ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​មុខសញ្ញា​សកម្ម​លួច​ម៉ូតូរហូតឈាន​បំបែក​​​សំបុក​ទីតាំងទទួលផល​ចោរ​កម្ម

2 ថ្ងៃ មុន
  • មណ្ឌលគិរី

​ខេត្តមណ្ឌលគិរី ៖ នគរបាល​ខេត្តមណ្ឌលគិរី​ បាន​ឃាត់ខ្លួន​មុខសញ្ញា​សកម្ម​លួច​ម៉ូតូ​ចំនួន​ពីរ​នាក់ និង​ឈាន​ទៅ​ដល់​ការ​បំបែកសំបុក​ទីតាំង​ទទួលផល​ចោរកម្ម​ចំនួន​២​ទីតាំង និង​រក​ឃើញ​ម៉ូតូ​ និង​គ្រឿងបន្លាស់​ម៉ូតូ​ជា​ច្រើន កាលពី​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២៤…

​ខេត្តមណ្ឌលគិរី ៖ នគរបាល​ខេត្តមណ្ឌលគិរី​ បាន​ឃាត់ខ្លួន​មុខសញ្ញា​សកម្ម​លួច​ម៉ូតូ​ចំនួន​ពីរ​នាក់ និង​ឈាន​ទៅ​ដល់​ការ​បំបែកសំបុក​ទីតាំង​ទទួលផល​ចោរកម្ម​ចំនួន​២​ទីតាំង និង​រក​ឃើញ​ម៉ូតូ​ និង​គ្រឿងបន្លាស់​ម៉ូតូ​ជា​ច្រើន កាលពី​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២៤ ។

លោក​វរសេនីយ៍ឯក វ៉ា​ន់ ដា​នី​ន ស្នងការ​រង​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្តមណ្ឌលគិរី​ទទួល​ផែន​ព្រហ្មទណ្ឌ​នៅ​រសៀល​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០២៤ បាន​ឲ្យ​ដឹង ថា ដោយ​មានការ​អនុញ្ញាត​ពី លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី លោក​បាន​ដឹកនាំ​មន្ត្រី​នៃ​ការិយាល័យ​ជំនាញ​បង្ហាញមុខ​ជនសង្ស័យ​ទាំង​២​នាក់ លើក​ករណី​ចោរកម្ម (​លួច​ម៉ូតូ​) ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៤ ។

ពាក់ព័ន្ធ​លើក​ករណី​ចោរកម្ម​នេះ ​លោកស្នងការ​រង​បន្ត​ថា កាលពី​ថ្ងៃ​ទី​២៩ ខែមិថុនា ២០២៤ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​ស្រែ​ខ្ទុ​ម​បាន​ទទួល​ពាក្យបណ្ដឹង​ពី​ឈ្មោះ សៀ​ក ឆៃ​លាង ថា​មាន​ករណី លួច (​ម៉ូតូ​) ភ្លាម​នោះ​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា សហការ​ជាមួយ​កម្លាំង ប៉ុស្តិ៍​នគរបាល​បាល​ស្រែ​ខ្ទម ចុះ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជនសង្ស័យ រហូត​ដល់​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២៤ វេលា​ម៉ោង ១៦​និង​៣៣​នាទី បាន​ឈាន​ដល់​ការ​ចុះ​ដល់ទី​តាំង​KTV ៩៩៩៩ (​ហង្ស​ជី​) ស្ថិត​នៅ​ភូមិ​សែន​អភិវឌ្ឍន៍ ឃុំ​ក្រ​ញ៉ូ​ង​សែន​ជ័យ ស្រុក​ស្នួល ខេ ក្រចេះ ភ្លាម​នោះ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា កម្លាំង​ប៉ុស្តិ៍​ស្រែ​ខុ​ម ស្នើ​សុំ​សហការ​ជាមួយ​ក្នុង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គ្រញូង​សែន​ជ័យ​(​ទឹកដី​ខេត្តក្រចេះ​) ចុះ​ដល់ទី​តាំង KTV ៩៩៩៩ (​ហង្ស​ជី​) ក៏​បាន​នាំ​ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ខាងលើ​មក​សាកសួរ​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ខាងលើ​បាន​សារភាព ថា​ខ្លួន​ពិតជា​បាន​លួច​ម៉ូតូ ពិតប្រាកដ​មែន​។​លុះដល់​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២៤ បន្ទាប់​ពី​ស្តាប់​ចម្លើយ​របស់​ជនសង្ស័យ​ហើយ លោក វរសេនីយ៍ឯក ហេង អ៊ួ​ង អធិការ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា បាន​ដឹកនាំ​កម្លាំង ចម្រុះ​អធិការដ្ឋាន សហការ​ជាមួយ​កម្លាំង អធិការដ្ឋាន នគរបាល​ស្រុក​ស្នួល បាន​ចុះ​ពិនិត្យ​៤​ទីតាំង​ដែល​ពាក់ព័ន្ធ ទទួលផល​ចោរកម្ម ម្ចាស់​ទីតាំង​ទី​១​ឈ្មោះ ហង្ស ហួច ភេទ​ស្រី នៅ​ចំណុច KTV ហង្ស​ជី ស្ថិត​នៅ​ភូមិ​សែន​អភិវឌ្ឍន៍ ឃុំ​គ្រញូង​សែន ជ័យ ស្រុក​ស្នួល ខេត្តក្រចេះ​។ ឃើញ​មាន​ម៉ូតូ​ចំនួន​៨​គ្រឿង ហើយ​ក្នុង​នោះ​ឃើញ​ថា (​ម៉ូតូ​១​គ្រឿង ម៉ាក​ឆ្លាម ពណ៌​ទឹកសមុទ្រ អត់​ស្លាក​លេខ​) ជា​របស់​ជនសង្ស័យ​លួច​យក​ទៅ​លក់​។

សមត្ថកិច្ច​បន្ត​ទៅ​ទីតាំង​ទី​២​ឈ្មោះ ហង្ស ហួច ដដែល នៅ​ចំណុច​ផ្សា​រកា​បី មាន​ឃើញ ម៉ូតូ​ចំនួន​១៤​គ្រឿង ហើយ​ក្នុង​នោះ ឃើញ​ថា មាន​(​ម៉ូតូ​១​គ្រឿង ម៉ាក​ឆ្លាម ពណ៌​ស អត់​ស្លាក​លេខ​) ជា​របស់​ជនសង្ស័យ​លួច យក​ទៅ​លក់ និង ឃើញ​បំនែក​ក្បាំង​ម៉ូតូ​ពណ៌​ទឹកសមុទ្រ មួយ​ចំនួន (​ដែល​ដោះ​បំបែក ជា​របស់​ជនសង្ស័យ​) ។​

លោក​វរសេនីយ៍ឯក វ៉ា​ន់ ដា​នី​ន បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ចំនួន​០២​នាក់ ១/​ឈ្មោះ លី ស្រ​ឡោះ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ រស់នៅ​ភូមិ​ថ្លែង ឃុំ​ស្រែ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។ (​ធ្លាប់​លួច​៧​លើក​ករណី​លួច និង​ធ្លាប់​ជាប់​ពន្ធនាគារ​ចំនួន​១​លើក​) ២/​ឈ្មោះ កូប មូ​សា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ចាម សញ្ជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ រស់នៅ​ភូមិ​ថ្លែង ឃុំ​ស្រែ ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី (​ធ្លាប់​ជាប់​ពន្ធនាគារ​ចំនួន​១​លើក ករណី​គ្រឿងញៀន​)​។​បច្ចុប្បន្ន​សមត្ថកិច្ច​កសាង​សំនុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​ពីរ​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ