ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឿងញៀ.ន​ជាង​១​តោន ដែល​បង្ក្រាប​បាន​កន្លង​មក ត្រូវ​បាន​អាជ្ញាធរ​ខេត្តព្រះវិហារ ដុត​បំផ្លាញ​ចោល

1 អាទិត្យ មុន

ខេត្តព្រះវិហារ ៖ គ្រឿងញៀន​ជាង​១​តោន ដែល​សមត្ថកិច្ច​ប្រឹងប្រែង​បង្ក្រាប​នា​ពេល​កន្លង​មក ត្រូវ​បាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្តព្រះវិហារ សម្រេច​រៀបចំ​កម្ម​ពិធី​ដុត​បំផ្លាញ​ចោល នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២៤ ដើម្បី​ចូលរួម​អបអរសាទរ…

ខេត្តព្រះវិហារ ៖ គ្រឿងញៀន​ជាង​១​តោន ដែល​សមត្ថកិច្ច​ប្រឹងប្រែង​បង្ក្រាប​នា​ពេល​កន្លង​មក ត្រូវ​បាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្តព្រះវិហារ សម្រេច​រៀបចំ​កម្ម​ពិធី​ដុត​បំផ្លាញ​ចោល នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២៤ ដើម្បី​ចូលរួម​អបអរសាទរ ទិវា​អន្ដរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ២៦​មិថុនា ឆ្នាំ​២០២៤ ក្រោម​ប្រធានបទ «​រួម​គ្នា​វិនិយោគ​លើ​ការ​បង្ការ ទប់ ស្កាត់ និង​លើកកម្ពស់​ការ​អប់រំ ដើម្បី​សហគមន៍​គ្មាន​គ្រឿងញៀន​» ។

គ្រឿងញៀន ដែល​ត្រូវ​ដុត​បំផ្លាញ​ចោល​នា​ពេល​នេះ គឺ​បាន​ធ្វើការ​រឹបអូស​ជា​វត្ថុ​តាង​ចំនួន​៣៩ សំណុំរឿង សរុប​សារធាតុ​ញៀន​មាន​ទម្ងន់​ប្រមាណ​ជាង​១​តោន ស្មើ​និង​១,០២១,៩១៨.៦២​ក្រាម ក្នុង​នោះ សារធាតុ​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) សរុប​ទម្ងន់​១,០២១,៨៦៣.៥៩​ក្រាម និង​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (WY) សរុប​ទម្ងន់​៥៥,០៣​ក្រាម ៕

អត្ថបទសរសេរ ដោយ