ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ប្រកាស​ផ្តល់​អាទិភាព​កូន​-​ចៅ​​​អតីត​​យុទ្ធ​ជន​ចូល​បម្រើ​ការងារ​បន្តវេន​ពី​ឪពុក​-​​ម្តាយ

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ប្រកាស​ផ្តល់​អាទិភាព​ចំពោះ​កូនចៅ​របស់​អតីត​យុទ្ធ​ជន ដែល​ខិតខំ​បំរើ​ការ​ជា​ប្រទេស​ជាតិ ដើម្បី​ចូល​បំរើ​ការងារ​បន្តវេន​ពី​ឪពុក​-​ម្តាយ​នៅ​ក្រសួង​ចំនួន​ពីរ ។…

រាជធានី​ភ្នំពេញ ៖ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ប្រកាស​ផ្តល់​អាទិភាព​ចំពោះ​កូនចៅ​របស់​អតីត​យុទ្ធ​ជន ដែល​ខិតខំ​បំរើ​ការ​ជា​ប្រទេស​ជាតិ ដើម្បី​ចូល​បំរើ​ការងារ​បន្តវេន​ពី​ឪពុក​-​ម្តាយ​នៅ​ក្រសួង​ចំនួន​ពីរ ។

ការ​ប្រកាស​ផ្តល់​អាទិភាព​នេះ ខណៈ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​មាន​ប្រសាសន៍​ណែនាំ​ដល់​ក្រសួងការពារជាតិ និង​ក្រសួងមហាផ្ទៃ​ក្នុង​ការ​រើស​កម្លាំង​ថ្មី​បំពេញបន្ថែម ត្រូវ​ផ្ដល់​អាទិភាព​ដល់​កូនចៅ​អតីត​យុទ្ធ​ជន​ដើម្បី​អាច​ឲ្យ​ពួក​គាត់​មានឱកាស​បន្តវេន​ពី​ឪពុក​-​ម្តាយ​របស់​ខ្លួន ។

ថ្លែង​នា​ឱកាស​អញ្ជើញ​ជា​អធិបតី​ខួប​លើក​ទី​១៧ ទិវា​អតីត​យុទ្ធ​ជន​កម្ពុជា ២១ មិថុនា ២០០៧ – ២១
មិថុនា ២០២៤ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២៤ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ថា ការ​ផ្ដល់​អាទិភាព​ដល់​កូនចៅ​អតីត​យុទ្ធ​ជន មិនមែន​មាន​ន័យ​ថា យុវជន​ដែល​ជា​កូនចៅ​ប្រជាពលរដ្ឋ​ធម្មតា មិន​មានឱកាស​នោះ​ទេ ពោល​នៅ​តែ​អាច​ដា ក់​ពាក្យ​បាន​ដូច​គ្នា ។

សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា «​ខ្ញុំ​សូម​ផ្ដល់​គោលការណ៍​ណែនាំ​ដល់​ក្រសួងការពារជាតិ​ក្រសួងមហាផ្ទៃ​អគ្គមេបញ្ជាការ ក៏​ដូច​ជា​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កងទ័ពជើងគោក​ប្រភេទ​ទ័ព​នៅ​ក្នុង​ការ​រើស​ទ័ព​ថ្មី​បំពេញ​ទៅ​ថ្ងៃក្រោយ សូម​ផ្ដល់​អាទិ​ភា ព​ដល់​កូនចៅ​អតីត​យុទ្ធ​ជន អតីត​ប៉ូ​លី​ស និង​អតីត​អាវុធហត្ថ​ផង​ឲ្យ​គាត់​បាន​មានឱកាស​ក្នុង​ការ​ចូល​បំពេញភារកិច្ច​បន្ដវេន​ពី​ឪពុក​-​ម្ដាយ​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​ធិ​បតី​ការ​ជ្រើសរើស​នេះ​ជា​ពិសេស ត្រូវ​ផ្ដោត​អ្នក​នៅ​មូលដ្ឋាន​នៅ​តាម​បណ្ដាល​ខេត្ត​តែ​ម្ដង​ក្នុង​ការ​ជ្រើសរើស​កងទ័ព និង​នគរបាល ដើម្បី​ជា​ការ​លើកទឹកចិត្ត​ដល់​អតីត​យុទ្ធ​ជន ។

សម្តេច​លើក​ឡើង​ថា ជា​ការ​ពិត​ណាស់ កាល​នៅ​មុន​បញ្ហា​ជំងឺ​កូ​វី​ដ​-១៩ ផែនការ​របស់​រាជរដ្ឋាភិ​បាល គឺ​ផ្ដល់​គោលការណ៍​ក្នុង​ការ​រើស​កងទ័ព ស្នើ​នឹង​ចំនួន​ទ័ព​ចូល​និវត្តន៍ ប៉ុន្ដែ​ដោយសារ​ជំងឺ​កូ​វី​ដ​បញ្ហា​ចំនួន​ជ្រើសរើស​នោះ ក៏​មិន​បាន​ច្រើន​ដូច​គ្នា ។

សម្ដេច​នាយក​រដ្ឋមន្ដ្រី​បាន​បន្ថែម​ថា ទៅ​ថ្ងៃ​មុខ​នៅ​ពេល​សេដ្ឋកិច្ច​កម្ពុជា មានការ​កើនឡើង​វិញ​រាជរ​ដ្ឋា​ភិបាល​នឹង​ពិនិត្យ​មើល​លទ្ធភាព ក្នុង​ការ​បង្កើន​ការ​ជ្រើសរើស​ទ័ព ប៉ុន្ដែ​សំខាន់​បំផុត ជ្រើសរ​រើស​ទិ​ត ឬ​ច្រើន គួរ​ផ្ដល់​អាទិភាព​កូ​ច​នៅ​របស់​អតីត​យុទ្ធ​ជន ប៉ុន្ដែ​រាជរដ្ឋាភិបាល ក៏​មិន​ហាម​យុវជន ស្ម័គ្រចិត្ត​ផ្សេង​ៗ ក្នុង​ការ​ដាក់​ពាក្យ​ប្រឡង​ជ្រើសរើស​កងទ័ព​នោះ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ