់​បាន​គំរាមកំហែង​ឪពុកចុង​ម្ដង​រួច​មក​ហើយ ។

ចំពោះ​ករណី​អគ្គិភ័យ​ទី​២​វិញ គឺ​បាន​កើតឡើង នៅ​ថ្ងៃ​ទី​២៥ មិថុនា ២០២៤ វេលា​ម៉ោង​៤:០០​នាទី​ទៀប​ភ្លឺ មាន​ករណី​ភ្លើង​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ម​ជ្ឈឹ​ម​ភាគ ឃុំ​អ​ញ្ចើ​ម ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។ -​ម្ចាស់ផ្ទះ​ឈ្មោះ​សន សុខ​នី ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជាតិខ្មែរ ប្រពន្ធ​ឈ្មោះ សឿង ឃាន ជាតិខ្មែរ មានកូន​ចំនួន​០៥ នាក់​ខូចខាត​ទាំងស្រុង ។ ផ្ទះ​មួយ​ខ្នង​ទំហំ​៥*៦ ម៉ែត្រ ធ្វើ​អំពី​ឈើ ដំបូល​ប្រក់ស​ង្គ័​សី ជញ្ជាំង​បាំង​ប្រ​ទាំ និង​ស័ង្កសី​សម្ភារៈ​ខូចខាត​រួម​មាន ÷ -​គ្រែ​ឈើ​០១ កង់​០១ សម្ភារៈ​ផ្ទះបាយ និង​ឯកសារ​ផ្ទាល់ខ្លួន​មួយ​ចំនួន ។ – មូលហេតុ​បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ហើយ​ម្ចាស់​មិន​នៅផ្ទះ​ចេញ​ទៅ​ស៊ីឈ្នួល​គេ ដើម្បី​យក​ថវិកា​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ