ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីរ៉ង់​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធា​នា​ធិ​បតី​ថ្មី​ជំនួស​លោករ៉ៃស៊ី​ដែល​ស្លា.ប់

2 ថ្ងៃ មុន

ទី​ក្រុង​តេអេរ៉ង់៖ ថ្ងៃ​នេះ ប្រជា​ជន​អ៊ីរ៉ង់ចេញ​ទៅ​បោះ​ឆ្នោត​ជ្រើ​ស​រើស​ប្រធានា​ធិបតី​ថ្មី​ជំនួស​លោក​អេប្រាហ៊ីម​ រ៉ៃស៊ី​ ដែល​ទទួ​លអនិច្ច​កម្ម​នៅ​ក្នុង​ហេតុ​ការណ៍​ធ្លាក់​ឧទ្ធម្ភាគ​ចក្រ​កាល​ពី​ខែ​ឧសភា​។ ពី​ដំបូង​ដៃ​​មាន​បេក្ខ​ជន​ប្រធានា​ធិបតី​ចំនួន​៦​រូប​ ប៉ុន្តែ​ក្រោយ​មក បេក្ខ​ជន​២​​រូប​​សម្រេច​ចិត្ត​​ដក​ខ្លួន​ថយ​នៅ​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​។ ដូច្នេះ នៅ​សល់​បេក្ខ​ជន​៤រូប​​។…

ទី​ក្រុង​តេអេរ៉ង់៖ ថ្ងៃ​នេះ ប្រជា​ជន​អ៊ីរ៉ង់ចេញ​ទៅ​បោះ​ឆ្នោត​ជ្រើ​ស​រើស​ប្រធានា​ធិបតី​ថ្មី​ជំនួស​លោក​អេប្រាហ៊ីម​ រ៉ៃស៊ី​ ដែល​ទទួ​លអនិច្ច​កម្ម​នៅ​ក្នុង​ហេតុ​ការណ៍​ធ្លាក់​ឧទ្ធម្ភាគ​ចក្រ​កាល​ពី​ខែ​ឧសភា​។ ពី​ដំបូង​ដៃ​​មាន​បេក្ខ​ជន​ប្រធានា​ធិបតី​ចំនួន​៦​រូប​ ប៉ុន្តែ​ក្រោយ​មក បេក្ខ​ជន​២​​រូប​​សម្រេច​ចិត្ត​​ដក​ខ្លួន​ថយ​នៅ​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​។ ដូច្នេះ នៅ​សល់​បេក្ខ​ជន​៤រូប​​។ នៅ​ក្នុង​ចំណោម​នោះ​សុទ្ធ​តែ​ជា​អ្នក​ដែល​មាន​និន្នា​ការ​ដាច់​ខាត​និយម​ ហើយ​​​មាន​ស្វាមី​ភក្ដិ​យ៉ាង​ប្ដូរ​ផ្ដាច់​ចំពោះ​អគ្គ​មគ្គុ​ទ្ទេសក៍​អ៊ីរ៉ង់​​។

នៅ​លើ​កញ្ចក់​ទូរ​ទស្សន៍​អ៊ីរ៉ង់​ គេ​ឃើញអ្នក​បោះ​ឆ្នោត​ឈរ​តម្រង់​ជួរ​គ្នា​នៅ​ខាង​ក្រៅ​ស្ថានីយ​នី​មួយ​ៗ​​ដើម្បីរង់​ចាំ​ទម្លាក់​សន្លឹក​ឆ្នោត​។​ មនុស្ស​ជាង​៦១​លាន​នាក់​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។ ប៉ុន្តែ​លទ្ធ​ផល​ស្ទង់​មតិ​បង្ហាញ​ថា​មាន​តែ​ជាង​៤៨%​ប៉ុណ្ណោះ​ដែល​ទៅ​បោះឆ្នោត​។ ត្រឹម​​ម៉ោង​៦​ល្ងាច​​ថ្ងៃ​សុក្រ​ ​គ្រប់​ស្ថានីយ​ទាំង​អស់​ត្រូវ​បិទ​ទ្វារ​ដើម្បី​រាប់​សន្លឹក​ឆ្នោត​។ ប៉ុន្តែ​ជាក់​ស្ដែង​នៅ​មណ្ឌល​ខ្លះ​អាច​ពន្យារ​ពេល​រហូត​ដល់​កណ្ដាល​អធ្រាត្រ​ក៏​មាន​។

ការ​បោះ​ឆ្នោត​លើក​នេះ​ចំ​ពេល​មាន​​ភាព​តាន​តឹង​នៅ​ក្នុង​តំបន់​ដោយ​សារ​សង្គ្រាម​រវាង​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស់​នៅ​​តំបន់​ហ្កាហ្សា​ និង​រវាង​អ៊ីស្រាអែល​ និង​ក្រុម​ហេស្បូឡា​នៅ​ប្រទេស​លីបង់​។ ម៉្យាង​ទៀត​ ក្រុម​បស្ចិម​ប្រទេស​ក៏​បន្ត​ដាក់​សម្ពាធ​​ទៅ​លើ​អ៊ីរ៉ង់​ពាក់​ព័ន្ធ​នឹង​កម្ម​វិធី​នុយ​ក្លេអ៊ែរ​។ ​ដោយ​សារ​ដំណើរ​ការ​រាប់​សន្លឹក​ឆ្នោត​រាប់​ដោយ​ដៃ​សុទ្ធ​សាធ​តែ​ម្ដង​ ដូច​នេះ​ត្រូវ​ការ​ពេល​ប្រហែល​២​ថ្ងៃ​ទើប​រាប់​ចប់​សព្វ​គ្រប់​ ហើយ​ឈាន​ដល់​ការ​ប្រកាស​លទ្ធ​ផល​សរុប​​។ ​ប៉ុន្តែ​លទ្ធ​ផល​បឋម​ក្រៅ​ផ្លូវ​ការ​​អាច​នឹង​ដឹង​ជា​បណ្ដើរ​ៗ​ត្រឹម​​ថ្ងៃ​ត្រង់​ថ្ងៃ​សៅរ៍​​។

បើ​គ្មាន​បេក្ខជន​រូប​ណា​ទទួ​លបាន​សំឡេង​គាំទ្រ​​យ៉ាង​ហោច​ណាស់​៥០%​ទេ​ អ៊ីរ៉ង់​នឹង​រៀប​ចំ​ការ​ប្រកួត​ជម្រុះ​វគ្គ​ទី​២​​នៅ​ថ្ងៃ​ទី​៥ ខែ​កក្កដា​​ដោយ​ជ្រើស​រើស​បេក្ខ​ជន​២​នាក់​ដែល​ទទួល​បាន​សន្លឹក​ឆ្នោត​ច្រើន​ជាង​គេ​​នៅ​វគ្គ​ទី​១​។ ​​បើ​ទុក​ជា​បេក្ខជន​រូប​ណា​ជាប់​ឆ្នោត​ជា​ប្រធានា​ធិបតី​ក៏​ដោយ​ ក៏​គ្មាន​អ្វី​ផ្លាស់​ប្ដូរ​​នៅ​ក្នុង​កម្ម​វិធី​នយោបាយ​ធំ​ៗ​របស់​អ៊ីរ៉ង់​នោះ​ទេ​​។

អគ្គ​មគ្គុទ្ទេសក៍​អ៊ីរ៉ង់

ជា​ពិសេស​​កម្ម​វិធី​នុយ​ក្លេអ៊ែរ និង​ការ​បន្ត​គាំទ្រ​ចល​នា​ប្រដាប់​អាវុធ​នៅ​ទូទាំង​តំបន់​មជ្ឈិម​បូព៌ា​។ មូល​ហេតុ​ដោយ​សារ​ប្រធានា​ធិបតី​អ៊ីរ៉ង់​​គ្មាន​អំណាច​សម្រេច​អ្វី​ទេ​។ អំណាច​ទាំង​អស់​ស្ថិត​នៅ​ក្នុង​ដៃ​របស់​អគ្គ​មគ្គុ​ទ្ទេសក៍​​។ ប៉ុន្តែ​ហោច​ណាស់​ប្រធានា​ធិបតី​ក៏​មាន​តួ​នាទី​ធំ​គួរ​សម​ដែរ​នៅ​ក្នុង​ការ​ចាត់​ចែង​កិច្ច​ការ​រដ្ឋ​ និង​នយោបាយ​ការ​បរទេស​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ