ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករព្រមរើ​ហើយ! ភាស៊ីផ្សារនៅតែតាមជា.ន់​កដកស្លាបទៀត​

3 ខែ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ រឿងអាជ្ញាធរស្រុកពារាំង ដេញអាជីវករលក់ដូរតាមចិញ្ចើមផ្លូវជុំវិញផ្សារកំពង់ពពិល

ខេត្ត​ព្រៃវែង ៖ រឿងអាជ្ញាធរស្រុកពារាំង ដេញអាជីវករលក់ដូរតាមចិញ្ចើមផ្លូវជុំវិញផ្សារកំពង់ពពិល ឱ្យរើតូបចេញដើម្បីឈូសឆាយធ្វើផ្លូវ រហូតធ្វើឱ្យក្រុមអាជីវករផ្ទុះការតវ៉ា កាលពីថ្ងៃទី 24 មិថុនានោះមកដល់ពេលនេះ ហាក់នៅមិនទាន់ចប់បញ្ហានៅឡើយទេ ទោះបីក្រុមអាជីវករបានស្ម័គ្រចិត្តរើតូបចេញ ទៅលក់នៅទីតាំងផ្សេងហើយក៏ដោយ។ គួររំលឹកថា ក្រុម​អាជីវករ​ផ្សារ​កំពង់​ពពិល ផ្ទុះ​ការ​តវ៉ា​ឃាត់​គ្រឿងចក្រ និង​ទាមទារ​ឱ្យ​អាជ្ញាធរ​ប្រជុំ​ដោះស្រាយ​សិន

ក្រុមអាជីវករផ្សារកំពង់ពពិល បានលើកឡើងថា ដោយមិនចង់ធ្វើឲ្យរាំងស្ទះដល់ការងារអភិវឌ្ឍន៍ នៅក្នុងមូលដ្ឋាន និងចង់បានផ្លូវស្អាតធំទូលាយផង នៅថ្ងៃទី 25 ដល់ថ្ងៃទី 27 មិថុនា ក្រុមអាជីវករដែលលក់នៅតាមចិញ្ចើមផ្លូវទាំងអស់ បានស្ម័គ្រចិត្តរើតូបចេញ ខ្លះទៅលក់នៅភូមិបត់សន្ទ្រា និងខ្លះទៀតទៅលក់នៅក្រោមស្ពានផ្លូវជាតិលេខ៨ តាមបណ្ដោយដងទន្លេតូច ដែលមានចម្ងាយពីផ្សារប្រហែល១គីឡូដី។

ក្រុមអាជីវករទាំងនោះ បានអះអាងថា ក្រោយ ពេលដែលពួកគាត់រុះរើតូបពីទីតាំងចាស់ រត់មកលក់នៅទីតាំងថ្មី ដែលមានចម្ងាយដីប្រហែលជា ១គីឡូ ពីផ្សារកំពង់ពពិលហើយនោះ នឹកស្មានថាបានសុខហើយ ប៉ុន្តែផ្ទុយទៅវិញ នៅតែជួបរឿងក្តៅក្រហាយទៀត គឺដោយសារតែក្រុមអ្នកម៉ៅការភាស៊ីផ្សារ នៅតែតាមមកទារយកលុយភាស៊ីពីពួក គាត់ដដែល ដោយអ្នកលក់ត្រីសាច់ ១តូបគេយក1000រៀល ចំណែកអ្នកលក់តាមកញ្ច្រែងល្អីគេយក 500 រៀលមួយព្រឹក បើលក់ថ្ងៃទៀតគេយក 500រៀលទៀត ហើយតថ្លៃសុំចុះមិនបានដាច់ខាត។

ទោះជាយ៉ាងណាក៏ដោយ ក្រោយពីក្រុមអាជីវករ រុះរើតូបលក់ដូរចេញអស់ ខាងអាជ្ញាធរ ក៏បានដាក់គ្រឿងចក្រ ចុះទៅធ្វើការឈូសឆាយជួសជុលផ្លូវភ្លាមៗផងដែរ ដែលរហូតមកដល់ទីនេះដំណើរការបានប្រមាណជា 20% ហើយ។

គួរបញ្ជាក់ផងដែរថា នៅក្នុងចំណោមក្រុមអាជីវករទាំងអស់ ដែលបានរើតូបចេញទៅលក់នៅទីតាំង​ថ្មី មួយចំនួនបានលើកឡើងថា នៅពេលដែលឈូសឆាយធ្វើផ្លូវជុំវិញផ្សារកំពង់ពពិលរួច បើអាជ្ញាធរអនុញ្ញាត ពួកគាត់និងវិលត្រឡប់ទៅលក់ដូរនៅកន្លែងចាស់វិញ ប៉ុន្តែអាជីវករមួយចំនួនទៀតបានអះអាងថា ពួកគាត់មិនត្រឡប់ទៅលក់នៅ កន្លែងចាស់វិញទេ សុខចិត្តលក់នៅទីតាំងថ្មីនេះរហូត ប៉ុន្តែសុំឲ្យអាជ្ញាធរកុំទៅដេញ ឬធ្វើទុក្ខបុកម្នេញពួកគាត់តទៅទៀត។

ជុំវិញរឿងរ៉ាវខាងលើនេះលោក ទួន សុគន្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រៃវែង បានប្រាប់ឲ្យក្រុមអ្នកសារព័ត៌មានដឹងថា លោកនឹងចាត់ឱ្យមន្ត្រីជំនាញរបស់លោក ចុះទៅពិនិត្យមើលផ្ទាល់នៅព្រឹកថ្ងៃចន្ទ័ ពាក់ព័ន្ធរឿងយកលុយភាស៊ីពីក្រុមអាជីវករនេះ។

ចំណែកអាជ្ញាធរស្រុកពារាំង បានបញ្ជាក់ថា រឿងអាជីវករចង់វិលត្រឡប់មកលក់នៅទីតាំងចាស់វិញនោះ ចាំធ្វើផ្លូវហើយ ចាំគិតទៀត ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ