ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ផលិត​សំបក​កង់​ចិន​នឹង​ពង្រីក​ទំហំ​វិនិយោគ​ឲ្យ​ដល់​១​ពាន់​លាន​ដុល្លារ

2 ថ្ងៃ មុន

ក្រុមហ៊ុន Sailun Group ដែល​ជា​ក្រុមហ៊ុន​មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​កំពុង​វិនិយោគ​គម្រោង​កម្មន្ដសាល​សំបក​កង់​យានយន្ត​ ក្នុង​ប្រទេស​កម្ពុជា​បាន​ប្តេជ្ញា​ថា ​នឹង​ពង្រីក​ទំហំ​វិនិយោគ​តាម​ផែនការ​ឲ្យ​ដល់​ទំហំ​១​ពាន់​លាន​ដុល្លារ ។ ក្រុមប្រឹក្សា​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា​បាន​អះអាង​ នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា…

ក្រុមហ៊ុន Sailun Group ដែល​ជា​ក្រុមហ៊ុន​មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​កំពុង​វិនិយោគ​គម្រោង​កម្មន្ដសាល​សំបក​កង់​យានយន្ត​ ក្នុង​ប្រទេស​កម្ពុជា​បាន​ប្តេជ្ញា​ថា ​នឹង​ពង្រីក​ទំហំ​វិនិយោគ​តាម​ផែនការ​ឲ្យ​ដល់​ទំហំ​១​ពាន់​លាន​ដុល្លារ ។

ក្រុមប្រឹក្សា​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា​បាន​អះអាង​ នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៤​ថា តំណាង​ក្រុមហ៊ុនបាន​ជួប​ជាមួយនឹងលោក ស៊ុន ចាន់​ថុ​ល ឧបនាយករដ្ឋមន្ត្រី​ និង​ជា​អនុប្រធាន​ទី​មួយ​នៃ​ក្រុមប្រឹក្សា​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា ពាក់ព័ន្ធ​នឹង​គម្រោង​នេះ​កាលពី​ថ្ងៃ​ម្សិលមិញ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា កិច្ចប្រជុំ​នេះ ​ត្រូវ​បាន​រៀបចំ​ឡើង​ ដើម្បី​ពិនិត្យ​លើ​វឌ្ឍនភាព​នៃ​គម្រោង​ពង្រីក​ខ្សែ​ច្រវាក់​ផលិតកម្ម​របស់​ក្រុមហ៊ុន​ដែល​មាន​ទំហំ​ទឹកប្រាក់​ស្ថិត​ក្នុង​រង្វង់​១​ពាន់​លាន​ដុល្លារ ស្រប​តាម​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ក្រុង​ឈី​ង​តា​វ ខេត្ត​សាន​ដុ​ង សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​ខែមករា ឆ្នាំ​២០២៤ កន្លង​ទៅ​ ។

សូម​ជម្រាប​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​Sailun Group គឺ​ក្រុមហ៊ុន Cart Tire Co., Ltd. បាន​កំពុង​វិនិយោគ​គម្រោង​កម្មន្ដសាល​សំបក​កង់​យានយន្ត ក្នុង​ខេត្តស្វាយរៀង ប្រទេស​កម្ពុជា ជាមួយ​នឹង​ទុន​វិនិយោគ​ និង​ឡើង​ដល់​ប្រមាណ ៧០០​លាន​ដុល្លារ​អា​មេ​រិ​ក លើ​ផ្ទៃដី​ប្រមាណ១២០​ហិច​តា និង​មាន​ទីផ្សារ​នាំ​ចេញ​ទៅ​កាន់សហរដ្ឋអាមេរិក កា​ណា​ដា ម៉ា​ឡេ​ស៊ី និង​កូរ៉េ​ខាងត្បូង បាន​បង្កើត​ការងារ​ប្រមាណ ២000​កន្លែង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ