ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បញ្ជាក់​ថា មិន​ព្រងើយកន្តើយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស​ឡើយ

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រង ក្រសួងមហាផ្ទៃ បាន​បកស្រាយ​បញ្ជាក់​ថា កម្ពុជា​មិន​ព្រងើយកន្តើយ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស​ឡើយ ។ ការ​បញ្ជាក់​នេះ បន្ទាប់​ពី​ក្រសួងការបរទេស​អា​មេ​រិ​ក…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រង ក្រសួងមហាផ្ទៃ បាន​បកស្រាយ​បញ្ជាក់​ថា កម្ពុជា​មិន​ព្រងើយកន្តើយ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស​ឡើយ ។

ការ​បញ្ជាក់​នេះ បន្ទាប់​ពី​ក្រសួងការបរទេស​អា​មេ​រិ​ក បាន​ចេញ​របាយការណ៍​មួយ​បង្ហាញ​ថា កម្ពុជា​បន្ត​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់ទាប​បំផុត ពាក់ព័ន្ធ​នឹង​ការ​ចាត់វិធានការ​លុប​បំបាត់ ឬ​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស ។

តាម​រយៈ​សារ​តេ​ឡេ​ក្រាម លោក ទូច សុខៈ ក៏​បាន​ចាត់​ទុក​របាយការណ៍​នោះ​ថា គ្រាន់តែ​ជា​របាយការណ៍​នយោបាយ បម្រើ​របៀបវារៈ​នយោបាយ​ប៉ុណ្ណោះ​។ ការ​ដាក់​ចំណាត់ថ្នាក់​មក​លើ​កម្ពុជា ពី​សំណាក់​អា​មេ​រិ​ក មិនមែន​ជា​រឿង​ថ្មី​នោះ​ឡើយ​។ ការ​ដាក់​ចំណាត់ថ្នាក់ ក៏​ដូច​ជា ការ​វាយតម្លៃ​អំពី​ស្ថានភាព នៃ​ការ​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​នោះ ជា​ការ​វាយតម្លៃ ដោយ​ពុំ​មាន​សុ​ក្រឹត្យ​ភាព និង​ពុំ​មាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ ។

លោក​បន្ដ​ថា ជាក់ស្តែង​ក្នុង​ក្របខ័ណ្ឌ​ក្រសួងមហាផ្ទៃ អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ តែងតែ​ចង្អុល​ដឹកនាំ​ជា​ប្រចាំ​ឲ្យ​សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ​តាមដាន​ស្ថានភាព នៃ​អំពើ​ជួញដូរ​មនុស្ស​ជា​ប្រចាំ ដើម្បី​ដាក់​ចេញ​យន្តការ​នានា ក្នុង​ការ​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​ឲ្យ​បាន​ទាន់​ពេលវេលា ។

លោក​បាន​គូសបញ្ជាក់​ថា «​មិនមែន​មាន​ន័យ​ថា សមត្ថកិច្ច​របស់​កម្ពុជា ព្រងើយកន្ដើយ ឬ​ក៏​បង្ក​លក្ខណៈ​ឲ្យ​មាន​បទល្មើស​ជួញដូរ​មនុស្ស​នេះ​ទេ​។ នៅ​ក្នុង​ក្របខ័ណ្ឌ​ក្រសួងមហាផ្ទៃ ឯកឧត្តម​អភិ​សន្ដិ​បណ្ឌិត ស សុខា គឺ​លោក តែងតែ​ចង្អុល​ដឹកនាំ​ជា​ប្រចាំ​ឲ្យ​សមត្ថកិច្ច ប្រចាំ​ដើម្បី​ដាក់​ចេញ នូវ​យន្តការ​នានា ក្នុង​ការ​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​ឲ្យ​បាន​ទាន់​ពេលវេលា​» ។

អ្នកនាំពាក្យ​រង​រូប​នេះ​បាន​បន្ដ​ថា នា​ពេល​កន្លង​ទៅ ក្នុង​ជំនួប​សវនាការ​ជាមួយ​បណ្តា​អង្គទូត​នានា លោក​ឧបនាយករដ្ឋមន្ដ្រី ស សុខា បាន​លើក​ឡើងជា​បន្តបន្ទាប់​អំពី​យន្តការ​ក្នុង ប្រយុទ្ធ​ប្រឆាំង​អំពី​ជួញដូរ​មនុស្ស​នេះ ។

យោង​តាម​របាយការណ៍ ស្តី​ពី​ការ​ជួញដូរ​មនុស្ស​របស់​ក្រសួងការបរទេស​អា​មេ​រិ​ក បាន​បង្ហាញ​ថា ប្រទេស​កម្ពុជា​បន្ត​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់ទាប​បំផុត ពាក់ព័ន្ធ​នឹង​ការ​ចាត់វិធានការ​លុប​បំបាត់ ឬ​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស ដែល​នាំ​ឲ្យ​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ ស្ថិត​ក្នុង​ចំណាត់ថ្នាក់​កម្រិត ៣ ឬ Tier 3 ។ កម្រិត​បី (Tier 3) មាន​ន័យ​ថា រដ្ឋាភិបាល​ម្ចាស់​ប្រទេស​មិន​បាន​ប្រឹងប្រែង​ជា​ដុំ​កំភួន និង​តាម​បទដ្ឋាន ដូច​មាន​ចែង​នៅ​ក្នុង​ច្បាប់ ស្ដី​ពី​ការ​ការពារ​ជន​រង​គ្រោះ​ដោយ​ការ​ជួញដូរ (TVPA) ៕

អត្ថបទសរសេរ ដោយ