ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​​ពាក់ព័ន្ធ​ករណី​លួចម៉ូតូ​នៅ​ចំណុច​ក្នុង​វត្ត​បុ​ទុម​វ​ត្តី សង្កាត់​ចតុមុខ

3 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​បាន​ពាក់ព័ន្ធ​ករណី​លួច (​កា​.​ច់ក ម៉ូតូ​០១​គ្រឿង​)​នៅ​ចំណុច​ក្នុង​វត្ត​បុ​ទុម​វ​ត្តី សង្កាត់​ចតុមុខ ។ នេះបើយោងតាម នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ…

រាជធានី​ភ្នំពេញ ៖ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​បាន​ពាក់ព័ន្ធ​ករណី​លួច (​កា​.​ច់ក ម៉ូតូ​០១​គ្រឿង​)​នៅ​ចំណុច​ក្នុង​វត្ត​បុ​ទុម​វ​ត្តី សង្កាត់​ចតុមុខ ។ នេះបើយោងតាម នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ បានបង្ហោះនាព្រឹកថ្ងៃទី២៧ ខែមិថុនានេះ ។

កាលពី​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២៤ ជន​រង​គ្រោះ​ឈ្មោះ ហេង សុ​បញ្ញា ភេទ​ប្រុស អាយុ​២០​ឆ្នាំ បាន​រាយការណ៍​តាម​រយៈ​ទូរស័ព្ទ​មក​កាន់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ពាក់ព័ន្ធ​ករណី​លួច (​កា​.​ច់ក ម៉ូតូ​០១​គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០២១ ពាក់​ផ្លា​ក​លេខ​1W-4770) នៅ​ចំណុច​ក្នុង​វត្ត​បុ​ទុម​វ​ត្តី សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

បន្ទាប់​ពី​ទទួល​ព័ត៌មាន​ខាងលើ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៅ​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង​០៩​និង​៤៥​នាទី កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ខេ​ង ម៉េ​ង​ឈាង អនុប្រធាន​នាយកដ្ឋាន បាន​ធ្វើការ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ឆាំ ធា​រិ​ទ្ធ ហៅ សុខ​ដា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​កំពង់ស្វាយ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល នៅ​ចំណុច​ខាង​មុខ​ម៉ាត សេ​វេន​អ៊ី​ល្វេ​ន ផ្លូវជាតិ​លេខ​៦ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ​បាន​នាំ​មក​កាន់​នាយកដ្ឋាន ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ