ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ានណាស់! ​ប្រើគណនីផ្ទាល់ខ្លួន​ដើម្បី​ទទួល​ផល​ប្រាក់​ពី​បទ​ល្មើស​

6 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទ​ង្វើ​មួយ​ចំនួន​បើ​យើង​គិតតែពីផលប្រយោជន៍ ប៉ុន្តែ​មិន​បាន​គិតពីផលប៉ះពាល់ឬពិចារណា​ឱ្យ​បាន​ដិត​ដល់មុន​សម្រេចចិត្ត​​ធ្វើ​ នោះ​វានឹងអាច​​ឱ្យ​យើង​មានទោស​ទណ្ឌ​ធ្លាក់​លើ​ខ្លួន​ឯង​​ជាក់​ជា​មិន​ខាន ។ ជាក់ស្តែង នៅ​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២៤…

រាជធានី​ភ្នំពេញ ៖ ទ​ង្វើ​មួយ​ចំនួន​បើ​យើង​គិតតែពីផលប្រយោជន៍ ប៉ុន្តែ​មិន​បាន​គិតពីផលប៉ះពាល់ឬពិចារណា​ឱ្យ​បាន​ដិត​ដល់មុន​សម្រេចចិត្ត​​ធ្វើ​ នោះ​វានឹងអាច​​ឱ្យ​យើង​មានទោស​ទណ្ឌ​ធ្លាក់​លើ​ខ្លួន​ឯង​​ជាក់​ជា​មិន​ខាន ។

ជាក់ស្តែង នៅ​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២៤ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​លើ​បទល្មើស​ឆបោក​ប្រាក់​តាម​ធនាគារ​ក្រោម​ការ​សម្របសម្រួល​ដោយ​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ​។

ការ​បង្ក្រាប​នេះ បាន​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ ឈ្មោះ អ​.​ក ភេទ​ប្រុស ជនជាតិ​ខ្មែរ ជា​អ្នកបើកបរ​តាក់ស៊ី បាន​ធ្វើ​សកម្មភាព​ដែល​ទទួលបញ្ជា​ពី​ជនល្មើស​ជា​មេ​ក្លោ​ង​អោយ​បើក​គណនី​ធនាគារ និង​លេខ​ទូរស័ព្ទ​ភ្ជាប់​ជាមួយ​អត្តសញ្ញាណ​របស់​ខ្លួន​ដើម្បី​ទទួល​ប្រាក់ និង​ដក​ប្រាក់​ព្រមទាំង​ទទួលផល​ពី​បទល្មើស​នេះ​ទៀត​ផង ។ បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ ត្រូវ​បាន​នាយកដ្ឋាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់​នីតិវិធី​បន្ត​។

ក្នុង​នេះ នាយកដ្ឋាន​សូម​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​សូម​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​អូស​ទាញ​របស់​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ឱ្យ​បើក​គណនី​ធនាគារ ឬ​ប្រើប្រាស់​អត្តសញ្ញាណ​ផ្ទាល់ខ្លួន ដើម្បី​ទទួល​ប្រាក់​ពី​បទល្មើស​ដោយ​ទទួល​បាន​កម្រៃ​ពី​អំពើ​ទាំងនោះ គឺជា​ចំណែក​ក្នុង​ការ​ប្រព្រឹត្តិ​បទល្មើស​នឹង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ