ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ការ​បរទេសថៃ ប្ដេជ្ញា​បន្ត​ពង្រឹងនិង​ពង្រីក​​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ប្រមុខរដ្ឋ​មន្ត្រី​ការ​បរទេសនៃ​ព្រះរាជាណាចក្រ​ថៃ ប្ដេជ្ញា​បន្ត​ពង្រឹងនិង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​បន្ថែម​ទៀត​។ ការ​ប្តេជ្ញា​របស់​ឯកឧត្តម ម៉ា​រីត សា​ងៀ​ម​ផុ​ង្ស រដ្ឋមន្ត្រី​ការ​បរទេសនៃ​ព្រះរាជាណាចក្រ​ថៃ ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​ធិ​បតី​ ហ៊ុន…

រាជធានី​ភ្នំពេញ​ ៖ ប្រមុខរដ្ឋ​មន្ត្រី​ការ​បរទេសនៃ​ព្រះរាជាណាចក្រ​ថៃ ប្ដេជ្ញា​បន្ត​ពង្រឹងនិង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​បន្ថែម​ទៀត​។

ការ​ប្តេជ្ញា​របស់​ឯកឧត្តម ម៉ា​រីត សា​ងៀ​ម​ផុ​ង្ស រដ្ឋមន្ត្រី​ការ​បរទេសនៃ​ព្រះរាជាណាចក្រ​ថៃ ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​ធិ​បតី​ ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុ​ជា ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧​មិថុនា​ ឆ្នាំ​២០២៤ ​នៅ​វិមាន​សន្តិភាព​ ។

ក្នុង​ឱកាស​នៃ​ជំនួបឯកឧត្តម​រដ្ឋមន្ត្រី​ការ​បរទេស​ថៃ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ សម្ដេច​ធិ​បតី ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មមារញឹក​អនុញ្ញាត​ឱ្យ​រូបឯកឧត្តម និង​គណៈ​ប្រតិភូ បាន​ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​។

ឯកឧត្តម​រដ្ឋមន្ត្រី​ការ​បរទេស​ថៃ បាន​គោរព​ជម្រាប​ជូនសម្ដេច​ធិ​បតីថា ក្នុង​តួនាទី​ជា​រដ្ឋមន្ត្រី​ការ​បរទេស ឯកឧត្តម នឹង​ខិតខំ​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រឹង​មាំ ក៏​ដូច​ជា​ជំរុញ និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ថៃ​-​កម្ពុជា ឱ្យ​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត ព្រមទាំង​បាន​ត្រៀម​ជា​ស្រេច ក្នុង​ការ​បំពេញការងារ យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ជា​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​សម្រាប់​ប្រជាជន និង​ប្រទេស​ទាំង​ពីរ​។

ជា​ការ​ឆ្លើយ​តប សម្ដេច​ធិ​បតី បាន​សម្ដែង​នូវ​ក្ដី​សោមនស្ស​រីករាយ ដែល​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម​រដ្ឋមន្ត្រី​ការ​បរទេស​ថៃ និង​គណៈប្រតិភូ និង​បាន​អបអរសាទរ​ចំពោះ ឯកឧត្តម ដែល​ត្រូវ​បាន​ជ្រើសតាំង​ជា​រដ្ឋមន្ត្រី​ការ​បរទេស នៃ​ព្រះរាជាណាចក្រ​ថៃ​។ សម្តេច​ធិ​បតី ក៏​បាន​បញ្ជាក់​ថា នៅ​ឆ្នាំ​ក្រោយ គឺជា​ខួប​អនុស្សាវរីយ៍​លើក​ទី​៧៥ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ ហើយ​កម្ពុជា​-​ថៃ ក៏​បាន​ដំឡើង​កម្រិត​ទំនាក់ទំនង​ទ្វេភាគី​ទៅ​ជា “​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​” ដែល​នេះ​បង្ហាញ​ពី​ទំនាក់ទំនង​ដ៏​រឹង​មាំ និង​កិច្ច​សហប្រតិបត្តិការ​ដ៏​យូរអង្វែង​។

សម្តេច​ធិ​បតី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ដ៏​រឹង​មាំ​រវាង​ប្រទេស​ទាំង​ពីរ ហើយ​តាម​រយៈ​ទំនាក់ទំនង​ដ៏​ល្អ​នេះ កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​លើ​វិស័យ​ជា​ច្រើន​ត្រូវ​បាន​ពង្រឹង និង​ពង្រីក ជា​បន្តបន្ទាប់ និង​បន្ថែម​ទៀត​។ បន្ថែម​លើ​នេះ សម្តេច​ធិ​បតី ក៏​បាន​សម្តែង​នូវ​ការ​ពេញចិត្ត​ចំពោះ​រាជរដ្ឋាភិបាល​ថៃ ដែល​បាន​ផ្តល់​ការ​លើកលែង​ថ្លៃ​ទិដ្ឋាការ ចេញ​-​ចូល សម្រាប់​ពលករ​កម្ពុជា តាម​ច្រកព្រំដែន​កម្ពុជា​-​ថៃ ក្នុងអំឡុងពេល​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ កន្លង​មកនេះ​។ ជាមួយ​គ្នា​នេះ សម្តេច​ធិ​បតី និង​ឯកឧត្តម​រដ្ឋមន្ត្រី​ការ​បរទេស​ថៃ ក៏​បាន​សម្តែង​នូវ​ក្តី​រីករាយ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រៀបចំ​បង្កើត​ស្ថាន​អគ្គ​កុងស៊ុល​រវាង​ប្រទេស​ទាំង​ពីរ នៅ​ខេត្តសៀមរាប និង​នៅ​ខេត្ត​សុង​ក្លា ដើម្បី​សម្របសម្រួល​ដល់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​។

ឆ្លៀត​ក្នុង​ឱកាស​នៃ​ជំនួប​នេះ សម្តេច​ធិ​បតី និង​ឯកឧត្តម​រដ្ឋមន្ត្រី​ការ​បរទេស​ថៃ ក៏​បាន​ពិភាក្សា​លើ​ការ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ជា​ច្រើន ដែល​រួម​មាន​៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការ​ផ្លាស់​ប្តូរ​រវាង​ប្រជាជន​និង​ប្រជាជន ទេសចរណ៍ សន្តិសុខ​ថាមពល និង​កិច្ច​សហប្រតិបត្តិការ​លើ​សកម្មភាព​បោសសម្អាត​មីន ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ