ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថភ្លើង​ជជុះ​ដឹក​ពី​ជប៉ុន​ទាំង​១១​គ្រឿង បាន​សាកល្បង​ដំណើរការ

4 ថ្ងៃ មុន
  • ភ្នំពេញ

ក្រុមហ៊ុន រ៉ូ​យ៉ា​ល់ រ៉ៃ​វេ កម្ពុជា បាន​អះអាង​នៅ​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២៤ ថា រថភ្លើង​ជជុះ​ដឹក​ពី​ជប៉ុន​ទាំង​១១​គ្រឿង បាន​បញ្ចប់​ការ​ត្រួតពិនិត្យ និង​សាកល្បង​ដំណើរការ​នៅ​លើ​ផ្លូវដែ

ក្រុមហ៊ុន រ៉ូ​យ៉ា​ល់ រ៉ៃ​វេ កម្ពុជា បាន​អះអាង​នៅ​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២៤ ថា រថភ្លើង​ជជុះ​ដឹក​ពី​ជប៉ុន​ទាំង​១១​គ្រឿង បាន​បញ្ចប់​ការ​ត្រួតពិនិត្យ និង​សាកល្បង​ដំណើរការ​នៅ​លើ​ផ្លូវដែក​នៅ​កម្ពុជា​ហើយ​នៅ​ពេល​នេះ ។

ក្រុមហ៊ុន​នេះ បាន​បញ្ជាក់​ថា «​សូម​ស្វាគមន៍ Kiha 182-183 ២​ទូ​ចុង​ក្រោយ​ឆ្លងកាត់ ការ​តេស្ត​បើក​បរ​សាកល្បង​មក​កាន់​ស្ថានីយ៍​ភ្នំពេញ ដោយ​ជោគជ័យ​នា​រសៀល​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២៤​នេះ​» ។

ប្រភព​ដដែល បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន បាន​កំពុង​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​លើ​ការ​ថែទាំ ធ្វើតេស្ត​លើ​ប្រព័ន្ធ​សុវត្ថិភាព ដំណើរការ​កង់ ប្រព័ន្ធ​ហ្វ្រាំង ម៉ាស៊ីនត្រជាក់ ច្រក​ទ្វារ​ចេញចូល ជណ្តើរ​ឡើង​ចុះ​សម្រាប់​អ្នកដំណើរ សម្ភារ​បរិក្ខារ​ផ្សេង​ៗ​ទៀត ក៏​ដូច​ជា​សុវត្ថិភាព​នៅ​តាម​ផ្លូវ រួម​ទាំង​សុវត្ថិភាព​ដែល​មាន​ផ្លូវគោក​ឆ្លងកាត់​ផ្លូវដែក ដើម្បី​ធានា​ជូន​បាន​នូវ​សុវត្ថិភាព​ខ្ពស់ និង​មាន​ផាសុកភាព មុន​នឹង​សម្រេច​ដាក់​ឱ្យ​ដំណើរការ​ទូ​ថ​ភ្លើង​ថ្មី​នេះ​។

ប្រភព​ដដែល បាន​ជូនដំណឹង​ថា សេវាកម្ម​ដឹក​អ្នកដំណើរ ដោយ​ប្រើ​រថភ្លើង​ទាំងនេះ នឹង​ដំណើរការ​ជា​ផ្លូវការ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ប៉ុន្តែ​មិន​បញ្ជាក់​លំអិត​ឡើយ ។

តាម​ការ​ជូនដំណឹង​ពី​មុន សម្រាប់​ផ្លូវដែក​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ ឆ្លងកាត់​តាកែវ កំពត នឹង​អាច​រត់​បាន​នៅ​ក្នុង​ល្បឿន​៨០​គីឡូម៉ែត្រ នៅ​ក្នុង​មួយ​ម៉ោង ប៉ុន្តែ​សម្រាប់​មួយ​ខ្សែ​ទៀត​ពី​ភ្នំពេញ​ទៅ​ប៉ោយ​ប៉ែ​ត ឆ្លងកាត់​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយ​មាន​ជ័យ នឹង​អាច​រត់​នៅ​ក្នុង​ល្បឿន​ត្រឹម​ពី ៣០​ទៅ ៥០ គីឡូម៉ែត្រ​តែ​ប៉ុណ្ណោះ នៅ​ក្នុង​មួយ​ម៉ោង ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ