ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្ត​ហោះ​បារាំង​បា.ញ់​ទម្លាក់​ដ្រូន​មួយ​គ្រឿង​ហោះ​ចេញ​ពី​ប្រទេស​រុស្ស៊ី​រំ.លោ.ភ​ដែន​អាកាស​ប្រទេស​ឡាត​វី​

10 ម៉ោង មុន

ទី​ក្រុង​ប៉ារីស៖ យន្ត​ហោះ​ចម្បាំង​របស់​បារាំង​ម៉ាក​រ៉ាហ្វាល់​បាន​បាញ់​ទម្លាក់​ដ្រូន​មួយ​គ្រឿង​ដែល​បើក​ចូល​ដែន​អាកាស​របស់​រដ្ឋ​ជា​សមាជិក​អង្គ​ការ​ណាតូ​។ នោះ​គឺ​ប្រទេស​ឡាតវី។ ដ្រូន​នោះ​ហោះ​ចេញ​ពី​ប្រទេស​រុស្ស៊ី​។ នេះ​ជា​ឧបទ្ទវ​ហេតុ​ពាក់​ព័ន្ធ​នឹង​សន្តិ​សុខ​ថ្មី​បំផុត​​តាម​បណ្ដោយ​ព្រំ​ដែន​អឺរ៉ុប​ខាង​កើត​។ យោធា​ឡាតវី​មិន​បាន​បញ្ជាក់​ថា​តើ​ប្រទេស​ណា​ជា​អ្នក​បញ្ជូន​ដ្រូន​នោះ​ទេ​។ ឡាត​វី​ថា​​ដ្រូន​នោះ​ហោះ​ពីរុស្ស៊ី​ចូល​ដែន​អាកាស​របស់​ខ្លួន​ និង​ជា​លទ្ធ​ផល​នៃ​សង្គ្រាម​អេ​ឡិច​ត្រូ​ម៉ាញ៉េ​ទិច​របស់​រុស្ស៊ី​។

ឡាតវី​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដា​ញ​អ៊ិច​ថា​យន្ត​ហោះ​របស់​សម្ព័ន្ធ​មិត្ត​បាន​បាញ់​ទម្លាក់​ដ្រូន​ដោយ​ជោគ​ជ័យ​​។ អាជ្ញា​ធរ​បាន​ប្រកាស​អាសន្ន​នៅ​តំបន់​ឡាតវី​ខាង​លិច​ដើម្បី​ឱ្យ​ប្រជា​ជន​ស្នាក់​នៅ​ក្នុង​ផ្ទះ​។ បន្ទាប់​ពី​ដ្រូន​នោះ​ត្រូវ​បាន​បាញ់​ទម្លាក់​ អាជ្ញាធរ​ក៏​ដក​បម្រាម​នោះ​មក​វិញ​។ ករណី​ដ្រូន​ហោះ​វង្វេង​ផ្លូវ​ចូល​ដែន​អាកាស​ប្រទេស​ជិត​ខាង​រុស្ស៊ី​បាន​ក្លាយ​ជាការ​បារម្ភ​ថា​​សង្គ្រាម​អ៊ុយ​ក្រែន​​អាច​នឹង​រីក​រាល​ដាល​ទៅ​ដល់​ប្រទេស​ជា​សមាជិក​អង្គ​ការ​ណាតូ​​។

ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ អ៊ុយ​ក្រែន​សម្រុក​វាយ​ប្រហារ​រុស្ស៊ី​ដោយ​ប្រើ​ប្រាស់​ដ្រូន​រយៈ​ចម្ងាយ​ឆ្ងាយ​។ ក្នុង​នោះ​មាន​ការ​វាយ​ប្រហារ​សមុទ្រ​បាល់​ទិច​។ ពេល​ខ្លះ​ដ្រូន​របស់​អ៊ុយ​ក្រែន​ហោះវង្វេង​ផ្លូវ​ និង​ជ្រុល​ចូល​ដែន​អាកាស​ប្រទេស​ហ្វាំង​ឡង់​ ឡាត​វី លីទុយ​អានី និង​អេ​ស្តូនី​។ អ៊ុយ​ក្រែន​ថា​បញ្ហា​នេះ​បណ្ដាល​មក​ពី​រុស្ស៊ី​​ប្រើ​សង្គ្រាម​អេឡិច​ត្រូ​ម៉ាញ៉េ​ទិច​ឆក់​ដ្រូន​របស់​អ៊ុយ​ក្រែន​ឱ្យ​វង្វេង​វង្វាន់​ទើប​បាន​ជា​ហោះ​ហើរ​តែ​ពាស​ចូល​ដែន​អាកាស​ប្រទេស​ដទៃ​យ៉ាង​ដូច្នេះ​។

យន្ត​ហោះ​ចម្បាំង​របស់​បារាំង​ដែល​បាញ់​ទម្លាក់​ដ្រូន​ហោះ​ពី​រុស្ស៊ី​ចូល​ឡាត​វី​នោះ​ស្ថិត​នៅ​មូល​ដ្ឋាន​ទ័ព​អាកាស​មួយ​កន្លែង​នៃ​ប្រទេស​លី​ទុយ​អានី​ និង​ជា​ផ្នែក​មួយ​នៃ​បេសក​កម្ម​ឃ្លាំ​មើល​ដែន​អាកាស​របស់​អង្គ​ការ​ណាតូ​នៅ​តំបន់​បាល់​ទិច​។ យន្ត​ហោះ​នេះ​មាន​ភារ​កិច្ច​បើក​ល្បាត​នៅ​លើ​ដែន​អាកាស​​ប្រទេស​ឡាត​វី លី​ទុយ​អានី និង​អេស្តូនី​ចាប់​តាំង​ពី​ពួក​គេ​ចូល​រួម​ជា​មួយ​អង្គ​ការ​ណាតូ​កាល​ពីឆ្នាំ​២០២៤៕ ប្រភព Reuters​