ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេស២៦កន្លែង មានទុនវិនិយោគជិត៩ពាន់លានដុល្លារ

2 ថ្ងៃ មុន
  • ភ្នំពេញ

ប្រភព​ពី​ក្រុមប្រឹក្សា​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ព្រះរាជាណាចក្រ​ទាំងមូល​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​កំពុង​តែ​ដំណើរការ​សរុប​ចំនួន​២៦​កន្លែង ដោយ​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​ជា ៨,៩ ពាន់​លាន​ដុល្លារ ។ ប្រភព​បាន​បង្ហើប​នៅ​ប៉ុន្មាន​ថ្ងៃមុន​នេះ​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​មាន​ច្រើន​ជាងគេ ​និង​មាន​សកម្មភាព​ខ្លាំង​ជាងគេ​គឺ​មាននៅ ខេត្តស្វាយរៀង…

ប្រភព​ពី​ក្រុមប្រឹក្សា​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ព្រះរាជាណាចក្រ​ទាំងមូល​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​កំពុង​តែ​ដំណើរការ​សរុប​ចំនួន​២៦​កន្លែង ដោយ​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​ជា ៨,៩ ពាន់​លាន​ដុល្លារ ។

ប្រភព​បាន​បង្ហើប​នៅ​ប៉ុន្មាន​ថ្ងៃមុន​នេះ​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​មាន​ច្រើន​ជាងគេ ​និង​មាន​សកម្មភាព​ខ្លាំង​ជាងគេ​គឺ​មាននៅ ខេត្តស្វាយរៀង ខេត្ត​ព្រះ​សីហ​នុ និង​នៅ​រាជធានី​ភ្នំពេញ ។

ប្រភព​ដដែល​បាន​បន្ត​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ខេត្តស្វាយរៀង​មួយ​ គឺ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ដល់​ទៅ៩ កន្លែង ខេត្ត​ព្រះ​សី​ហនុមាន​៥ ហើយ​រាជធានី​ភ្នំពេញ​ក៏​មាន​៥​កន្លែង​ដែរ ក្រៅពី​នេះ​មាននៅ​ប៉ោយ​ប៉ែ​ត កោះកុង កំពត​ជាដើម ​។

តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងនោះ ​គឺ​បាន​ទាក់ទាញ​គម្រោង​វិនិយោគ​សរុប ៧៣៤​គម្រោង ដែល​ដាក់​ទុន​វិនិយោគ​សរុប ៨,៩​ពាន់​លាន​ដុល្លារ​ហើយ​អាច​ផ្តល់​ការងារ​ធ្វើ​ដល់​កម្មករ​សរុប​ប្រមាណ​ជា ១៨០.៧៩៩ នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ