ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ញូយ៉ក​ថាមស៍យល់​ថា​លោក​បៃដិន​គួរ​ដក​ខ្លួន​ពី​បេក្ខ​ភាព​ប្រធានា​ធិបតី

2 ថ្ងៃ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​បៃដិន​មិន​ដឹង​យ៉ាង​ម៉េច​យ៉ាង​ម៉ា​ទេ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​លើក​នេះ។​ មិន​ដឹង​ថា​លោក​អាច​ស៊ូ​រួច​ឬ​អត់​ជា​មួយ​លោក​ត្រាំ​? ប៉ុន្តែ​លោក​បាន​ប្ដេជ្ញា​រួច​ហើយ​ថា​ត្រូវ​តែ​ខំ​ប្រឹង​ដណ្ដើម​ជ័យ​ជម្នះ​ឱ្យ​បាន​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ថ្ងៃ​ទី៥ ខែ​វិច្ឆិកា​ខាង​មុខ​នេះ​។ នៅ​ក្នុង​ការ​ថ្លែង​សុន្ទរ​កថា​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​រដ្ឋ​ខារ៉ូឡាយណា​ខាង​ជើង​​(North Carolina) កាល​ពី​យប់​ថ្ងៃ​សុក្រ លោក​បៃដិន​នៅ​តែ​អះ​អាង​ថា​លោក​មាន​​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​។ ទោះ​ជា​យ៉ាង​ណា​ក្ដី…

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​បៃដិន​មិន​ដឹង​យ៉ាង​ម៉េច​យ៉ាង​ម៉ា​ទេ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​លើក​នេះ។​ មិន​ដឹង​ថា​លោក​អាច​ស៊ូ​រួច​ឬ​អត់​ជា​មួយ​លោក​ត្រាំ​? ប៉ុន្តែ​លោក​បាន​ប្ដេជ្ញា​រួច​ហើយ​ថា​ត្រូវ​តែ​ខំ​ប្រឹង​ដណ្ដើម​ជ័យ​ជម្នះ​ឱ្យ​បាន​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ថ្ងៃ​ទី៥ ខែ​វិច្ឆិកា​ខាង​មុខ​នេះ​។ នៅ​ក្នុង​ការ​ថ្លែង​សុន្ទរ​កថា​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​រដ្ឋ​ខារ៉ូឡាយណា​ខាង​ជើង​​(North Carolina) កាល​ពី​យប់​ថ្ងៃ​សុក្រ លោក​បៃដិន​នៅ​តែ​អះ​អាង​ថា​លោក​មាន​​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​។

ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​ទទួល​ស្គាល់​ថា​កម្លាំង​កំហែង និង​សតិ​បញ្ញា​ស្មារតី​អាច​នឹង​ថម​ថយ​ចុះ​បន្តិច​ហើយ​ព្រោះ​វ័យ​កាន់​តែ​ចាស់​ជរា​។ លោក​ទទួ​ល​ស្គាល់​ថា​លោក​មិន​អាច​និយាយ​ស្ដី, ដើរ​ ឬ​​ជជែក​ដេញ​ដោល​គ្នា​លះ​ៗ​ដូច​កាល​​ពី​មុន​ទេ​។ នៅ​ទី​បញ្ចប់​នៃ​ការ​សំណេះ​សំណាល​នោះ លោក​បាន​បន្សល់​ទុក​បណ្ដាំ​ចុង​ក្រោយ​ថា​ «លោក​មិន​ដកខ្លួន​ថយ​ពី​ការ​​​​បោះ​ឆ្នោត​លើក​នេះ​ទេ​​»។ ​

តាំង​ពី​មុន​បើក​វេទិកា​​ជជែក​ដេញ​ដោល​គ្នា​រវាង​លោក​ត្រាំ និង​លោ​កបៃដិន​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​នៅ​ទី​ក្រុង​អា​ត្លង់​តា​នោះ អ្នក​រស់​នៅ​រដ្ឋ​ខារ៉ូឡាយណា​ខាង​ជើង​​​ត្រៀម​បោះ​ឆ្នោត​ឱ្យ​លោក​ត្រាំ​ភាគ​ច្រើន​។​ នេះ​បើ​តាម​ការ​ស្ទង់​មតិ​។​ ​​ការ​ថ្លែង​របស់​លោក​បៃដិន​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​អ្នក​សរ​សេរ​វិចារណ​កថា​​របស់​កាសែត​ញូយ៉ក​ថាមស៍ (New York Times) ជំរុញ​ឱ្យ​លោក​​ដក​ខ្លួន​ចេញ​ពី​ការ​បោះ​ឆ្នោត​នេះ​ទៅ​ល្អ​ជាង​។ ពួក​គេ​យល់​ថា​លោ​កបៃដិន​ធ្វើ​មិន​បាន​ល្អ​ទាល់​តែ​សោះ​នៅ​ក្នុង​វេទិកា​តទល់​មតិ​គ្នា​ជា​មួយ​លោក​ត្រាំ​។

វិចារណ​កថា​របស់​កាសែត​ញូយ៉ក​ថាមស៍​

មែន​ទែន​​ទៅ​, ញូយ៉ក​ថាមស៍​ជា​កាសែត​គាំទ្រ​គណ​បក្ស​ប្រជា​ធិបតេយ្យ​ជា​ប្រពៃ​ណី​​តាំង​ពី​ដើម​រៀង​មក​​។ បើកាសែត​នេះ​ហ៊ាន​និយាយ​ប៉ុណ្ណេះ​ហើយ ​មន្ត្រី​ធំ​ៗ​របស់​គណ​បក្ស​ក៏​គិត​មិន​ខុស​គ្នា​ប៉ុន្មាន​ដែរ​។ ជាក់​ស្ដែង​​មន្ត្រី​គណ​បក្ស​ប្រជា​ធិបតេយ្យ​ និង​ក្រុម​អ្នក​ប្រមូល​ថវិកា​សម្រាប់​ការ​ឃោសនា​បោះ​ឆ្នោត​ក៏​ស្នើ​សុំ​ឱ្យ​លោក​បៃដិន​ដក​ខ្លួន​ថយ​ជា​បណ្ដើរ​ៗ​ហើយ​ចាប់​ពី​ពេល​នេះ​ទៅ​​​ដើម្បី​ងាយ​ស្រួល​គេ​រក​អ្នក​ថ្មី​មក​ជំនួស​នៅ​ពេល​ដែល​មិន​ទាន់​ហួស​ពេល​។ ​

ញូយ៉ក​ថាម​ស៍​​សរ​សេរ​ថា​លោក​បៃដិន​បង្ហាញ​ខ្លួន​កាល​ពី​យប់​​ថ្ងៃ​ព្រហស្បតិ៍​នោះ​ហាក់​ដូច​ជា​ស្រមោល​​ខ្លួន​ឯង​ទៅ​វិញ​​ទេ​។ កាល​នោះ លោក​បៃដិន​និយាយ​ទាំង​ត្រ​ដាប​ត្រដួស​តប​ទៅ​លោក​ត្រាំ​ដែល​និយាយ​វាយ​ប្រហារ​លោក​បៃដិន​យ៉ាង​ចាស់​ដៃ​។ ​ ញូយ៉ក​ថាមស៍​យល់​ថា​ពាក្យ​ពេចន៍​ដែល​លោក​បៃដិន​ត្រូវ​និយាយ​វាយ​ប្រហារ​លោក​ត្រាំ​ពាក់​ព័ន្ធ​នឹង​ការ​និយាយ​កុហក​ ការ​​​​ដឹក​នាំ​បរាជ័យ​ ​និង​ផែន​ការ​ទុច្ច​រិត​របស់​គាត់​គួរ​ណាស់​លោក​បៃដិន​និយាយ​ឱ្យ​បាន​ល្អ​។

ប៉ុន្តែជាក់​ស្ដែង​​ លោក​​និយាយ​ទាំង​តតាក់​តតុប​តាំង​ពី​ដើម​រហូត​​ដល់​ចប់​​។ វិចារណ​កថា​របស់​ញូយ៉ក​ថាម​ស៍​​សរ​សេរ​បន្ត​ទៀត​ថា «​លោក​បៃដិន​ចាត់​ទុក​ខ្លួន​លោក​ជា​ជម្រើស​ល្អ​បំផុត​ដើម្បី​​ត​ទល់ និង​យក​ឈ្នះ​លើ​លទ្ធិ​ផ្ដាច់​ការ​។ ភាគ​ច្រើន​គាត់​សម្អាង​ទៅ​លើ​ករណី​ដែល​គាត់​ឈ្នះ​លោក​ត្រាំ​កាល​ពី​​​ឆ្នាំ​២០២០​។ ហេតុ​ផល​ប៉ុណ្ណឹង​មិន​គ្រប់​គ្រាន់​សម្រាប់​លោកឈរ​ឈ្មោះ​​​ជា​បេក្ខ​ជន​ប្រធានា​ធិបតី​នៅ​ឆ្នាំ​នេះ​ទេ​»។

គេ​គិត​ថា​ឈាន​ដល់​ដំណាក់​កាល​នេះ​ហើយ​ចង់​ជ្រុល​ក្បាល​ក្រពើ​​បន្តិច​ទៅ​ហើយ។ ឧប​មា​ថា​​​គណ​បក្ស​ប្រជា​ធិបតេយ្យ​ចង់​រក​បេក្ខ​ជន​ដទៃ​មក​ជំនួស​លោក​បៃដិន​​ គណ​បក្ស​នេះ​ក៏​ជួប​នឹង​បញ្ហា​ដ៏​ពិបាក​ជា​ទី​បំផុត​​។ នេះ​មិ​នទាន់​គិត​ទៅ​ដល់​ថា​តើ​លោក​បៃដិន​សុខ​ចិត្ត​ដក​ខ្លួន​​ថយ​ឬ​អត់​ផង​។ ដើម្បី​កុំ​ឱ្យ​មាន​ភាព​សាំ​ញ៉ាំ​ និ​ងរសេម​រសាម​ច្រើន​ សំខាន់​ត្រូវ​រង់​ចាំ​ឱ្យ​លោក​បៃដិន​ដក​ខ្លួន​ថយ​ដោយ​ខ្លួន​ឯង​​ជា​មុន​សិន​។ ប៉ុន្តែ​បើ​លោក​បៃដិន​ដឹង​ថា​ខ្លួន​ទៅ​មិន​រួច​ទេ​ ហើយ​សុខ​ចិត្ត​ក្រាញ​រហូត​ដល់​ចាញ់​ឆ្នោត​ក៏​ជា​ការ​ធ្វើ​ឱ្យ​គណ​បក្ស​របស់​គាត់​ខាត​បង់​ផល​ប្រយោជន៍​ទៅ​វិញ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ