ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា ប្រកាស​មិន​ទទួលយក​ការ​បំភ្លឺ​របស់​អង្គការ​សង់​ត្រា​ល់​នោះ​ទេ

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ប្រធាន​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា ប្រកាស​មិន​ទទួលស្គាល់​ការ​បំភ្លឺ​របស់​អង្គការ​សង់​ត្រា​ល់​នោះ​ទេ ហើយ​ចង់ឱ្យ​អង្គការ​មួយ​នេះ គិតគូរ​ពី​ផលប្រយោជន៍​កម្មករ​ជា​ធំ តាម​រយៈ​ការ​កែសម្រួល​របាយការណ៍​របស់​ខ្លួន​ឡើង​វិញ ។ ថ្លែង​ក្នុង​សន្និសីទ​សារ​ព័​ត៏​មាន ស្តី​ពី​ជំហរ​របស់​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ប្រធាន​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា ប្រកាស​មិន​ទទួលស្គាល់​ការ​បំភ្លឺ​របស់​អង្គការ​សង់​ត្រា​ល់​នោះ​ទេ ហើយ​ចង់ឱ្យ​អង្គការ​មួយ​នេះ គិតគូរ​ពី​ផលប្រយោជន៍​កម្មករ​ជា​ធំ តាម​រយៈ​ការ​កែសម្រួល​របាយការណ៍​របស់​ខ្លួន​ឡើង​វិញ ។

ថ្លែង​ក្នុង​សន្និសីទ​សារ​ព័​ត៏​មាន ស្តី​ពី​ជំហរ​របស់​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា NAC ចំពោះ​របាយការណ៍​អង្ក​ការ​សម្ព័ន្ធ​ការងារ និង​សិទ្ធិ​មនុស្ស នៅ​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា នា​ព្រឹក​ថ្ងៃ​២៧ ខែមិថុនា ឆ្នាំ​២០២៤ លោក សួង ហួត ប្រធាន​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា ហៅ​កាត់​ថា NACC បាន​បញ្ជាក់​ពី​ជំ​ហ៊រ​របស់​ខ្លួន​ថា អ្វី​ដែល NACC បាន​ដាក់​លិខិត​ទៅ​សង់​ត្រា​ល់​ឲ្យ​ធ្វើការ​កែរ​សម្រួល​របាយការណ៍​របស់​ខ្លួន​ឡើង​វិញ យើង​មិនមែន​ស្នើ​សុំ​ការ​បកស្រាយ​បំភ្លឺ​នោះ​ទេ ដូច្នេះ​ជំហរ​របស់​យើង​នៅ​ដដែល គឺ​ស្នើ​សុំ​ឲ្យ​សង់​ត្រា​ល់​កែរ​សម្រួល របាយការណ៍​របស់​ខ្លួន ហើយ​បើសិនជា​មិន​មានការ​កែរ​តម្រូវ​តាម​ការ​ស្នើ​សុំ​របស់​យើង​ទេ NACC និង​មិន​បញ្ឈប់​ត្រឹម​និង​ទេ ។

លោក​ប្រធាន​រូប​នេះ នៅ​តែ​យល់​ឃើញ​ថា ខ្លឹមសារ នៃ​របាយការណ៍​ខាងលើ​នេះ វា​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត និង​មិន​មាន​មូលដ្ឋាន​ច្បាស់លាស់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ជាតិ ប៉ះពាល់​ដល់​ស្ថិរភាព​ការងារ និង​ផលប្រយោជន៍​រួម​របស់​កម្មករ និយោជិត​នៅ​កម្ពុជា​ទាំងមូល ។

លោក​បន្ដ​ថា សហជីព​ទាំងអស់​គ្នា ជា​តំណាង កម្មករ និយោជិត​ជាង ៣២០,០០០​នាក់ មានការ​ព្រួយ​បារ​ម្ម​ណ៍​យ៉ាង​ខ្លាំង​ពី​ផល​ប៉ះពាល់​ដល់​ស្ថិរភាព​ការងារ និង​ផលប្រយោជន៍​រួម របស់​កម្មករ ។

លោក​បាន​លើក​ឡើង​ទៀត​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៧ ខែមិថុនា គឺ​យើង​ឃើញ​ថា សង់​ត្រា​ល​បាន​ចេញ​សេចក្តី​ថ្លែង​ការ​ស្រាយ បំភ្លឺ​មួយ ដោយ​ទទួលស្គាល់​ថា ទី​១-​របាយការណ៍​នេះ​មាន​ចេតនា ជំរុញ​ឲ្យ​មានការ​កែរ​សម្រួល ក្នុង​ការ​ពិនិត្យ​តាមដាន​ការ​អនុលោម​ភាព​តាម​ច្បាប់ ដែល​អាច​នាំ​ឲ្យ​មាន​ទិន្នន័យ​កាន់តែ​សុ​ក្រិ​ត្យ​សម្រាប់​ប្រើប្រាស់​គ្រប់​កម្មករ ក្នុង​ការ​ចរចារ ដើម្បី​លើកកំពស់​លក្ខខណ្ឌ​ការងារ និង​អនុវត្ត​សិទ្ធិ​របស់​ខ្លួន ។ ទី​២-​ដោយ​ព្រម​ទទួលស្គាល់​ថា វិធីសាស្ត្រ និង​ទំហំ​សំណាក​របស់​គេ​នៅ​មាន​កម្រិត ពុំ​មាន​លក្ខណៈ​តំណាង​ឲ្យ​បទ​ពិសោធន៍​ជាក់ស្តែង របស់​គ្រប់​កម្មករ និយោជិត​និង​គ្រប់​សហជីព​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា​ទេ និង​ទី​៣-​របាយការណ៍​ពុំ​មាន​ចេតនា វាយប្រហារ​លើ​ភាគី​ណាមួយ​ឬ​ស្ថាប័ន​ណាមួយ​ហើយក៍​មិន​មាន​ចេតនា​ធ្វើ​ឲ្យ​ខូច​កេ​រ្ត៍​ឈ្មោះ​របស់​កម្ពុជា​នោះ​ដែរ ។

ជាមួយ​គ្នា​នេះ ប្រសិនបើ​អង្គការ​សង់​ត្រា​ល់​មិន​កែ​របាយការណ៍​នេះ​ឡើង​វិញ​វិញ​ទេ ប្រធាន​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា សូម​ស្នើ​សុំ​ក្រសួងមហាផ្ទៃ មេត្តា​ពិនិត្យ​ការ​អនុវត្ត​សកម្មភាព និង​ការ​ប្រើប្រាស់​កញ្ចប់​ថវិកា​ជំនួយ​បរទេស​ក៍​ដូច​ជា​ពិនិត្យ​ការ​អនុលោម​ច្បាប់ និង​លក្ខន្តិកៈ របស់​សង់​ត្រា​ល់ ហើយ​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ក្នុង​ករណី​ដែល​សង់​ត្រា​ល់​មិន​មាន​អនុលោម​ភាព​តាម​ច្បាប់ និង​លក្ខ​ខ​ន្តិ​កៈ​របស់​ខ្លួន ៕

អត្ថបទសរសេរ ដោយ