ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកស្គាល់រូបិយប័ណ្ណមានតម្លៃបំផុតលើពិភព​លោក និងថ្លៃជាងប្រាក់ដុល្លារអាមេរិក

2 ថ្ងៃ មុន

សហរដ្ឋអាមេរិក ៖ ដូចដែលដឹងស្រាប់ហើយ ជំងឺរាតត្បាតកូវីដ-១៩ បានធ្វើឱ្យមានការបំផ្លិចបំផ្លាញ

សហរដ្ឋអាមេរិក ៖ ដូចដែលដឹងស្រាប់ហើយ ជំងឺរាតត្បាតកូវីដ-១៩ បានធ្វើឱ្យមានការបំផ្លិចបំផ្លាញទាំងស្រុងលើរូបិយប័ណ្ណពិភពលោក។ នៅពេលតម្លៃរូបិយប័ណ្ណទាំងអស់លើពិភពលោកបានធ្លាក់ចុះ មនុស្សក៏បាត់បង់ការងារ ហើយរដ្ឋាភិបាលប្រទេសនីមួយៗ បានតស៊ូដើម្បីស្រោចស្រង់សេដ្ឋកិច្ចជាតិឡើងវិញទាំងលំបាក រហូតមកទល់ពេលបច្ចុប្បន្ននេះ។

ការតស៊ូប្រយុទ្ធដើម្បីរូបិយប័ណ្ណដ៏មានតម្លៃបំផុតនេះហើយ ទើបបានជាអ្នកជំនាញបានចងក្រងទិន្នន័យរូបិយប័ណ្ណប្រទេសទាំង ១០ ដែលមានតម្លៃថ្លៃបំផុតលើពិភពលោក ក៏ដូចជារូបិយប័ណ្ណប្រទេសទាំង ៨ ដែលមានតម្លៃថ្លៃជាងប្រាក់ដុល្លារអាមេរិកប្រចាំឆ្នាំ ២០២៤។

១-Kuwaiti Dinar (KWD) ឬ ឌីណាគុយវ៉ែត គឺជារូបិយប័ណ្ណផ្លូវការរបស់ប្រទេសគុយវ៉ែត ដែលមានតម្លៃថ្លៃបំផុតលើពិភពលោក ដោយ ១ ឌីណាគុយវ៉ែត ស្មើនឹង ៣.២៦ ដុល្លារអាមេរិក

២-Bahraini Dinar (BHD) ឬ ឌីណាបារ៉ែន គឺជារូបិយប័ណ្ណផ្លូវការរបស់ប្រទេសបារ៉ែន ដោយ ១ ឌីណាបារ៉ែន ស្មើនឹង ២.៦៥ ដុល្លារអាមេរិក

៣-Omani rial (OMR) ឬ រីអាល់អូម៉ង់ គឺជារូបិយប័ណ្ណផ្លូវការរបស់ប្រទេសអូម៉ង់ ដោយ ១ រីអាល់អូម៉ង់ ស្មើនឹង ២.៦០ ដុល្លារអាមេរិក

៤-Jordanian dinar (JOD) ឬ ឌីណាហ្សកដានី គឺជារូបិយប័ណ្ណផ្លូវការរបស់ប្រទេសហ្សកដានី ដោយ ១ ឌីណាហ្សកដានី ស្មើនឹង ១.៤១ ដុល្លារអាមេរិក
៥-British Pound Sterling (GBP) ឬ ផោនអង់គ្លេស គឺជារូបិយប័ណ្ណផ្លូវការរបស់ចក្រភពអង់គ្លេស ដោយ ១ ផោន ស្មើនឹង ១.២៦ ដុល្លារអាមេរិក

៦-Cayman Islands Dollar (KYD) ឬ ដុល្លារកោះកៃម៉ាន គឺជារូបិយប័ណ្ណផ្លូវការរបស់កោះកោះកៃម៉ាន ដោយ ១ ដុល្លារកោះកៃម៉ាន ស្មើនឹង ១.២១ ដុល្លារអាមេរិក
៧-European Euro (EUR) ឬ អឺរ៉ូអឺរ៉ុប គឺជារូបិយប័ណ្ណផ្លូវការរបស់ប្រទេស នៃសហភាពអឺរ៉ុប ដោយ ១ អឺរ៉ូ ស្មើនឹង ១.០៦ ដុល្លារអាមេរិក
៨-Swiss Franc (CHF) ឬ ហ្វ្រង់ស្វីស គឺជារូបិយប័ណ្ណផ្លូវការរបស់ប្រទេសស្វីស ដោយ ១ ហ្វ្រង់ស្វីស ស្មើនឹង ១.១១ ដុល្លារអាមេរិក

៩-US Dollar (USD) ឬ ដុល្លារអាមេរិក គឺជារូបិយប័ណ្ណផ្លូវការរបស់សហរដ្ឋអាមេរិក
១០-Canadian Dollar (CAD) ឬ ដុល្លារកាណាដា គឺជារូបិយប័ណ្ណផ្លូវការរបស់ប្រទេសកាណាដា ដោយ ១ ដុល្លារកាណាដា ស្មើនឹង ០.៧២ ដុល្លារអាមេរិក៕ (ប្រភព ៖ LiteFinance, Numista និង Xe currency)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ