ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​៣​គ្រឿង បុក​បន្តកន្ទុយ​គ្នា រង​របួសធ្ងន់​ស្រាល​៣​នាក់ នៅ​ស្រុក​ស្វាយ​ទាប

2 ថ្ងៃ មុន

ខេត្តស្វាយរៀង ៖ រថយន្ត​បុក​បន្តកន្ទុយ​គ្នា ចំនួន​០៣​គ្រឿង បណ្តាល​ឲ្យ​មាន​មនុស្ស​រង​របួសធ្ងន់​ស្រាល ចំនួន​០៣​នាក់ មូលហេតុ​បើកបរ​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័ ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​នៅ​វេលា​ម៉ោង​០៧​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៨…

ខេត្តស្វាយរៀង ៖ រថយន្ត​បុក​បន្តកន្ទុយ​គ្នា ចំនួន​០៣​គ្រឿង បណ្តាល​ឲ្យ​មាន​មនុស្ស​រង​របួសធ្ងន់​ស្រាល ចំនួន​០៣​នាក់ មូលហេតុ​បើកបរ​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័ ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​នៅ​វេលា​ម៉ោង​០៧​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២៤ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ខាងលិច ខ្លោងទ្វារវត្ត​បន្ទាយ ស្ថិត​នៅ​ភូមិ​អង្គ​ស្វាយ ឃុំ​ប្រសូតិ ស្រុក​ស្វាយ​ទាប ។

បើ​តាម​អ្នក​ឃើញ​ហេតុការណ៍ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​មាន​រថយន្ត​ដឹក​កម្មករ​-​កម្មការិនី និង​រថយន្ត​គ្រួសារ បើកបរ​ពី​ទិស​ខាង​លិចទៅ​កើត វ៉ា​ជែង​គ្នា​ពេញ​ផ្លូវ លុះ​មក​ដល់​កន្លែង​កើតហេតុ រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ដឹក​កម្មករ​-​កម្មការិនី​ពេញ ក៏​បាន​វ៉ា​ក់ ជាមួយ​អ្នក​បើក​ម៉ូតូ មក​ពីមុខ ក៏​ជាន់​ហ្វ្រាំង​ប្រថុចញ៉ុច បង្ក​ឲ្យ​រថយន្ត​តូ​យ៉ូ​តា​ព្រូស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AK-0969 បុក​ចូល​ក្រោម​គូថ​រថយន្ត​ដឹក​កម្មករ​ពីក្រោយ ពេញ​ទំ​ហ៊ឹង ហើយ​ក៏​មាន​រថយន្ត​ក្រឡុក​ស៊ីម៉ង់​ដ៏ ១​គ្រឿង​ទៀត បើក​ស្រប​ទិស​គ្នា ក៏​បាន​ជ្រុល​បុក​រថយន្ត​តូ​យ៉ូ​តា​ព្រូស ពីក្រោយ​ពេញ​ទំ​ហ៊ឹង​បន្ថែម​ទៀត បណ្តាល​ឲ្យ​រថយន្ត​ព្រូស រុញ​ផ្ទប់​ខ្ទេច​ខាង​មុខ និង​ខាងក្រោយ​ធ្ងន់ធ្ងរ បណ្តាល​ឲ្យ​អ្នកបើកបរ​រថយន្ត​ព្រូស និង​អ្នក​រួម​ដំណើរ​រង​របួសធ្ងន់​ស្រាល​០៣​នាក់ ត្រូវ​បាន​ប្រជាពលរដ្ឋ ជួយ​គាស់​ទាញ​យក​ពី​ក្នុង​រថយន្ត និង​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្វាយ​ទាប ផង​ដែរ ។

បន្ទាប់​មក សមត្ថកិច្ច​ចុះ​ធ្វើការ​វាស់វែង ហើយ​សមត្ថកិច្ច​បាន​យក​រថយន្ត​ទាំង​០៣​គ្រឿង ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​ស្វាយ​ទាប រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ ។

សមត្ថកិច្ច បាន​សន្និដ្ឋាន​ជាបឋម​ថា មូលហេតុ​អ្នកបើកបរ​រថយន្ត​ទាំង​០៣​គ្រឿង បើកបរ​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័ បើក​កៀ​កិត​គ្នា​ពេក​(​ចន្លោះ​សុវត្ថិភាព​) ទើប​បង្ក​គ្រោះថ្នាក់ បែប​នេះ ៕

អត្ថបទសរសេរ ដោយ