ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំឡើង​បន្ទះ​សូ​ឡា​ប្រើប្រាស់​ឋា​ម​ពល​ពន្លឺព្រះអាទិត្យ​មិន​សុំ​ច្បាប់​អាច​ត្រូវ​ពិន័យ​តម្លៃ​ខ្ពស់

2 ខែ មុន
  • ភ្នំពេញ

អាជ្ញាធរ​អគ្គិសនី​កម្ពុជា អំពាវនាវ​ដល់​ពល​អ្នក​ប្រើប្រាស់​ឋា​ម​ពល​អគ្គិសនី​តាម​រយៈ​​បន្ទះ​សូ​ឡា​សុំ​ច្បាប់​អនុញ្ញាត ​ដើម្បី​អោយ​មាន​​​ភាព​ស្របច្បាប់ ដោយ​បញ្ជាក់​ថា​ អ្នក​មិន​សុំ​ច្បាប់​អាច​នឹង​ត្រូវ​បង់​ថ្លៃ​ពិន័យ​ខ្ពស់​ ។ នៅ​ក្នុង​សេចក្តីជូនដំណឹង​របស់​ខ្លួន​ចុះ​ថ្ងៃ​ទី​៥ ​ខែ​សីហា អា​ជ្ញាធរ​អគ្គិស​នី​បាន​សរសេរ​ថា អ្នក​ប្រើប្រាស់​អគ្គិស​នី…

អាជ្ញាធរ​អគ្គិសនី​កម្ពុជា អំពាវនាវ​ដល់​ពល​អ្នក​ប្រើប្រាស់​ឋា​ម​ពល​អគ្គិសនី​តាម​រយៈ​​បន្ទះ​សូ​ឡា​សុំ​ច្បាប់​អនុញ្ញាត ​ដើម្បី​អោយ​មាន​​​ភាព​ស្របច្បាប់ ដោយ​បញ្ជាក់​ថា​ អ្នក​មិន​សុំ​ច្បាប់​អាច​នឹង​ត្រូវ​បង់​ថ្លៃ​ពិន័យ​ខ្ពស់​ ។

នៅ​ក្នុង​សេចក្តីជូនដំណឹង​របស់​ខ្លួន​ចុះ​ថ្ងៃ​ទី​៥ ​ខែ​សីហា អា​ជ្ញាធរ​អគ្គិស​នី​បាន​សរសេរ​ថា អ្នក​ប្រើប្រាស់​អគ្គិស​នី ដែល​បាន​ដំឡើង​សូ​ឡា​លើដំបូល ដើម្បី​ប្រើប្រាស់​អគ្គិសនី​ថាមពល​ពន្លឺព្រះអាទិត្យ ហើយ​ពុំ​ទាន់​បាន​សុំ​ការ​អនុញ្ញាត ឬ​ធ្វើ​ស្វ័​យ​ប្រកាស​ពី​ការ​ប្រើប្រាស់​របស់​ខ្លួន ត្រូវធ្វើ​ស្វ័​យ​ប្រកាស​បញ្ជាក់​ពី​ការ​ប្រើប្រាស់​សូ​ឡា​របស់​ខ្លួន​ត្រឹម​ថ្ងៃ​ទី​១៥ ខែសីហា​ ខាង​មុខ​នេះ​។

សេចក្តីជូនដំណឹង​នោះ បាន​និយាយ​បន្ត​ទៀត​ថា សម្រាប់​អ្នក​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ថាមពល​ពន្លឺព្រះអាទិត្យ​លើដំបូល ដែល​បាន​ធ្វើ​ស្វ័​យ​ប្រកាស​តាម​កាលបរិច្ឆេទ​កំណត់​ខាងលើ ត្រូវ​បាន​ចាត់​ទុក​ថា ជា​អ្នក​ប្រើប្រាស់​មានការ​អនុញ្ញាត​ ។

ចំពោះ​អ្នក​មិន​បាន​ធ្វើ​ស្វ័​យ​ប្រកាស​បញ្ជាក់​ពី​ការ​ប្រើប្រាស់​សូ​ឡា​របស់​ខ្លួន នឹង​ត្រូវ​ចាត់​ទុក​ថា ប្រើ​ប្រាស់​ដោយ​គ្មាន​អនុញ្ញាត ហើយ​ត្រូវ​បង់ថ្លៃ​ប៉ះប៉ូវ​ខ្ពស់​ជាង​អ្នក​ប្រើប្រាស់​មានការ​អនុញ្ញាត ឬ​ប្រឈម​នឹង​ការ​ផ្អាក​បណ្ដោះអាសន្ន​នូវ​ការ​ផ្គត់ផ្គង់​អគ្គិសនី​ពី​ប្រភព​បណ្ដាញ​ជាតិ​។ នេះ​បើ​តាម​សេចក្ដីជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា​នៅ​ថ្ងៃ​ទី​៥ ខែកក្កដា ដែល​បន្ថែម​ថា ការ​ធ្វើ​ស្វ័​យ​ប្រកាស​បញ្ជាក់​ពី​ការ​ប្រើប្រាស់​សូ​ឡា គឺ​នៅ​ទីស្នាក់ការ​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា និង​នៅ​ទីស្នាក់ការ​ផ្គត់ផ្គង់​អគ្គិសនី​ឯកជន ឬ​តាម​រយៈ QR Code​។

តាម​ការ​ឆ្លើយ​តប​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បញ្ជាក់​ថា ការ​ធ្វើ​ស្វ័​យ​ប្រកាស​នេះ មាន​គោលបំណង​ឱ្យ​អ្នក​ប្រើប្រាស់​ដោយ​ខុសច្បាប់ បាន​ចូល​មក​ស្របច្បាប់​វិ​ញ្​។ លើស​ពី​នេះ ការ​ដាក់​ពាក្យ​ស្វ័​យ​ប្រកាស​មិន​តម្រូវ​ឱ្យ​មាន​ឯកសារ​អ្វី​នោះ​ទេ ដោយ​គ្រាន់តែ​បំពេញ​ពាក្យ​ស្នើ​សុំ​ធ្វើ​ស្វ័​យ​ប្រកាស​តែ​ប៉ុណ្ណោះ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ