ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់លោកមន្ត្រីស្អុ.យ នាំគ្នាពួយឱ្យអស់ដៃទៅ ក្រុមអ្នកកាងឡានដឹកដីនៅភូមិព្រៃស្នួលហ៊ានប្រើឈ្មោះថ្នាក់ដឹកនាំកំពូល

2 ថ្ងៃ មុន
  • តាកែវ

ខេត្តតាកែវ ៖ ប្រភពស្និទ្ធមួយបានបង្ហើបឲ្យដឹងថា ក្រុមអ្នកកាងឡានដឹកដីដែលជាអតីតមន្ត្រី

ខេត្តតាកែវ ៖ ប្រភពស្និទ្ធមួយបានបង្ហើបឲ្យដឹងថា ក្រុមអ្នកកាងឡានដឹកដីដែលជាអតីតមន្ត្រីយោធាចូលនិវត្ត និងមន្ត្រីប៉ូលិសចូលនិវត្តរួមជាមួយអ្នកកាសែតអនឡាញដែលគេមិនសូវស្គាល់​មួយក្រុមផងនោះ បានកំពុងរត់ការបិទបាំងព័ត៌មានស្តីពីរឿងអាស្រូវរបស់ខ្លួន ដែលបាននាំគ្នាជីកកាយអាចមដ៌ដីបឹងបួរអូប្រឡាយរួមរបស់អ្នកស្រុកលក់យកលុយចែកគ្នា ជ្រកក្រោមស្លាកអភិវឌ្ឍន៍មូល​ដ្ឋានដោយមានអាជ្ញាធរភូមិ ឃុំ ស្រុក ខេត្តចាំសម្របសម្រួលជូន តែបង្កការក្តៅក្រហាយរាល់​ថ្ងៃ​ដល់អ្នកស្រុក រឿងខូចផ្លូវធ្វើដំណើរលេងកើតក្នុងរដូវវស្សានេះ។

សូមបញ្ជាក់ថា អស់លោកដែលកំពុងតាំងខ្លួនជាអធិរាជប្រចាំភូមិហ៊ានមើលងាយប្រជាពលរដ្ឋក្នុងភូមិខ្លួនឯងទាំងនោះ គឺពួកគេនាំគ្នាប្រើប្រាស់ឈ្មោះថ្នាក់ដឹងនាំកំពូលៗថាសម្តេច​តេជោ និង​សម្តេចបវរធិបតី អនុញ្ញាតឲ្យធ្វើការអភិវឌ្ឍន៍កាយអូរ និងប្រឡាយរួមរបស់អ្នកស្រុក តាំងពីផ្ទៃបឹង​បត់រការឡើងទៅ ។

បងប្អូនប្រជាពលរដ្ឋបានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចទាំងទ្វេ គឺសម្តេចមិនដែលឲ្យពលរដ្ឋរបស់សម្តេចក្តៅក្រហាយរឿងអភិវឌ្ឍន៍កន្លែងណាមួយឡើយ ផ្ទុយពីក្រុមឈ្នួញទាំងនេះ ហ៊ានប្រើប្រាស់ឈ្មោះថ្នាក់ដឹកនាំកំពូលៗពេញៗម៉ាត់ តែទង្វើនៃការអភិវឌ្ឍន៍នាំគ្នាជីក​យក​ដីបាត​បឹងបួររបស់អ្នកស្រុកលក់ឲ្យចិនធ្វើរោងចក្រយកលុយចែកគ្នា មិនខ្វល់ពីផលប៉ះពាល់របស់អ្នកស្រុកឡើយ ។

បងប្អូនអ្នកភូមិនៅតែសង្ឃឹមថាសម្តេចទាំងទ្វេនិងមិនទុកឲ្យក្រុមកាងឡានដឹងដីប្រើប្រាស់ឈ្មោះសម្តេចគំរាមអ្នកស្រុកនិងអ្នកកាសែតដែលផ្សាយព័ត៌មានស្តីពីភាពមិនប្រក្រតីនៅតំបន់នោះទេ ព្រោះអ្នកស្រុកជឿថាសម្តេច តេជោ និងសម្តេចបវរធិបតីមិនបានដឹងរឿងប៉ះពាល់ផលប្រយោជន៍អាស្រ័យផលរបស់បងប្អូនពលរដ្ឋឡើយ។

រឿងរ៉ាវខាងលើនេះប្រជាពលរដ្ឋបានប្តឹងទៅអាជ្ញាធរ ភូមិ ឃុំ ស្រុក ខេត្តអស់ហើយតាមទូរស័ព្ទ តែគ្មានលទ្ធផលទេ ព្រោះអស់លោកទាំងនោះមានភាគហ៊ុនក្នុងមុខរបរនេះទោះតិចក្តីច្រើនក្តី ។ ដូច្នោះពលរដ្ឋសង្ឃឹមថាតាមរយះការផ្សព្វផ្សាយព័ត៌មានស្តីពីសុខទុក្ខរបស់ពលរដ្ឋក្នុងភូមិព្រៃស្នួលនេះ សម្តេចទាំងទ្វេនិងជួយមានវិធានការអន្តរាគមន៍ផ្អាកសកម្មភាពដឹកដីរបស់ក្រុមឈ្នួញដែលមានមន្ត្រីធ្វើខ្នង​ ជូនប្រជាពលរដ្ឋជាក់ជាមិនខានឡើយ។

សូមបញ្ជាក់ថា បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានលើបណ្តាញព័ត៌មានកោះសន្តិភាពកន្លងមកថ្មីៗនេះ ត្រូវបានបងប្អូនអ្នកសារព័ត៌មាន​មិនសូវស្គាល់​ជាច្រើនអង្គភាពដកស្រង់យកទៅផ្សាយបន្ត តែត្រូវបានខាងមន្ត្រីយោធានិងមន្ត្រីប៉ូលិសចូលនិវត្តន៍រួមទាំងអ្នកកាសែតមួយក្រុមផងនោះបានរត់ការបិទបាំងព័ត៌មានវិញអស់ហើយដោយមិនខ្វល់ពីសុខទុក្ខអ្នកភូមិឡើយ ។

សូមបញ្ជាក់បន្ថែមថា ផលលំបាករបស់អ្នកស្រុកគឺមានទិដ្ឋភាពទាំងស្រុងដូចក្នុងរូបភាពស្រាប់ហើយ ដូចជាបែកទុយោទឹក បែកផ្លូវ ជង្ហុករអិល ធ្វើដំណើរលេងកើតតែម្តង ហើយពេលអត់ភ្លៀងវិញគឺក្រុមឡានដឹកដីបើហុយសំពោងគ្មានស្រោចទឹកទេ ប៉ះពាល់ការរស់នៅអ្នកស្រុកធ្ងន់ធ្ងរណាស់ ពិសេសគឺក្រុមកាងឡានទាំងនោះសុទ្ធសឹងជាមន្ត្រីមូលដ្ឋានទៀត​ ។​

ព័ត៌មានបន្ថែមមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ