ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អាក​ចុះ​លេង​ទឹកជា​បណ្តោះអាសន្ន ក្រោយ​មាន​កំណកប្រេង​អណ្តែត​មក​លើ​ឆ្នេរ​ព្រែក​ត្រែង

17 ម៉ោង មុន

ខេត្ត​ព្រះ​សីហ​នុ ៖ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បានអោយ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ករណី​មាន​ប្រេង​អណ្តែត​មក​លើ​ឆ្នេរ​ព្រែក​ត្រែង ស្ថិត​នៅ​ភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ និង​ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ…

ខេត្ត​ព្រះ​សីហ​នុ ៖ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បានអោយ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ករណី​មាន​ប្រេង​អណ្តែត​មក​លើ​ឆ្នេរ​ព្រែក​ត្រែង ស្ថិត​នៅ​ភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ និង​ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២៥ លោក​អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​ដឹកនាំ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ អាជ្ញាធរ​ក្រុងព្រះសីហនុ ស្រុក​ស្ទឹង​ហាវ និង​ឃុំ សង្កាត់ ដោយ​មានការ​ចូលរួម​សហការ​ពី​តំណាង​ក្រសួងបរិស្ថាន និង​ក្រសួង​រ៉ែ និង​ថាមពល ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្តែង ដើម្បី​ស្វែងរក​ប្រភព នៃ​ការ​លេច​ធ្លាយ​ប្រេង​នៅ​លើ​ផ្ទៃសមុទ្រ និង​បាន​ចាត់​កម្លាំង​ធ្វើការ​សម្អាត​ប្រេង​នៅ​តាម​បណ្តោយ​ឆ្នេរ និង​តាម​ទីតាំង​មួយ​ចំនួន​ទៀត ដែល​មាន​កក់​កំណកប្រេង ។

គិត​ត្រឹម​ល្ងាច ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២៥​នេះ ការ​សម្អាត​ប្រេង ដែល​អណ្តែត​មក​លើ​ឆ្នេរ​ព្រែក​ត្រែង និង​តាម​ទីតាំង​មួយ​ចំនួន​ទៀត កម្លាំង​សម្អាត​បាន​ប្រមាណ ៩០​ភាគរយ​ហើយ ដោយឡែក​ចំពោះ​កាក​សំណល់​ប្រេង ដែល​នៅ​សេសសល់​ក្រុមការងារ​នឹង​បន្ដ​សម្អាត​បន្ថែម​ទៀត ឱ្យ​បាន​ឆាប់​រួចរាល់ ។

រដ្ឋបាល​ខេត្ត ប្រកាសប្រាប់​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​មាន​បំណង​លេង​កម្សាន្ត នៅ​ឆ្នេរ​ព្រែក​ត្រែង អាច​មក​លេង​នៅ​លើ​ឆ្នេរ​ខ្សាច់​ជា​ធម្មតា ប៉ុន្តែ​សូម​ផ្អាក​ចុះ​លេង​ទឹកជា​បណ្តោះអាសន្ន ដើម្បី​ទុក​លទ្ធភាព​ជូន​ក្រុមការងារ​ធ្វើការ​សម្អាត និង​ចៀសវាង​ផល​ប៉ះពាល់​ផ្សេង​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ