ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់ បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ជា​ច្រើន​ខ្នង នៅ​ស្រុក​កំពង់លែង

14 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ គ្រោះ​ធម្មជាតិ​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់ បាន​បោកបក់ លើ​ផ្ទះ​ប្រជាពលរដ្ឋ បណ្តាល​អោយ​ខូចខាត ជា​ច្រើន​ខ្នង​។ ករណី​នេះ​នៅ​ម៉ោង ១៤ និង​១០​នាទី រសៀល​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០២៦ ក្នុងភូមិ​សាស្ត្រ​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ច​អោយ​ដឹង​ថា ករណី​ខ្យល់​កន្ត្រាក់​នេះ​បណ្ដាល​ឲ្យ​មានការ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ ចំនួន ១៤ ខ្នង ,​ក្នុង​នោះ រលំ​បាក់​រាប​ដល់​ដី ចំនួន ០៤ ខ្នង​ផ្ទះ និង​របើក​ដំបូល​ចំនួន ១០​ខ្នង ,​បាក់​ធ្នឹម​សាលា​បុណ្យ ០១​ខ្នង និង ដួល​ផ្លា​ក​គណបក្ស ០១​ផ្ទាំង​  ។

ករណី​គ្រោះ​ធម្មជាតិ​នេះ កើតឡើង​លើ ច្រើន​ឃុំ​  ក្នុងស្រុក​កំពង់លែង រួម​មាន ៖ ក្នុង​ឃុំ​ត្រងិល រលំ​ដល់​ដី​ទាំងស្រុង​ចំនួន ១​ខ្នង ,​ក្នុង​ឃុំ ច្រ​ណូ​ក ដួល​រលំ​ទាំងស្រុង ០២ ខ្នង និង​របើក​ដំបូល​ចំនួន ០១ ខ្នង ,​ឃុំ ដារ​  ដួល​រលំ​ទាំងស្រុង ០១ ខ្នង ,​របើក​ដំបូល​ចំនួន ០៨ ខ្នង , ឃុំ ប្រ​ឡា​មាស​÷ ខូចខាត​របើក​ដំបូល​សាលា​បុណ្យ ០១​ខ្នង /​និង​ឃុំ ស្វាយ​រំពារ ខូចខាត​របើក​ដំបូល​ចំនួន ០១ ខ្នង និង ដួល​ផ្លា​ក​គណបក្ស​ប្រជាជន ០១​ផ្ទាំង ។

គូ​បញ្ជាក់​ដែរ​ថា នៅ​ពេល​កើតហេតុ នៃ​ខ្យល់​ព្យុ​បោកបក់ ក៏​ចំ​ទូក​នេសាទ​របស់​ជនជាតិ​ខ្មែរ​ស្លា​ម​ពីរ​នាក់​បណ្ដាល​ឲ្យ​លិច នឹង​ស្លាប់ ពីរ​នាក់​ឪពុក​វា​នឹង​ក្មួយ ក្នុង​ឃុំ​កំពង់​ហៅ​ផង​ដែរ​ ៕