ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្សវិទ្យាល័យអង្គរជុំ ចំនួន២ក្រុម បើកឆាក​ប្រយុ.ទ្ធគ្នាដូចរឿង​ហុងកុង របួស៦នាក់

2 ថ្ងៃ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សិស្សវិទ្យាល័យ​អង្គរជុំ ចំនួនពីរក្រុម បានបើកឆាកប្រយុទ្ធគ្នា​ដូចរឿងហុងកុង

ខេត្តសៀមរាប ៖ សិស្សវិទ្យាល័យ​អង្គរជុំ ចំនួនពីរក្រុម បានបើកឆាកប្រយុទ្ធគ្នា​ដូចរឿងហុងកុង បណ្តាលឱ្យរបួសស្រាល​៦​នាក់ បង្កឱ្យមានការភ្ញាក់ផ្អើល និង​ត្រូវកម្លាំងកងរាជអាវុធ​មូលដ្ឋានស្រុក ឃាត់ខ្លួន​នាំយកមកសួរនាំ រួច​ហៅឪពុកម្តាយ មកធ្វើកិច្ចសន្យាឱ្យត្រឡប់​ទៅផ្ទះវិញ​រៀងៗ​ខ្លួន។

ហេតុការណ៍​ខាងលើ​នេះ​បង្កការភ្ញាក់ផ្អើល​ពេញវិទ្យាល័យអង្គរនោះ បានកើតឡើងនៅវេលាម៉ោង​៨ និង​៤០​នាទី​ព្រឹក​ថ្ងៃទី២៥ ខែ មិថុនា ឆ្នាំ២០២៤ ត្រង់​ចំណុចក្នុងវិទ្យាល័យអង្គរជុំ ស្ថិតនៅភូមិដូនស្វា ឃុំចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប។

តាម​ប្រភពពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះថា ​​មាន​ករណីអំពើហិ.ង្សា​នេះ បង្ក​ដោយក្រុមសិស្ស​វិទ្យាល័យអង្គរជុំ ចំនួនពីរក្រុម ដែលមួយ​ក្រុមមានគ្នាចំនួន​១០ នាក់ បានធ្វើសកម្មភាព​ប្រើប្រាស់ដំបង​វាយទៅលើ​សិស្ស​សាលា​ដូចគ្នា​១​ក្រុម មានគ្នា​៦​នាក់​ទៀត បណ្ដាលឱ្យរបួសស្រាល​ទាំង៦​នាក់​តែម្តង។

សមត្ថកិច្ចកងរាជអាវុធមូលដ្ឋានស្រុកបានបន្តថា ក្រោយមានអំពើហិង្សាបែប​នេះ សមត្ថកិច្ចបានទទួលបណ្ដឹងពីលោកគ្រូ ហើយបាន​ចុះនាំខ្លួនជនបង្កទាំង១០នាក់ យកមកកាន់ទី​បញ្ជាការមូលដ្ឋាន រាជអាវុធហត្ថស្រុក​​អង្គរជុំ ដើម្បីធ្វើការសាកសួរ។

សមត្ថកិច្ច​បានបញ្ជាក់បន្ថែមថា ដោយជនបង្កទាំង១០នាក់ ជាសិស្ស ដែលកំពុងសិក្សា​ផងនោះ ហើយបទល្មើស ដែលប្រព្រឹត្ត​នោះមានលក្ខណៈស្រាល ហេតុដូច្នេះ កម្លាំងកងរាជអាវុធហត្ថ​មូលដ្ឋានស្រុកអង្គរជុំ សុំគោលការណ៍ពី​លោក​មាស ច័ន្ទពិសិដ្ឋ ព្រះរាជ្ញា អមសាលដំបូងខេត្តសៀមរាប បានធ្វើការអប់រំ ដោយមានការចូលរួមពីអាណាព្យាបាល សិស្ស និងនាយករងសាលាវិទ្យាល័យអង្គរជុំ ដូច្នេះក៏បានអនុ​ញ្ញាតឱ្យវិលត្រឡប់​ទៅលំនៅដ្ឋានវិញ និង​កម្លាំងយើង ក៏បានចែកខិតប័ណ្ណអប់រំផ្សព្វផ្សាយ ពី​ផលប៉ះពាល់នៃគ្រឿងញៀនទាំង១៦នាក់​ផងដែរ។ បច្ចុប្បន្ន ជនរងគ្រោះ​ទាំង​៦​នាក់ បាន​វិល​ត្រឡប់​ទៅផ្ទះវិញអស់ហើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ