ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានគណបក្សកាន់អំណាចព្រមានប្រឆាំងការបង្កើតរដ្ឋាភិបាលនិរទេសនៅក្រៅប្រទេស

5 ខែ មុន
  • ភ្នំពេញ

លទ្ធភាពនៃការបង្កើតរដ្ឋាភិបាលនិរទេសនៅបរទេស ដោយក្រុមប្រឆាំងត្រូវបានប្រធានគណបក្សកាន់អំណាច សម្តេចតេជោ ហ៊ុន សែន ព្រមាន នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅចំថ្ងៃខូប​បង្កើតគណបក្សលើកទី៧៣…

លទ្ធភាពនៃការបង្កើតរដ្ឋាភិបាលនិរទេសនៅបរទេស ដោយក្រុមប្រឆាំងត្រូវបានប្រធានគណបក្សកាន់អំណាច សម្តេចតេជោ ហ៊ុន សែន ព្រមាន នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅចំថ្ងៃខូប​បង្កើតគណបក្សលើកទី៧៣ ។

នៅពេលថ្លែងសុន្ទករថាទៅកាន់អ្នកគាំទ្រនៅក្នុងពេលចូលរួម មីទ្ទិញអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧៣ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា «ខ្ញុំសូមបញ្ជាក់ទុកជាមុនថា ការផ្តួចផ្តើមគំនិតដើម្បីបង្កើតរដ្ឋាភិបាលនិរទេសនៅក្រៅប្រទេសកំពុង​តែចាប់ផ្តើម» ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា «ខ្ញុំសូមយកឱកាសនេះបញ្ជាក់ជូនជាព័ត៌មានសម្រាប់អ្នកក្នុងប្រទេសអោយបានជ្រាបថា ​បក្សណាក៏ដោយ អ្នកណាក៏ដោយ ដែលមានទំនាក់​ទំនងនឹងរដ្ឋាភិបាលដែលនឹងបង្កើតនៅឯបរទេស តាមការគ្រោងទុករបស់គេ យើងត្រូវតែកំចាត់ចោលភ្លាម រំសាយចោលភ្លាម នូវអង្គការចាត់តាំងបក្សណាក៏ដោយ ដែលនៅក្នុងប្រទេស»។

សម្តេចតេជោ​បានបន្ថែមទៀតថា នេះគឺជារឿងចាំបាច់ ដើម្បីធានាការពារ ។ យើងមិនអាចអោយពួកគេ មានក្បាលម៉ាស៊ីនជារដ្ឋាភិបាលនៅក្រៅប្រទេស ហើយមានសមាជិកធ្វើសកម្មភាពនៅក្នុងប្រទេសបានទេ ។

នៅក្នុងពេលនោះ សម្តេចតេជោ ក៏បាន អំពាវនាវដល់រាជរដ្ឋាភិបាលឲ្យពិនិត្យពិចារណាលើរឿងនេះ ដោយវិសោធនកម្មច្បាប់ទាក់ទងនឹងការបង្កើតគណបក្សនយោបាយ និងច្បាប់ដទៃទៀត ប្រសិនបើពួកគេបង្កើតនូវរដ្ឋាភិបាលនិរទេស ។​

សម្តេចតេជោបានបន្ថែមថា មានចលនានៅក្នុងការប៉ុនប៉ងបង្កើតរដ្ឋាភិបាលនិរទេស ហើយបើអ្នកឯកមានចលនា យើងក៏មិនអាចទុកគណបក្សនយោបាយដែលពាក់ព័ន្ធឲ្យស្របច្បាប់បានទៀតដែរ យើងត្រូវហ៊ានធ្វើនូវអ្វីៗដើម្បីការពារសន្តិភាពរយៈពេលវែង ។

សម្តេចតេជោ បានបញ្ជាក់ច្បាស់ៗថា «យើងមិនខ្លាច នៅក្នុងការបង្រ្កាបនូវអ្វីដែលប៉ះពាល់ដល់សន្តិភាពនៅកម្ពុជាបានឡើយ» ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ