ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងទំនើង១ក្រុមមានគ្នាជាង១០នាក់បានធ្វើសកម្មភាព ដេញកា.ប់ក្រុមដឹកម្ហូបអាហារអនឡាញ

2 ថ្ងៃ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ក្មេង​ទំនើង​១​ក្រុម​ជិះ​ម៉ូតូ​៤​ទៅ​៥​គ្រឿង មាន​គ្នា​ជាង​១០​នាក់ បាន​ធ្វើ​សកម្មភាព​ដេញ​កា​.​ប់​ចា​.​ក់​ក្រុម​ឌុ​ប​ម្ហូបអាហារ​អន​ឡាញ ពេល​យប់​ត្រូវ​បាន​អ្នកស្រុក​ជួយ​ទាន់ ហេតុការណ៍​នេះ​កើតឡើង​យប់​រំលង​អធ្រាត្រ ចូល​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២៤…

បន្ទាយ​មាន​ជ័យ ៖ ក្មេង​ទំនើង​១​ក្រុម​ជិះ​ម៉ូតូ​៤​ទៅ​៥​គ្រឿង មាន​គ្នា​ជាង​១០​នាក់ បាន​ធ្វើ​សកម្មភាព​ដេញ​កា​.​ប់​ចា​.​ក់​ក្រុម​ឌុ​ប​ម្ហូបអាហារ​អន​ឡាញ ពេល​យប់​ត្រូវ​បាន​អ្នកស្រុក​ជួយ​ទាន់ ហេតុការណ៍​នេះ​កើតឡើង​យប់​រំលង​អធ្រាត្រ ចូល​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២៤ ស្ថិត​ភូមិ​ក្បាលស្ពាន​មួយ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ។

ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា ៖ នៅ​ពេល​ក្មេង​ទំនើង​ដេញ​កា​.​ប់​ចា​.​ក់​គ្នា​មាន​២​ក្រុម ប្រមាណ​ជាង​១០​នាក់​មាន​ចាស់ និង​ក្មេង នៅ​ពេល​ក្មេង​ទំនើង​១​ក្រុម​ជិះ​ម៉ូតូ​២​ទៅ​៣​គ្រឿង មាន​គ្នា​៥​ទៅ​៦​នាក់ មានកាំបិត​ដំបង​ដុំ​ថ្ម​បាន​ដេញ​ក្មេង​១​ក្រុម​ទៀត ដែល​ជា​អ្នក​ដឹក​អាហារ​អន​ឡាញ​ពេល​យប់ មាន​ម៉ូតូ​២​ទៅ​៣​គ្រឿង មាន​៣​ទៅ​៤​នាក់ ដែល​ក្មេង​ទំនើង​ដេញ​រត់​ចូល​អ្នកស្រុក​ជិតខាង​ជួយ មាន​ចាស់​បាន​ដេញ​ក្រុម​ក្មេង​ទំនើង​រត់​ចែក​ជើង​គ្នា ។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា ៖ បញ្ហា​ក្មេង​ទំនើង​ដេញ​កា​.​ប់​ចា​.​ក់​គ្នា​ដូច​ជា​នៅ​តែ​បន្ត​មាន​មិន​ស្រាក​ស្រាល​ឡើយ ដែល​ធ្វើ​អោយ​ប្រជាពលរដ្ឋ​មានការ​ភិតភ័យ​ដូច​ជា អ្នករក​ស៊ីពេល​យប់ ជាក់ស្តែង​ក្មេង​ឌុ​ប​ម្ហូបអាហារ​អន​ឡាញ​ពេល​យប់​ត្រូវ​បាន​ក្មេង​ទំនើង​ដេញ​កា​.​ប់​ចា​.​ក់​សំណាង​ហើយ​រត់​ចូល​ផ្ទះ​អ្នកស្រុក​ជួយ​ទាន់ កុំ​អី​មាន​រង​របួស ដោយ​ក្រុម​ក្មេង​ទំនើង​ដែល​មានកាំបិត និង​ឈើ​ដំ​ថ្ម​ធ្វើ​សកម្មភាព ។

ប្រជាពលរដ្ឋ​បាន​កោត​ស​សើរ​ចំពោះ​បងប្អូន ប្រជាពលរដ្ឋ​នៅ​ពេល​ក្មេង​ទំនើង​ដេញ​កា​.​ប់​ចា​.​ក់​ក្មេង​ឌុ​ប​ម្ហូបអាហារ​ពេល​យប់​ត្រូវ​បាន​ជួយ​ទាន់​ពេល បណ្តាល​ក្មេង​ទំនើង​រត់​ចែក​ជើង​គ្នា​អស់ ហើយ​សុំ​អោយ​សមត្ថកិច្ច​មាន​នគរបាល កងរាជអាវុធហត្ថ ត្រូវ​លុប​បំបាត់​ក្មេង​ទំនើង​អោយ​អស់ បើ​មាន​ក្មេង​ទំនើង​បង្ក​អសន្តិសុខ និង​សណ្តាប់ធ្នាប់​ក្នុង​មូលដ្ឋាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ