ខេត្តប៉ៃលិន ៖ បុរសជនជាតិចិនម្នាក់បានមកស្នាក់នៅក្នុងបន្ទប់ជួលកាស៊ីណូ លុះដល់ម៉ោងទៅធ្វើការុមិត្តភក្តិចូលទៅដាស់ច្រើនដង មិនងើបក៍ចូលទៅអង្រួនមើលទើបដឹងថាស្លាប់ ដោយសង្ស័យថាគាំងបេះដូងក៍ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចបង្កឱ្យមានការភ្ញាក់ផ្អើល។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២ និង ៣០ នាទី ថ្ងៃត្រង់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២៤ នៅចំណុចកាស៊ីណូមួយកន្លែងក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ប្រភពព័ត៍មានបានឱ្យដឹងថា សពជនរងគ្រោះមាន ឈ្មោះ XU XIANKUAI ភេទប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ EL0387317 ស្នាក់នៅបណ្ដោះអាសន្នភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានបានឱ្យដឹងទៀតថា នៅវេលាម៉ោង ១២ និង ៣០ នាទីថ្ងៃត្រង់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ អ្នកធ្វើការជាមួយ ឈ្មោះ LIANG CHONGTING ភេទ ប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅបណ្ដោះអាសន្ន ភូមិផ្សាព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានចូលទៅដាស់ជនរងគ្រោះដើម្បីឱ្យទៅធ្វេីការ។ តែជនរងគ្រោះមិនមានចលនាសោះក៏មានការសង្ស័យ និងព្យាយាមដាស់បន្តទៀត និងអង្រួនមើល ទេីបដឹងថា សពបានស្លាប់ទៅហើយ ។
សូមបញ្ជាក់ថា ៖ រហូតដល់វេលាម៉ោង ១៦ និង០៩នាទីរសៀល ក្រោយពីបានធ្វើកោសល្យវិច័យរួច ផ្នែកជំនួញកោសល្យវិ ច័យ និងគ្រូពេទ្យសន្និដ្ឋានរួមថា ពិតជាបានស្លាប់ដោយសារ រោគគាំបេះដូង។ បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានរក្សាទុក ដើម្បីទាក់ទងសាច់ញាតិឱ្យយកទៅធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ