ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការពារប្រសើរជាងព្យាបាល ! អាហារដែលធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយមិនដឹងខ្លួន

1 អាទិត្យ មុន

ជា​ការ​ពិត​ណាស់ ការ​ទទួលទាន​អាហារ​គ្រប់មុខ​ឱ្យ​មាន​តុល្យភាព ធ្វើ​ឱ្យ​មាន​សុខភាព​ល្អ និង ប្រព័ន្ធ​ភាពស៊ាំ​ខ្លាំងក្លា តែ​ការ​ទទួលទាន​អាហារ​មួយ​ចំនួន​ច្រើន​ពេក ធ្វើ​ឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​មាន​ភាព​ចុះ​ខ្សោយ និង អាច​បង្ក​ជា​ជំងឺ​ផ្សេង​ៗ​។ ថ្ងៃនេះ…

ជា​ការ​ពិត​ណាស់ ការ​ទទួលទាន​អាហារ​គ្រប់មុខ​ឱ្យ​មាន​តុល្យភាព ធ្វើ​ឱ្យ​មាន​សុខភាព​ល្អ និង ប្រព័ន្ធ​ភាពស៊ាំ​ខ្លាំងក្លា តែ​ការ​ទទួលទាន​អាហារ​មួយ​ចំនួន​ច្រើន​ពេក ធ្វើ​ឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​មាន​ភាព​ចុះ​ខ្សោយ និង អាច​បង្ក​ជា​ជំងឺ​ផ្សេង​ៗ​។ ថ្ងៃនេះ អ្នក​នឹង​បាន​ស្គាល់​ពី​អាហារ​ទាំងនោះ ហើយ​ត្រូវ​ជៀសវាង​ពី​វា ប្រសិនបើ​ចង់ឱ្យ​ប្រព័ន្ធ​ការពារ​រាង​កាយ​រឹង​មាំ​។

១. អាហារ​សំបូរ​ជាតិ​ស្ករ​ចម្រាញ់ (​ស្ករស​)
អាហារ​ដែល​មាន​ជាតិ​ស្ករ​ចម្រាញ់ បង្កើន​ប្រូតេអ៊ីន​រលាក​នៅ​ក្នុង​ខ្លួន​របស់​អ្នក ដែល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក​។ នេះ​កើត​មាន​ជា​ពិសេស​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម ដោយសារ​ពួក​គេ​អាច​មាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​យូរ​ជាង​អ្នក​ដែល​មាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ធម្មតា​។ លើស​ពី​នេះ អាហារ​ដែល​មាន​ជាតិ​ស្ករស​ខ្ពស់ ត្រូវ​បាន​គេ​បង្ហាញ​ថា បង្កើន​ភាព​ងាយ​នឹង​កើត​មាន​ជំងឺ​មួយ​ចំនួន ដូច​ជា​ជំងឺ​រលាក​សន្លាក់​ជាដើម​។

២. អាហារ​សំបូរ​ជាតិ​អំបិល
របប​អាហារ​ដែល​មាន​ជាតិ​អំបិល ឬ​ជាតិ​ប្រៃ​ខ្ពស់ បង្កើន​ហានិភ័យ​នៃ​ជំងឺ​ប្រព័ន្ធ​ភាពស៊ាំ​វាយប្រហារ​រាង​កាយ​ខ្លួនឯង ឬ អូ​តូ​អ៊ុយ​មីន និង​អាច​បង្ក​ឱ្យ​មានការ​រលាក​ជាលិកា​។ វា​ជា​ការ​ពិត​ណាស់​ដែល​ថា ដំឡូងបារាំង​និង​ភី​ហ្សា អាច​បន្ថយ​ការ​ឆ្លើយ​តប​នៃ​ប្រព័ន្ធ​ភាពស៊ាំ​របស់​រាង​កាយ​អ្នក​។ ការ​ទទួលទាន​អំបិល​ច្រើន ក៏​ត្រូវ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ធ្វើ​ឱ្យ​អ្នក​ដែល​មាន​បញ្ហា​ជំងឺ​ប្រព័ន្ធ​ភាពស៊ាំ​វាយប្រហារ​រាង​កាយ​ខ្លួនឯង ឈាន​ទៅ​រក​ភាព​ធ្ងន់ធ្ងរ​។ ដូច្នេះ ប្រសិនបើ​អ្នក​ចង់ឱ្យ​ប្រព័ន្ធ​ការពារ​របស់​អ្នក​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ប្រកបដោយ​ប្រសិទ្ធភាព យក​ល្អ​គួរតែ​កាត់​បន្ថយ​ការ​ទទួលទាន​អំបិល​។

៣. អាហារ​ដែល​មាន​សារធាតុ​រក្សា​ទុក
អាហារ​ដែល​ភាគច្រើន​ជា​អាហារ​កែ​ច្នៃ ច្រើន​តែ​មាន​សារធាតុ​បន្ថែម ដើម្បី​ទុក​ឱ្យ​បាន​យូរ​។ សារធាតុ​ទាំងនេះ​មួយ​ចំនួន​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក​។ ជា​ឧទាហរណ៍ សារធាតុ​រក្សា​ទុក​មួយ​ចំនួន ដែល​ត្រូវ​បាន​បន្ថែម​ទៅ​ក្នុង​អាហារ អាច​បណ្តាល​ឱ្យ​រលាក​ក្នុង​រាង​កាយ និង ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពោះវៀន​របស់​អ្នក​។ ដូច្នេះ​តើ​អ្នក​ស្គាល់​អាហារ​ដែល​មាន​សារធាតុ​រក្សា​ទុក​ទាំងនេះ​ដោយ​របៀប​ណា? អ្នក​អាច​ពិនិត្យ​មើល​ធាតុ​ផ្សំ​របស់​អាហារ​ដែល​អ្នក​ទទួលទាន នៅ​កន្លែង​ដែល​គេ​បរិយាយ​លើ​កញ្ចប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ