ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខែមិថុនា ACU ទទួល​ពាក្យ​ប្តឹង​ចំនួន​៤២ និង​មន្ត្រី​២១០​នាក់ ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ គិត​ចាប់ពី​ដើមខែ រហូត​ដល់​ចុងខែ​មិថុនា ឆ្នាំ​២០២៤ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) បាន​ដំណើរការ និង សម្រេច​លើ​ពាក្យ​ប្តឹង​សរុប​ចំនួន​៤២…

រាជធានី​ភ្នំពេញ ៖ គិត​ចាប់ពី​ដើមខែ រហូត​ដល់​ចុងខែ​មិថុនា ឆ្នាំ​២០២៤ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) បាន​ដំណើរការ និង សម្រេច​លើ​ពាក្យ​ប្តឹង​សរុប​ចំនួន​៤២ ហើយ​ក្នុង​នេះ​មាន​មន្ត្រី ២១០​នាក់ បាន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ។

ក្នុង​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​អាណត្តិ​ទី​៣ លើក​ទី​៣៦ ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៤​នេះ និង​តាម​របាយការណ៍​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បានឱ្យ​ដឹង​ថា ក្នុង​ខែមិថុនា​នេះ មាន​មន្ត្រី​ចំនួន​២១០​នាក់ បាន​មក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ក្នុង​នោះ​មន្ត្រី ទើប​ទទួល​បានការ​តែងតាំង​ថ្មី ចំនួន​៩២​នាក់ និង​មន្ត្រី​១១៨​នាក់​ទៀត បាន​មក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ជា​លើក​ចុង​ក្រោយ ដោយ​មូលហេតុ​លាឈប់​ពី​ការងារ​-​ចូល​និវត្តន៍ និង​ចប់​អាណត្តិ ។

របាយការណ៍​ដដែល​នេះ បាន​បញ្ជាក់​ឱ្យ​ដឹង​ដែរ​ថា ៖ ក្នុង​ខែមិថុនា​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ដំណើរការ​ពិនិត្យ វិភាគ និង​ធ្វើការ​សម្រេច លើ​ពាក្យ​ប្ដឹង ដែល​មាន​ក្នុង​ខែ​នេះ សរុប​ចំនួន​៤២ ពាក្យ​ប្តឹង ។

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បានឱ្យ​ដឹង​ដែរ​ថា ក្នុង​ការ​ខែមិថុនា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ចុះ​សង្កេតការណ៍​ការងារ​លទ្ធកម្ម​សាធារណៈ​ចំនួន​១០០​គម្រោង របស់​អង្គភាព​លទ្ធកម្ម ចំនួន​៣៧ អង្គភាព និង​បាន​បន្ត​ចុះ​ប្រតិបត្តិការ នៅ​តាម​មូលដ្ឋាន​ជាក់ស្តែង​មួយ​ចំនួន​ទៀត តាម​សំណើ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ផ្សេង​ៗ​ទៀត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ