ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមអាជីវករផ្សារកំពង់ពពិល ផ្ទុះការតវ៉ាឃាត់គ្រឿង​ចក្រ និងទាមទារឱ្យ​អាជ្ញាធរប្រជុំដោះស្រាយសិន

5 ខែ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ ក្រុមអាជីវកររាប់រយនាក់ដែលលក់ដូរនៅតាមចិញ្ចើមផ្លូវជុំវិញផ្សារកំពង់ពពិល ក្នុង

ខេត្ត​ព្រៃវែង ៖ ក្រុមអាជីវកររាប់រយនាក់ដែលលក់ដូរនៅតាមចិញ្ចើមផ្លូវជុំវិញផ្សារកំពង់ពពិល ក្នុងស្រុកពារាំង បានលើកគ្នាឃាត់គ្រឿងចក្រ និងតវ៉ាទាម ទារឲ្យអាជ្ញាធរ ប្រជុំដោះស្រាយជាមួយពួកគាត់សិន មុនជួសជុលធ្វើផ្លូវនៅជុំវិញផ្សារនេះ។

ការតវ៉ានេះបានកើតឡើងកាលពីព្រឹកថ្ងៃទី 24 មិថុនា ក្នុងពេលដែលអាជ្ញាធរស្រុកពារាំង ដាក់ គ្រឿងចក្រចុះឈូសឆាយជួសជុលធ្វើផ្លូវជុំវិញផ្សារកំពង់ពពិល ដើម្បីបើកផ្លូវឱ្យធំទូលាយងាយស្រួលធ្វើដំណើរផង និងដើម្បីកែលម្អសោភ័ណភាព នៅជុំវិញផ្សារនេះផង។

ក្រុមអាជីវករទាំងនោះបានលើកឡើងថា ពួកគាត់មិនជំទាស់រារាំងការជួសជុលពង្រីកផ្លូវនោះទេ គឺពួកគាត់គាំទ្រយ៉ាង​ពេញទំហឹង ប៉ុន្តែពួកគាត់ចង់ឱ្យអាជ្ញាធរ ធ្វើកិច្ចសន្យាជាមួយពួកគាត់សិន ថាក្រោយពេលបញ្ចប់ការសាងសង់ផ្លូវនេះ គឺអនុញ្ញាតិឲ្យពួកគាត់ចូលលក់ដូរនៅលើទីតាំងចាស់នេះវិញ។

ក្រុមអាជីវករទាំងអស់នេះបានបន្តថា ខាងអាជ្ញាធរមិនបានជូនដំណឹងដល់ពួកគាត់ជាមុនទេ។គឺសុខៗចុះមកដេញពួកគាត់ឲ្យរុះរើតូបចេញ ។ ហើយដាក់គ្រឿងចាក់ចុះឈូសឆាយធ្វើផ្លូវតែម្ដង ហេតុ នេះហើយ ទើបពួកគាត់លើកគ្នាតវ៉ា និងសំណូម ពរឲ្យខាងអាជ្ញាធរ កោះហៅក្រុមអាជីវករទៅជួបប្រជុំគ្នា រកដំណោះស្រាយសិន។

ជុំវិញបញ្ហានេះលោក ចេម ប្រា អភិបាលស្រុកពារាំង បានប្រាប់អោយដឹងថា គម្រោងសាងសង់ផ្លូវនេះ គឺលោកទើបនឹងសុំបានពីមន្ទីរសាធារណ ការខេត្ត ប្រវែងជាង៤០០ម៉ែត្រ គម្រោងផ្លូវនេះ គឺធ្វើស្របគ្នាជាមួយ ផ្លូវអាកាសឡើងទៅលើអគារផ្សារកំពង់ពពិលនេះតែម្ដង។

លោកអភិបាលស្រុកបានបន្តថា អាជ្ញាធរតម្រូវឲ្យអាជីវករលក់ដូរនៅតាមចិញ្ចើមផ្លូវជុំវិញផ្សារ រើតូបចេញឲ្យអស់ ដើម្បីរៀបចំសណ្ដាប់ធ្នាប់ជុំវិញផ្សារនេះឡើងវិញ តែត្រង់សួរថា ឲ្យអាជីវករចូលលក់កន្លែងចាស់នេះវិញឬអត់? លោកអភិបាលស្រុកថាចាំធ្វើផ្លូវហើយចាំគិតទៀត។

ទោះជាយ៉ាងណាក៏ដោយ ក្រោយពីមានអាជីវកររាប់រយនាក់លើគ្នាតវ៉ាបែបនេះ ខាងគ្រឿងចក្ររបស់អាជ្ញាធរក៏ត្រូវជាប់គាំងមិនអាចធ្វើអ្វីបានទាំងអស់ ហើយរហូតមកដល់ពេលនេះក៏មិនទាន់មានដំណោះស្រាយអ្វីនោះដែរ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ