ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញព្រមានគ្រោះថ្នាក់នៃភេសជ្ជៈប៉ូវកម្លាំងចំពោះយុវវ័យ

2 ថ្ងៃ មុន

យុវជន​ដែល​ស្ថិត​នៅ​ក្រោម​អាយុ​៣០​ឆ្នាំ បច្ចុប្បន្ន​មាន​និន្នាការ​ទោរទន់​ទៅ​រក​ការ​ទទួលទាន​ភេសជ្ជៈ​ផ្អែម​ឬ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ច្រើន​នៅ​ក្នុង​សង្គម​ដែល​ជា​ការ​ប្រឈម​នឹង​ជំងឺមិនឆ្លង​កាន់តែ​ច្រើន ។ លោក នុ​ត សម្បត្តិ ប្រធាន​វិទ្យាស្ថាន​វេជ្ជសាស្ត្រ​ជីវសាស្ត្រ និង​កសិកម្ម​នៃ​រាជ​បណ្ឌិតសភា​កម្ពុជា បានអោយ​ដឹង​ថា ការ​សង្កេត…

យុវជន​ដែល​ស្ថិត​នៅ​ក្រោម​អាយុ​៣០​ឆ្នាំ បច្ចុប្បន្ន​មាន​និន្នាការ​ទោរទន់​ទៅ​រក​ការ​ទទួលទាន​ភេសជ្ជៈ​ផ្អែម​ឬ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ច្រើន​នៅ​ក្នុង​សង្គម​ដែល​ជា​ការ​ប្រឈម​នឹង​ជំងឺមិនឆ្លង​កាន់តែ​ច្រើន ។

លោក នុ​ត សម្បត្តិ ប្រធាន​វិទ្យាស្ថាន​វេជ្ជសាស្ត្រ​ជីវសាស្ត្រ និង​កសិកម្ម​នៃ​រាជ​បណ្ឌិតសភា​កម្ពុជា បានអោយ​ដឹង​ថា ការ​សង្កេត និង​ការ​តាមដាន​មួយ​ចំនួន​ឃើញ​ថា បច្ចុប្បន្ន​យុវវ័យ​ដែល​មាន​វ័យ​ក្រោម​៣០​ឆ្នាំ​មានការ​កើនឡើង​ខ្ពស់​លើ​ការ​ទទួលទាន​ភេសជ្ជៈ​ប៉ូវ​កម្លាំង ហើយ​និន្នាកា​រនះ​មិនមែន​មាន​តែ​ប្រទេស​កម្ពុជា​ទេ ប្រទេស​ជិតខាង​កម្ពុជា​ក៏​មាន​និន្នាការ​កើនឡើង​ផង​ដែរ ។ ការ​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ច្រើន​ហួសកំណត់​អាច​បណ្តាល​អោយ​មាន​បញ្ហា​សុខភាព​មួយ​ចំនួន​ដូច​ជា ពិបាក​ដេក មាន​អារម្មណ៍​ថប់​បារម្ភ ជំងឺ​ទឹកនោមផ្អែម ជំងឺ​បេះដូង​ជាដើម ។

លោក នុ​ត សម្បត្តិ បានអោយ​កម្មវិធី​លុយ​នៃ​សារព័ត៌មាន​កម្ពុជា​ដឹង​ថា «​ផល​ប៉ះពាល់​សុខភាព​មាន​ច្រើន បន្ទាប់​ពី​គាត់​ប្រើប្រាស់​វា​ទៅ​ជា​ញៀ​.​ន ធ្វើ​អោយ​គាត់​មាន​ផលវិបាក​នូវ​ជំងឺមិនឆ្លង គឺ​ជំងឺ​ទឹកនោមផ្អែម លើស​សម្ពាធ​ឈាម ជំងឺ​សរសៃឈាម​បេះដូង​ជាដើម ហើយ​ក៏​អាច​មាន​បញ្ហា​ក្រ​ពេះ​ពោះវៀន​បន្ថែម​ទៀត​» ។ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គឹ​ម​អេ​ង បានអោយ​កម្មវិធី​លុយ​ដឹង​ដែរ​ថា ភេសជ្ជៈ​ប៉ូវ​កម្លាំង​មានការ​ពេញ​និយម​ប្រើប្រាស់​ក្នុង​ចំណោម​យុវជន​ច្រើន ជា​ពិសេស​ក្មេង​ៗ​ដែល​នេះ​ជា​ការ​គ្រោះថ្នាក់​ខ្លាំង​សម្រាប់​សង្គម ។

លោក យង់ គឹ​ម​អេ​ង បន្ត​ថា «​ត្រូវ​តែ​គិត​អំពី​ពន្ធ​សុខភាព​អោយ​បាន​ខ្ពស់ ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ក្នុង​ចំណោម​ប្រជាពលរដ្ឋ ព្រោះថា រដ្ឋ​ត្រូវ​តែ​ទទួលខុសត្រូវ​លើ​បញ្ហា​នេះ​បញ្ហា​សុខភាព​របស់​ប្រជាពលរដ្ឋ ប្រសិនបើ​រដ្ឋ​មិន​ទប់ស្កាត់​នោះ​ទេ រដ្ឋ​នឹង​ចំណាយ​ច្រើន​លើ​ការ​ដោះស្រាយ​បញ្ហា​សុខភាព​របស់​ប្រជាពលរដ្ឋ​ក៏​ដូច​ជា សង្គម​ផ្សេង​ៗ» ។

លោក យង់ គឹ​ម​អេ​ង បន្ថែម​ថា ប្រសិនបើ​រដ្ឋាភិបាល​បង្កើន​ពន្ធ​លើ​ការ​ផ្សាយពាណិជ្ជកម្ម​ក៏​ដូច​ពន្ធ​អាករ​ពិសេស​លើ​ភេសជ្ជៈ​ទាំងនោះ​នឹង​អាច​ជួយ​កាត់​បន្ថយ​ការ​ប្រើប្រាស់ ហើយ​ក៏​អាច​ជួយ​ដល់​បញ្ហា​សុខភាព​បាន​ច្រើន​ដែរ ដែល​នេះ​រដ្ឋាភិបាល​គួរ​ពិចារណា​លើ​បញ្ហា​នេះ ។

យោង​របាយការណ៍​របស់ Astute Analytica ស្តី​ពី​ទីផ្សារ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​បាន​បង្ហាញ​ថា វិស័យ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​មាន​តម្លៃ​រហូត​ដល់​៤៩,៣៣​លាន​ដុល្លា​ក្នុង​ឆ្នាំ​២០២៣ ។ ដោយ​ផ្អែក​លើ​និន្នាការ​កំណើន​វិស័យ​នេះ​ត្រូវ​បន្ត​ព្យាករណ៍​ថា នឹង​លើស​ពី​តម្លៃ​ទីផ្សារ​ចំនួន ៨២,៣១​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០៣២ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ