ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​មហាសេដ្ឋី Warren Buffett បរិ​ច្ចាគ​លុយ​ជាង​៥​ពាន់​លាន​ដុល្លារ​ដើម្បី​មនុស្សធម៌

2 ថ្ងៃ មុន

​លោក វ៉ា​រេ​ន ប៊ុ​ហ្វេ​ត Warren Buffett បាន​បរិច្ចាគ​ភាគហ៊ុន​ចំនួន ៥,៣ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក នៃ​ភាគហ៊ុន Berkshire…

​លោក វ៉ា​រេ​ន ប៊ុ​ហ្វេ​ត Warren Buffett បាន​បរិច្ចាគ​ភាគហ៊ុន​ចំនួន ៥,៣ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក នៃ​ភាគហ៊ុន Berkshire Hathaway ដល់​មូលនិធិ Bill & Melinda Gates និង​អង្គការ​សប្បុរសធម៌​គ្រួសារ​ចំនួន ៤ ដែល​ជា​អំណោយ​ប្រចាំឆ្នាំ​ដ៏​ធំ​បំផុត​របស់​គាត់​ចាប់តាំងពី​គាត់​បាន​ចាប់ផ្តើម​បង្កើត​វា​ក្នុង​ឆ្នាំ ២០០៦ ។

ការ​បរិច្ចាគ​របស់​លោក Buffett បាន​ជំរុញ​ការ​បរិច្ចាគ​សរុប​របស់​គាត់​ដល់​សប្បុរសជន​ដល់​ទៅ​ប្រហែល ៥៧ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

ការ​បរិច្ចាគ​ចុង​ក្រោយបង្អស់​ដែល​ត្រូវ​បាន​ប្រកាស​នៅ​ថ្ងៃ​ទី ២៨ ខែមិថុនា រួម​មាន​ភាគហ៊ុន Berkshire Class B ប្រហែល 13 លាន​។

Berkshire គឺជា​សាជីវកម្ម​ប្រមាណ ៨៨០ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​កាន់កាប់​អាជីវកម្ម​រាប់​សិប​រួម​ទាំង​ផ្លូវដែក BNSF និង​ការ​ធានា​រ៉ាប់រង​រថយន្ត Geico និង​ភាគហ៊ុន​ដូច​ជា Apple ជាដើម​។
លោក Buffett នៅ​តែ​កាន់កាប់​ភាគហ៊ុន ១៤,៥ ភាគរយ​នៃ​ភាគហ៊ុន​។


ទ្រព្យសម្បត្តិ ១២៨,៤ ពាន់​លាន​ដុល្លារ​របស់​គាត់​ធ្វើ​ឱ្យ​គាត់​ក្លាយជា​អ្នកមាន​បំផុត​ទី ១០ របស់​ពិភពលោក នេះ​បើ​យោង​តាម​ទស្សនាវដ្តី Forbes ៕