ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើប​ទិញ​រថយន្ត​បែន​១​គ្រឿង​ថ្មី​ៗ បើក​លឿន​ពេល​មេឃ​កំពុង​ភ្លៀង រអិល​ធ្លាក់​ផ្លូវ ក្រឡាប់​ខូចខាត

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​បែន​១​គ្រឿង ដែល​ម្ចាស់​ទើបតែ​ទិញ​បាន​ថ្មី​ៗ ដើម្បី​រកស៊ី​ដឹក​ដី ថ្ម ក្រួស និង​ខ្សាច់ ហើយ​ខណៈ​បើកបរ​ទទេ​អត់​មាន​ដឹក​អី​សោះ ប៉ុន្តែ​បើក​ក្ន​ង​ល្បឿន​លឿន…

រាជធានី​ភ្នំពេញ ៖ រថយន្ត​បែន​១​គ្រឿង ដែល​ម្ចាស់​ទើបតែ​ទិញ​បាន​ថ្មី​ៗ ដើម្បី​រកស៊ី​ដឹក​ដី ថ្ម ក្រួស និង​ខ្សាច់ ហើយ​ខណៈ​បើកបរ​ទទេ​អត់​មាន​ដឹក​អី​សោះ ប៉ុន្តែ​បើក​ក្ន​ង​ល្បឿន​លឿន ហើយ​នៅ​ក្នុង​ពេល​មេឃ​កំពុង​ធ្លាក់​ភ្លៀង​ផង​នោះ ខណៈ​ពេល​អ្នកបើកបរ​ជាន់​ហ្វ្រាំង​បន្ថយល្បឿន ក៏​ស្រាបតែ​រអិល​ធ្លាក់​ផ្លូវ រួច​ក៏​ក្រឡាប់​បះជើង​ដេក​ផ្អៀងខ្លួន​ស្ដូក​តែ​ម្ដង ហើយ​នៅ​សល់​តែ​ប៉ុន្មាន​ម៉ែត្រ​ទៀត​ប៉ុណ្ណោះ និង​ត្រូវ​បុក​ចូល​ផ្ទះ​លក់ដូរ​នៅ​តាម​បណ្ដោយ​ផ្លូវ​នោះ​អាច​បណ្ដាល​ឲ្យ​មាន​អ្នក​គ្រោះថ្នាក់​បាត់​ទៅ​ហើយ ។ ទោះបីជា​បែប​ណា ក៏​សំណាងល្អ​ផង​ដែរ ពុំ​បាន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នកបើកបរ​រថយន្ត​ខាងលើ ឬ​អ្នក​អ្នកដំណើរ​ណា​ម្នាក់​នោះ​ឡើយ គឺ​គ្រាន់តែ​រង​ការ​ខូចខាត​រថយន្ត​តែ​ប៉ុណ្ណោះ ។

ឧប្បត្តិហេតុ​នោះ បាន​កើតឡើង​កាលពី​វ​លា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២៤ នៅ​តាម​មហាវិថី​ស៊ី ជី​ន​ពីង (​ផ្លូវ​ក្រវាត់ក្រុង​ទី​៣) ស្ថិត​នៅ​ក្នុងភូមិ​កប់​ភ្លុក សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

បើ​តាម​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​ដងផ្លូវ​ខាងលើ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ខណៈ​មេឃ​កំពុង​ធ្លាក់​ភ្លៀង គាត់​បានឃើញ​រថយន្ត​ម៉ាក​នី​ស្សាន់ ព​ណ៍​ទឹកប្រាក់ លា​យស អត់​ស្លាក​លេខ​១​គ្រឿង​ខាងលើ ជា​ប្រភេទ​រថយន្ត​បែន បើកបរ​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន និង​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ជាទី​ប្រជុំជន​ដែរ អ្នកបើកបរ​បាន​ជាន់​ហ្វ្រាំង​បន្ថយល្បឿន ប្រុ​ច​ញ៉ុ​ច​ពេក បណ្ដាល​ឲ្យ​រអិល​ធ្លាក់​ផ្លូវ​ក្រឡាប់​ដេក​ផ្អៀងខ្លួន​ស្ដូក​តែ​ម្ដង ។

ប្រជាពលរដ្ឋ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ពេល​នោះ​នៅ​សល់​តែ​ប៉ុន្មាន​ម៉ែត្រ​ទៀត​ប៉ុណ្ណោះ រថយន្ត​ខាងលើ និង​បុក​ចូល​ផ្ទះ​ពួក​គាត់​ហើយ​អាច​និង​បង្ក​គ្រោះថ្នាក់​ដល់​ពួក​គាត់​បាត់​ទៅ​ហើយ ។ ប៉ុន្តែ​នេះ​ចាត់​ទុក​ថា ជា​សំណាងល្អ​ហើយ ដែល​រថយន្ត​បាន​ក្រឡាប់​មុន​ពេល​ទៅ​ដល់​ផ្ទះ​ពួក​គាត់​បែប​នះ ចំណែកឯ​អ្នកបើកបរ និង​អ្នកដំណើរ​តាម​ផ្លូវ​ក៏​គ្មាន​គ្រោះថ្នាក់​ឡើយ គឺ​ខូចខាត​តែ​រថយន្ត​ប៉ុណ្ណោះ ។ ដោយឡែក​ផ្លូវ​ខាងលើ​ឲ្យ​តែ​ពេល​មេឃ​ធ្លាក់​ភ្លៀង​គឺ​រអិល​ណាស់ រថយន្ត​ឬ​ម៉ូតូ​ឲ្យ​តែ​បើក​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​និង​ជួប​គ្រោះថ្នាក់​មិន​ខាន​ឡើយ ។

ក្រោយ​ពេល​កើតហេតុ នគរបាល​ប៉ុស្តិ៍​ភ្លើង​ឆេះ​រទេះ​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ជាក់ស្ដែង ហើយ​បានឃើញ​ថា រថយន្ត​នោះ​គ្រោះថ្នាក់​ក្រឡាប់​ដោយ​ខ្លួនឯង ពុំ​មាន​គ្រោះថ្នាក់​ដល់​អ្នក​ដ៏​ទៃ ឬ​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​រដ្ឋ ទើប​អនុញ្ញាត​ឲ្យ​ម្ចាស់​ស្ទូច​យក​ទៅ​ធ្វើការ​ជួសជុល​ឡើង​វិញ​ដោយ​ខ្លួនឯង ៕

អត្ថបទសរសេរ ដោយ