ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងលុយ! ក្រោយពេលបែ.កពាងប្រហុក រឿងស៊ីដាច់លុយអំណោយចែកអ្នកក្រី​ក្រ​រាប់លានរៀល ក្នុង១ឆ្នាំៗ

2 ថ្ងៃ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ មានការបែកធ្លាយភាពមិនប្រក្រតីប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធ ជន និងយុវ

ខេត្តសៀមរាប ៖ មានការបែកធ្លាយភាពមិនប្រក្រតីប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធ ជន និងយុវនីតិសម្បទា ខេត្តសៀមរាប រឿងស៊ីលុយទិញអំណោយចែកអ្នកក្រីក្ររាប់លាន​រៀល ក្នុង​មួយ​ឆ្នាំ​ៗ ។ ក្រោយ​បែកពាងប្រហុក ស្រាប់តែ​លោកថា ប្រាក់ដែល​នៅសល់កំពុងទុកជូនពលរដ្ឋក្រីក្រ​នៅឡើយទេ…ហេ! ហេ! ។​

នេះបើតាមព័ត៌មានក្នុងស្រុកមួយដែលបានបង្ហោះផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃសុក្រ ទី ២៨ ខែមិថុនា ២០២៤នេះ។

យោងតាមសារព័ត៌មានក្នុងស្រុក​មួយ​បានចុះផ្សាយថា លោក គង់ សំអឿន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តសៀមរាប ដែលទើប​និង​ចូល​កាន់តំណែងដំបូង រហូតដល់ពេលនេះ មានរយៈពេល​២ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែទឹកលុយដែលលោកទទួលបានពីការកឹបកេងថវិកាជាតិ តាមរយៈឃុបឃិត​គ្នា​ជាប្រព័ន្ធ ដែល​ស៊ីដាច់លុយ​ទិញសម្ភារៈ​អំណោយ សម្រាប់ចែកជូនអ្នក​ក្រីក្រ និងមនុស្សចាស់ រួមមាន ៖ មី អង្ករ ត្រីខកំប៉ុង។ល។ ដោយក្នុង១ឆ្មាំៗស៊ីដាច់អស់មិនតិច​លើទឹកប្រាក់ចំណាយ​សរុបខ្ទង់​៥០០លានរៀល​នោះឡើយ។

តាម​ប្រភពបានបញ្ជាក់ថា នៅឆ្នាំ២០២៤ នេះ ការទិញទំនិញ មានថវិកាច្រើនជាងឆ្នាំមុនទៅទៀត ហើយមកដល់ពេលនេះ ថវិកាខ្ទង់ ៥០០លានរៀលទៅ៦០០លានរៀល ត្រូវបានទូទាត់ និងថវិកាមួយចំនួនធំ បានរត់ចូលហោប៉ៅរបស់លោកប្រធាន មន្ទីរ រូបនេះដោយស្ងាត់ស្ងៀម​ផងដែរ។

តាមប្រភពបានបន្ថែមថា ប្រភពចំណូលរបស់លោក គង់ សំអឿន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា ខេត្តសៀមរាប គឺមានច្រើន​នៅឆ្នាំ២០២៣ ពិសេសនៅឆ្នាំ​២០២៤នេះ។

ក្រៅពីថវិកាចំណាយផ្នែកទិញ មី អង្ករ ចែកអំណោយនោះ គឺ​មានចំណាយផ្នែកសំណង់ រួមនិងការចំណាយផ្នែករដ្ឋបាល ដោយការចំណាយទាំងនោះ លោកប្រធានមន្ទីរទទួលបានផលប្រយោជន៏មួយផ្នែកធំ ពីថ្នាក់ក្រោម ជាមូលហេតុធ្វើឱ្យលោកប្រធាន មន្ទីរ គង់ សំអឿន ល្មមអាចធ្វើអ្នកមានបានមួយរូបផងដែរនៅខេត្តសៀមរាប។ នេះ​បើយោងតាមប្រភពពី​មន្ត្រី សូម​មិនបញ្ចេញឈ្មោះ ។

សូមរំលឹកថា លោក គង់ សំអឿន ក្របខ័ណ្ឌមន្ត្រីថ្នាក់លេខ២ ត្រូវបានប្រកាស​ចូលកាន់មុខតំណែងជាប្រធាន មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ខេត្តសៀមរាប ជំនួស​លោក អោ ម៉ៅ ត្រូវបានផ្ទេរភារកិច្ចទៅបម្រើការងារនៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កាលពីថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២២ រហូតដល់ពេលនេះមានរយ:២ឆ្នាំ ១ ខែហើយ។

ជុំវិញករណីចោទប្រកាន់​ខាងលើ​នេះដែរ លោក គង់ សំអឿន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា ខេត្តសៀមរាប បានបកស្រាយឆ្លើយតប​តាម​ទូរស័ព្ទ​ប្រាប់ភ្នាក់ងារកោះសន្តិ​ភាពនៅវេលាម៉ោង១៥ និង១៥​នាទី​រសៀល​ថ្ងៃទី២៩ ខែ មិថុនាឆ្នាំ ២០២៤ នេះថា លោក កំពុងរៀបចំឯក​សារ ដើម្បីឆ្លើយ​បំភ្លឺ​ទៅនឹងអ្នកសារ​ព័ត៌មាន​ក្នុងស្រុក ទាក់ទងហ្នឹងការងាររឿងស៊ីដាច់លុយអំណោយចែក អ្នក​ក្រី​ក្រ​រាប់លានរៀល ក្នុង១ឆ្នាំៗនេះ ។​ ដូច្នេះយើងអនុវត្ត ថវិការរបស់កម្ពុជា ដែលយើងជាអ្នកទទួលសម្ភារៈពីក្រុមហ៊ុន យើងយកទៅសម្រាប់ ចាយជូនប្រជា ពលរដ្ឋ ដែលរងគ្រោះ តាមសៀវភៅថវិការ របស់យើងដែលយើងមិនបានទិញសម្ភារៈ ក្រៅពីទុកសម្រាប់ជូនប្រជាពលរដ្ឋក្រីក្រដូចការចោទប្រកាន់នោះទេ គឺយើង​ទុក​ថវិកា​នេះសម្រាប់ផ្គត់ផ្គង់​ដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ប៉ុណ្ណោះ​។

ព័ត៌មាន​បន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ