ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូនគ្រូមន្តអាគមដែលបង្ហោះវីដេអូបា.ញ់ខ្លួនឯងអួតថា ខ្លាំងពូកែទៅកាន់តុលាការហើយ

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រូ​ផេះ​គ្រូ​អង្កាម ដែល​បាន​បា​.​ញ់​ស​ម្លា​.​ប់​ខ្លួនឯង​ថត​បង្ហោះ​បង្ហួត​ថា ខ្លួនឯង​ខ្លាំងពូកែ​បា​.​ញ់​មិន​មុត ត្រូវ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ ចាប់ខ្លួន​កសាង​សុំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ…

0:00
0:00

រាជធានី​ភ្នំពេញ ៖ គ្រូ​ផេះ​គ្រូ​អង្កាម ដែល​បាន​បា​.​ញ់​ស​ម្លា​.​ប់​ខ្លួនឯង​ថត​បង្ហោះ​បង្ហួត​ថា ខ្លួនឯង​ខ្លាំងពូកែ​បា​.​ញ់​មិន​មុត ត្រូវ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ ចាប់ខ្លួន​កសាង​សុំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ ២០២៤​នេះ ពាក់ព័ន្ធ​ការ​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ។

គ្រូមន្តអាគម​ដែល​បង្ហោះ​ចែកចាយ​ឃ្លី​ប​វី​ដេ​អូ លើ​បណ្ដាញ​សង្គម​អួត​ថា ខ្លាំងពូកែ​នោះ ឈ្មោះ ណុ​ប សក្ក​ដា ហៅ​គ្រូ​ផេះ គ្រូ​អង្គា​ម ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ស្នោរ សង្កាត់​ពញ្ញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

គួរ​បញ្ជាក់​ថា នៅ​ពេល​ថ្មី​នេះ មានការ​បង្ហោះ​ចែកចាយ​ឃ្លី​ប​វី​ដេ​អូ​លើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​សកម្មភាព​ប្រើប្រាស់ អា​.​វុ​ធ ដើម្បី​យក​មក​បា​.​ញ់​ខ្លួនឯង​ផ្ទាល់ ដោយសារ​ចង់​បញ្ជាក់​ថា អំពី​ក្បួន​វេទមន្ត​ខ្លាំងក្លា​បង្ហាញ​ដល់​អ្នក​ដទៃ​មើល​ថា ខ្លួន​ពូកែ ។

បន្ទាប់​ពី​ឃើញ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ ភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ដាក់​បទបញ្ជា ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ​ចុះ​ស្រាវជ្រាវ និង​កោះហៅ​គ្រូ​ឈ្មោះ ណុ​ប សក្ក​ដា ហៅ​គ្រូ​ផេះ​គ្រូ​អង្កាម ដែល​រស់នៅ​ភូមិ​ត្រពាំង​ស្ងោរ សង្កាត់​ពញ្ញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ យក​មក​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ កាលពី​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៤ ជុំវិញ​ការ​ប្រើប្រាស់​អា​វុ​.​ធ ហើយ​ត្រូវ​បាន​ឯកឧត្តម​អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​ឃាត់ខ្លួន​ជនសង្ស័យ ដើម្បី​អនុវត្ត​តាម​ផ្លូវច្បាប់ ។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​អា​វុ​.​ធ​ខ្លី​នោះ ជា​ប្រភេទ​អា​វុ​.​ធ​ខ្លី​ម៉ាក lock គាត់​រើស​បាន ហើយ​បាន​ប្រើប្រាស់​បា​.​ញ់​មក​លើ​ខ្លួនឯង​ចំនួន​០៤​គ្រា​.​ប់ ដើម្បី​អួត​អ្នក​ភូមិ​ពី​ម​ហិ​ទ្ធិ​ប្ញ​ទ្ធិ​ខ្លាំងពូកែ​បា​.​ញ់​មិន​មុត ក្នុង​ពិធី​ឡើង​អាស្រម​បារមី​នៅផ្ទះ​របស់​គាត់ កាលពី​ខែមេសា ឆ្នាំ​២០២២ កន្លង​មក ។ អា​វុ​.​ធ​ខ្លី​នោះ បន្ទាប់​មក​គាត់​យក​ទៅ​បោះចោល​នៅ​ក្នុង​ជ្រោះ​មួយ​កន្លែង ក្នុង​ខេត្តក្រចេះ ។

បន្ទាប់​ពី​ឃាត់ខ្លួន​លោកគ្រូ​មន្តអាគម​រូប​នោះ​ក៏​បាន​ធ្វើ​លិខិត​សុំ​ទោស​ជា​សាធារណៈ តែ​នៅ​តែ​មិន​រួចខ្លួន​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំនុំរឿង​ប​ញ្ចូ​ន​ទៅ​កាន់​តុលាការ ។ ទោះបីជា​យ៉ាងណា គេ​ដឹង​ថា ជនសង្ស័យ​ជា​គ្រូមន្តអាគម​នោះ​អាច​មាន​វេទមន្ត​ខ្លាំងពូកែ​អាច​គេច​ផុត​ពី​គុក ឬ​យ៉ាងណា​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ